Trending now

កិច្ចប្រជុំផ្លាស់វេននៃកិច្ចការការបរទេសជាមួយស្នងការនគរបាលបណ្តាស្រុកជាប់ព្រំដែនកម្ពុជា

18:33 | 09/04/2019

យុគសម័យ - នាថ្ងៃទី ៨ ខែមេសា នៅស្រុក Tan Bien នគរបាលស្រុក Tan Bien, Tan Chau (នៃខេត្ត Tay Ninh) និងនគរបាលស្រុក Loc Ninh ខេត្ត Binh Phuoc បានធ្វើបើកកិច្ចប្រជុំជាមួយស្នងការនគរបាលស្រុក មេមត់, ពញាក្រែក, រមាសហែក និងកំចាយមារ (នៃព្រះរាជាណាចក្រកម្ពុជា) ត្រីមាសទី ១ ឆ្នាំ ២០១៩។ ។

កិច្ចប្រជុំដើម្បីឲ្យភាគីទាំងពីរជូនព័ត៌មានឲ្យគ្នាទៅវិញទៅមក ស្តីពីស្ថានភាព និងលទ្ធផលនៃកិច្ចសហប្រតិបត្តិការអនុវត្តក្នុងការបង្ការ និងប្រឆាំងបទល្មើស ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់លើខ្សែព្រំដែន។ អញ្ជើញចូលរួមកិច្ចប្រជុំមានវត្តមានរបស់ថ្នាក់ដឹកនាំនៃគណៈកម្មាធិការប្រជាជនស្រុក Tan Bien Tan Chau Loc Ninh​ និងបណ្តាស្រុកជាប់ព្រំដែននៃប្រទេសកម្ពុជា។

ទិដ្ឋភាពនៃកិច្ចប្រជុំផ្លាស់វេន

ក្នុងត្រីមាសទី១ កិច្ចសហប្រតិបត្តិការរវាងនគរបាលបណ្តាស្រុក Tan Bien Tan Chau Loc Ninh​ ជាមួយស្នងការនគរបាលបណ្តាស្រុក មេមត់ ពញ្ញាក្រែក រមាសហែក និងកំចាយមារ តែងតែជួបគ្នាជាប្រចាំ និងមានប្រសិទ្ធភាពខ្ពស់។

ភាគីទាំងពីរបានផ្លាស់ប្តូរព័ត៌មានទៅវិញទៅមក ចំនួន៤០ ព័ត៌មានដែលមានតំលៃពីករណីជួញដូរ ដឹកជញ្ជូនគ្រឿងញៀន ផាវ បន្លំទ្រព្យសម្បត្តិ និងបណ្តាករណីពាក់ព័ន្ធដល់សន្តិសុខ សណ្តាប់ធ្នាប់លើខ្សែព្រំដែន។ ដោះស្រាយជាបន្ទាន់បណ្តារឿងរ៉ាវដែលកើតឡើង ពុំធ្វើឲ្យអូសបន្លាយ ឬក្លាយជារឿងស្មគ្រស្មាញ។ បណ្តាកងកម្លាំងមានកិច្ចសហប្រតិបត្តិការការពារប្រកបដោយសុវត្ថិភាពនៅបង្គោលព្រំដែនលើខ្សែព្រំដែន។

ថ្នាក់ដឹកនាំនៃស្នងការនគរបាលនៃប្រទេសទាំងពីរក្នុងពិធីចុះហត្ថលេខាលើកិច្ចការត្រីមាសទី២

ដើម្បីបន្តអនុវត្តកិច្ចសហប្រតិបត្តិការឲ្យបានល្អប្រសើរក្នុងការបង្ការ ប្រឆាំងបទល្មើសរវាងនគរបាលបណ្តាស្រុកជាប់ព្រំដែន ភាគីទាំងពីរបានឯកភាពនិងដាក់ចេញបណ្តាវិធានការអនុវត្តក្នុងរយៈពេលខាងមុខដូចជា៖ បន្តបង្កើនកិច្ចសហប្រតិបត្តិការគ្នាយ៉ាងជិតស្និទ្ធិក្នុងការបង្ការ ប្រឆាំងបទល្មើស​​ ថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់លើខ្សែព្រំដែន តែងតែផ្លាស់ប្តូរព័ត៌មានទៅវិញទៅមកពីករណីឧក្រិដ្ឋកម្ម បទល្មើសដែលបំពាក់ដោយអាវុធ ការបន្លំទ្រព្យសម្បត្តិ ជួញដូរ ដឹកជញ្ជូនគ្រឿងញៀនខុសច្បាប់ អាវុធ គ្រឿងផ្ទុះឆ្លងដែន។ ជំរុញយ៉ាងខ្លាំងខ្លាការផ្សព្វផ្សាយ អប់រំ ចលនាប្រជាជននៃប្រទេសទាំងពីរអនុវត្តឲ្យបានល្អប្រសើរនូវបទបញ្ញាត្តិព្រំដែន និងច្បាប់នៃប្រទេសទាំងពីរ ធានាប្រកបដោយសុវតិ្ថភាពបណ្តាតម្រុយព្រំដែន បង្គោលព្រំដែនដែលបានខ័ណ្ឌសីមា និងបោះបង្គោល រួមគ្នាកសាងខ្សែព្រំដែនក្លាយទៅជាខ្សែព្រំដែនសន្តិភាព ស្ថេរភាព និងអភិវឌ្ឍន៍។

ភាគីទាំងពីរក៏បានចុះហត្ថលេខាលើឯកសារនៃកិច្ចសហប្រតិបត្តិការអនុវត្តការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់នាត្រីមាសទី២ ឆ្នាំ២០១៩៕

(ប្រភពព័ត៌មាន: baotayninh.vn បកប្រែដោយ សំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស