Trending now

Metfone សហការ​ជាមួយ​ក្រសួង​សុខា​ភិបាល និង​គ្រូពេទ្យ​ជួរ​មុខ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ជាមួយ​ជំងឺ​កូ​វី​ដ​១៩

20:09 | 06/04/2020

មិត្ត​ហ្វូ​ន​សហការ​ជាមួយ​ក្រសួងសុខាភិបាល រីករាយ​ផ្តល់​ការ​គាំទ្រ​ផ្នែក​សុខាភិបាល​ដោយ​ការ​ផ្ញើ​សារ SMS អំពី​ជំ​ងី​កូ​វី​ដ​១៩ តាម​រយៈ​ប្រព័ន្ធ SMS Brand Name System របស់​ខ្លួន និង​ផ្តល់​កញ្ចប់​ឥត​គិតថ្លៃ​សម្រាប់​គ្រូពេទ្យ​ជួរ​មុខ ហើយ​មិត្ត​ហ្វូ​ន​បាន​ចូលរួម​ចំណែក​យ៉ាង​ធំធេង ដើម្បី​ផ្សព្វផ្សាយ​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​អំពី​កូ​វី​ដ​១៩ នៅ​លើ​គេហទំព័រ​របស់​មិត្ត​ហ្វូ​ន និង​កម្មវិធី​នានា​។


នៅ​ក្នុង​ពេល​ដែល​ស្ថានភាព​ជំងឺ​កូ​វី​ដ​១៩ កំពុង​ឆ្លង​ខ្លាំង​បំផុត​នៅ​ក្នុង​ពិភពលោក រួម​ទាំង​កម្ពុជា ក្រុម​គ្រូពេទ្យ​ដែល​មាន​តួនាទី​ប្រយុទ្ធ​ប្រឆាំង​វីរុស​នេះ សម​ទទួល​បានការ​កោត​ស​សើរ​ដោយ​ស្មោះ​​ចំពោះ​ការ​ប្រឹងប្រែង​របស់​ពួក​គាត់​។ ដោយ​យល់​ពី​បញ្ហា​នេះ មិត្ត​ហ្វូ​ន​បាន​បង្កើត​ការ​សម្រប​សម្រួល ជា​ពិសេស​សំរាប់​កំលាំង​ជួរ​មុខ ដើម្បី​សម្រួល​ការងារ​របស់​ពួក​គាត់​។

ជាបឋម មិត្ត​ហ្វូ​ន​កំពុង​សហការ​ជាមួយ​ក្រសួងសុខាភិបាល​ដើម្បី​ផ្ញើ​សារ (SMS) អំពី​វិធាន​ការណ៍​​ការពារ​ពី ជំងឺ​កូ​វី​ដ​១៩ ជា​រៀងរាល់ថ្ងៃ​។ សារ​នេះ ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ប្រុង​ប្រយ័ត្ន និង​ដាស់តឿន​ដល់​ប្រជាជន​ដើម្បី​ការ​ការពារ​ប្រឆាំង​វីរុស​នេះ ព្រមទាំង​ប្រាប់​ដំណឹង​អំពី​ការ​ណែ​នាំ​ថ្មី​ៗ​របស់​ក្រសួង​ទៅ​គ្រប់​ៗ​គ្នា​ផង​ដែរ​។ SMS ត្រូវ​បាន​ផ្ញើ​ចេញ​ដោយ​ប្រព័ន្ធ SMS Brand Name របស់​មិត្ត​ហ្វូ​ន​ក្រោម​ឈ្មោះ “MOH COVID19”​។

លើស​ពី​នេះ​ទៀត ក្នុង​ការ​គាំទ្រ​សំរាប់​គ្រូពេទ្យ គិលានុបដ្ឋាយិកា និង​បុគ្គលិក​ថែទាំ​សុខភាព​ជួរ​មុខ មិត្ត​ហ្វូ​ន​បាន​ផ្តល់​កញ្ចប់​សេវា​ទូរស័ព្ទ​ដូច​ជា​ទិន្នន័យ 120GB ការ​ហៅ​ទូរស័ព្ទ​ចេញចូល នឹង​ផ្ញើ​សារ​ជាមួយ​សុពលភាព​យូរ​រហូត​ដល់​60​ថ្ងៃ​ដោយ​ឥត​គិតថ្លៃ ដើម្បី​សម្រួល​ក្នុង​ការ​ទាក់ទង​ទៅ​កាន់​គ្រួសារ​របស់​ពួក​គាត់​ទៅ​វិញ​ទៅ​មក​។ ក្រៅពី​នេះ​ចាប់ពី​ខែមីនា​មក សេវា i-Muzik (​សេវា​សម្លេង​រោទ៍​) របស់​មិត្ត​ហ្វូ​ន​បាន​ដាក់​ដំណើរការ​ស្តី​អំពី​សារ​របស់​ជំងឺ​កូ​វី​ដ​១៩ តាម​ការ​ណែនាំ​របស់​ក្រសួង អំពី​ការ​ការពារ ប្រឆាំង​ការ​រាតត្បាត​នៃ​ជំងឺ​កូ​វី​ដ​១៩ ដោយ​ឥត​គិតថ្លៃ​សំរាប់​អតិថិជន​របស់​មិត្ត​ហ្វូ​ន​ទាំងអស់​ផង​ដែរ​។

បន្ថែម​ពី​នេះ មិត្ត​ហ្វូ​ន​រំភើប​រីករាយ​ផ្សព្វផ្សាយ​តាម​ការ​ណែនាំ​របស់​ក្រសួង អំពី​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​បណ្តាញ​ទំនាក់ទំនង​របស់​ខ្លួន​ដូច​ជា​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ គេហទំព័រ កម្មវិធី Mocha និង កម្មវិធី MyMetfone ជាមួយ​សារ​ថ្មី​ៗ​ជា​ទៀងទាត់​ពី​ក្រសួងសុខាភិបាល ដើម្បី​ធានា​ដល់​អតិថិជន​ជិត​៩​លាន​នាក់​។

មិត្ត​ហ្វូ​ន មិត្ត​ហ្វូ​ន​ប្តេជ្ញា បន្ត​គាំទ្រ​នៅ​ក្នុង​ការ​ការពារ​ការ​រ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ ទៅ​កាន់​អតិថិជន និង​ប្រជាជន​កម្ពុជា​ទាំងអស់​។ សូម​តាមដាន​គេហទំព័រ​របស់​មិត្ត​ហ្វូ​ន https://www.metfone.com.kh/kh និង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ http://fb.com/metfone.closer ដើម្បី​តាមដាន​ព​ត៌​មាន​ផ្សេង​ៗ៕

(ប្រភពព័ត៌មាន: sabay)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់