Trending now

VUFO រៀបចំប្រកបដោយជោគជ័យមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី៦

13:04 | 15/07/2019 (ប្រភព៖ thoidai.com.vn បកប្រែដោយ ស្រី ព្រេជ)

យុគសម័យ - នាព្រឹកថ្ងៃទី ១៥ ខែកក្កដានៅទីក្រុងហាណូយ សម្ព័ន្ធសមាគមមិត្តភាពវៀតណាម (VUFO) បានប្រារព្វឡើងសន្និសីទបូកសរុបឆមាសទី១ និងលើកចេញទិសដៅអនុវត្តន៍សម្រាប់ឆមានទី២ នៃឆ្នាំ ២០១៩។

ទិដ្ឋភាពនៃអង្គប្រជុំ (រូបថតៈ thoidai.com.vn)

អញ្ជើញចូលរួមសន្និសីទរួមមាន: លោកស្រី Nguyen Phuong Nga ប្រធាន VUFO; លោក Don Tuan Phong អនុប្រធាននិងជាអគ្គលេខាធិការនៃ VUFO; លោក Nguyen Que Lam ប្រធានការិយាល័យ ប្រធានគណៈកម្មាធិការបុគ្គលិកនិងជាប្រធានសហភាពសហជីព VUFO រួមជាមួយថ្នាក់ដឹកនាំនៃនាយកដ្ឋាន អង្គភាពនិងមន្រ្តីអចិន្រ្តៃយ៍របស់ VUFO ផងដែរ។

អង្គសន្និសីទបានផ្ទៀងស្តាប់នូវរបាយការណ៍បូកសរុបការងាររយៈពេល៦ខែដើមឆ្នាំនិងលើកចេញទិសដៅ ភារកិច្ចសម្រាប់ រយៈពេល៦ខែបំណាច់ឆ្នាំ ២០១៩ នៃស្ថាប័នអចិន្ត្រៃយ៍នានារបស់ VUFO។

យោងតាមរបាយការណ៍របស់ VUFO: ក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០១៩នេះ VUFO បានបញ្ជូនប្រតិភូជាច្រើនទៅបំពេញទស្សនកិច្ចនិងបានទទួលស្វាគមន៍ប្រតិភូរាប់រយនាក់មកពីប្រទេសជាច្រើន។ ជាពិសេស VUFO បានរៀបចំនិងរួមសហការ ដើម្បីរៀបចំនូវសកម្មភាពសំខាន់ៗជាច្រើន ដូចជាពិធីអបអរសាទរខួបលើកទី ៤០ នៃជ័យជំនះលើសង្គ្រាមដើម្បីការពារព្រំដែនភាគនិរតីនៃមាតុប្រទេសនិងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជា ឈ្នះលើរបបប្រល័យពូជសាសន៍ រួមួទាំងប្រារព្ធខួបលើកទី ៧០ នៃទិវាប្រពៃណីកងទ័ពស្ម័គ្រចិត្តនិងជំនាញយោធាវៀតណាមនៅឡាវ ក៏ដូចជាការជួបប្រាស្រ័យជាច្រើនរវាងអតីតយុទ្ធជននៃប្រទេសវៀតណាមនិងអាមេរិកផងដែរ។

VUFO បានរៀបចំប្រកបដោយជោគជ័យ ពិធីអបអរសាទរខួបលើកទី ៤០នៃជ័យជំនះលើសង្គ្រាមដើម្បីការពារព្រំដែនភាគនិរតីនៃមាតុប្រទេសនិងរួមជាមួយកងទ័ពនិងប្រជាជនកម្ពុជា ឈ្នះលើរបបប្រល័យពូជសាសន៍

ជាពិសេស នាខែឧសភា ឆ្នាំ ២០១៩ លោកស្រីប្រធាន VUFO បានចូលរួមជាសមាជិកនៃគណៈប្រតិភូផ្លូវការ អមដំណើរនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc ទៅបំពេញទស្សនកិច្ចនៅប្រទេសរុស្ស៊ី ន័រវែសនិងស៊ុយអែត។ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ VUFO បានសហការរៀបចំកិច្ចប្រជុំប្រកបដោយភាពជោគជ័យរវាងនាយករដ្ឋមន្ត្រីនិងតំណាងសមាគមមិត្តភាពរុស្ស៊ី - វៀតណាម និងសមាគមអតីតអ្នកជំនាញយោធារុស្ស៊ីដែលធ្លាប់ជួយវៀតណាមក្នុងអំឡុងសង្គ្រាម។ ម្យ៉ាងវិញទៀត បានរៀបចំជំនួបប្រាស្រ័យមួយនៅប្រទេសស៊ុយអែតដោយមានការចូលរួមរបស់អតីតអ្នកនយោបាយ អ្នកជំនាញស៊ុយអែតនិងមិត្តភក្តិ ដែលធ្លាប់គាំទ្រវៀតណាមក្នុងអំឡុងពេលសង្គ្រាម។ ជំនួបទាំងពីរនេះបានបន្សល់ទុកនូវចំណាប់អារម្មណ៍យ៉ាងជ្រាលជ្រៅនៅក្នុងដួងចិត្តរបស់មិត្តភក្តិអន្តរជាតិ។

ក្នុងរយៈពេល ៦ ខែបំណាច់ឆ្នាំនេះ VUFO បានផ្តោតការយកចិត្តទុកដាក់លើការងារដូចជា ការរៀបចំដោយជោគជ័យនូវសន្និសីទគណៈប្រធានលើកទី ៨ និងសន្និសិទ្ធលើកទី១១ នីតិកាលទី៥នៃ គណៈកម្មាធិការអចិន្ត្រៃយ៍ (អាណត្តិ ២០១៣-២០១៨); បន្តត្រៀមរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសលើកទី ៦ នីតិកាលទី ៥ អាណត្តិ ២០១៩-២០២៤ ដែលគ្រោងនឹងប្រារព្ធនាខែកញ្ញាឆ្នាំ ២០១៩ ជាដើម។

សមាគមមិត្តភាពវៀតណាម-ឡាវ បានប្រគល់ផ្ទះមិត្តភាពជូនចំពោះលោកស្រី Kanchia ស្រ្តីជនជាតិឡាវដែលធ្លាប់ជួយកងទ័ពវៀតណាម

អញ្ជើញថ្លែងសន្និដ្ឋានអង្គប្រជុំ លោកស្រី Nguyen Phuong Nga ប្រធាន VUFO បានវាយតម្លៃខ្ពស់ចំពោះរាល់លទ្ធផលដែល VUFO សម្រេចបាននាពេលកន្លងទៅ។ យោងតាមលោកស្រីប្រធាន ក្នុងរយៈពេល៦ខែចុងឆ្នាំនេះ VUFO ត្រូវផ្តោតសំខាន់ទៅលើភារកិច្ចមួយចំនួន ដូចជា៖ ត្រៀមរៀបចំមហាសន្និបាតតំណាងទូទាំងប្រទេសនៃសម្ព័ន្ធសមាគមបណ្តាអង្គការមិត្តភាពវៀតណាមលើកទី ៦ ដែលគ្រោងនឹងប្រព្រឹត្តទៅនាចុងខែកញ្ញាឆ្នាំ ២០១៩ ក៏ដូចជា ត្រៀមរៀបចំសម្រាប់សន្និសីទអន្តរជាតិលើកទី៤ ស្តីពីកិច្ចសហប្រតិបត្តិការរវាងវៀតណាមជាមួយបណ្តាអង្គការក្រៅរដ្ឋាភិបាលបរទេសផងដែរ។

ក្នុងឱកាសនេះ លោកស្រីប្រធាន VUFO បានស្នើឲ្យកម្មាភិបាលទាំងអស់ ត្រូវម្ចាស់ការ និងលើកកម្ពស់ការទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហា។ ម្យ៉ាងវិញទៀត ស្ថាប័ននានាក្រោមឪវាទ VUFO ត្រូវបង្កើនកិច្ចសហប្រតិបត្តិការ ពោលគឺ ចាប់ពីការរៀបចំគម្រោងផែនការសកម្មភាពទៅដល់ការអនុវត្តតែម្តង។

សម្រាប់ទំនាក់ទំនងកិច្ចការព័ត៌មានបរទេស គឺត្រូវបំពេញល្អនូវភារកិច្ចផ្តល់ព័ត៌មានអំពីសកម្មភាពកិច្ចការបរទេសប្រជាជន ផ្តល់ព័ត៌មានអំពីស្ថានភាពក្នុងស្រុកក៏ដូចជាស្ថានភាពអន្តរជាតិ ស្របតាមទស្សនៈរបស់បក្សផងដែរ៕

(ប្រភព៖ thoidai.com.vn បកប្រែដោយ ស្រី ព្រេជ)

(ប្រភព៖ thoidai.com.vn បកប្រែដោយ ស្រី ព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់