Trending now

កងទ័ពឡាវទទួលជំនួយជាសម្ភារៈបរិក្ខាពេទ្យក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ពីប្រទេសវៀតណាម

20:04 | 21/08/2020 (បកប្រែដោយ ហេងវុធ្ធី)

យុគសម័យ - កងយោធភូមិភាគទី៤ (វៀតណាម) បានប្រគល់នូវទំនិញឧបត្ថម្ភដែលផ្ទុកសារធាតុគីមីចំនួន ៧៦៥ គីឡូក្រាម សម្លៀកបំពាក់ការពារ និងឧបករណ៍វាស់កម្តៅអ៊ីនហ្វ្រារ៉េដជាដើម ។ ទាំងនេះជាសម្ភារៈបរិក្ខាពេទ្យដែលប្រទេសឡាវមិនទាន់អាចផលិតបាននៅឡើយ។

ទិដ្ឋភាពនៃពិធីនេះ

នាព្រឹកថ្ងៃទី ២០ ខែសីហា នៅច្រកទ្វារព្រំដែនអន្តរជាតិ Namphao – Cau Treo លោកស្រីវរសេនីយ៍ឯក Vanpheng Phuangsavadi អនុប្រធាននាយកដ្ឋានវេជ្ជសាស្ត្រយោធានៃក្រសួងការពារជាតិឡាវ បានទទួលជំនួយជាសម្ភារៈបរិក្ខាពេទ្យដើម្បីបម្រើការបង្ការនិងប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩ ដោយមេបញ្ជាការយោធភូមិភាគទី៤។

លោក ឧត្តមសេនីយ៍ត្រី Ha Tan Tien - មេបញ្ជាការរងនៃយោធភូមិភាគទី ៤ បានប្រគល់នូវសារធាតុគីមី ៧៦៥ គីឡូក្រាម ឈុតសម្លៀកបំពាក់ការពារចំនួន ១០០០ ឈុត ឧបករណ៍វាស់ កម្តៅអ៊ីនហ្វ្រារ៉េដចំនួន ១៧៥ គ្រឿង សូលុយស្យុងកំចាត់មេរោគរហ័សជិត ២,៤០០ ដប ម៉ាស់ការពារគ្រប់ប្រភេទជិត ៧៩,០០០ ម៉ាស់ ស្រោមដៃពេទ្យចំនួន ៤.៨០០ និងសម្ភារៈវេជ្ជសាស្ត្រជាច្រើនទៀត ដែលមានទឹកប្រាក់សរុបជាង ១,១ ពាន់លានដុង ដើម្បីជួយឲ្យកងទ័ពឡាវអនុវត្តការបង្ការនិងទប់ស្កាត់នឹងការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងដំណាក់កាលទី ២ ។ ឧបករណ៍វេជ្ជសាស្ត្រទាំងនេះជាសម្ភារៈបរិក្ខាដែលប្រទេសឡាវមិនទាន់អាចផលិតបានឡើយនាបច្ចុប្បន្ន។

ក្នុងពិធីនេះ លោកស្រីវរសេនីយ៍ឯក Vanpheng Phuangsavadi អនុប្រធាននាយកដ្ឋានវេជ្ជសាស្ត្រយោធានៃក្រសួងការពារជាតិឡាវ បានថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភ និងមនោសញ្ចេតនាដ៏ថ្លៃថ្នូរទាន់ពេលវេលារបស់កម្មាភិបាលនិងកងទ័ពនៃកងកម្លាំងប្រដាប់អាវុធនៃយោធភូមិភាគទី ៤ និយាយដោយឡែក និងកងទ័ពប្រជាជនវៀតណាមនិងយាយរួម ក្នុងការជួយកងទ័ពប្រជាជនឡាវប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺដ៏កាចសាហាវនេះ៕

(បកប្រែដោយ ហេងវុធ្ធី)

(ប្រភពព័ត៌មាន: vov.vn)

(បកប្រែដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់