Trending now

ISCUF ចង់ពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ VUFO

12:58 | 17/07/2019 (យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - នាថ្ងៃ ១៦ ខែ កក្កដា នៅទីក្រុងហាណូយ លោកស្រី Nguyen Phuong Nga ប្រធានសម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានទទួលជួបជាមួយគណៈប្រតិភូនៃ សមាគម មិត្តភាពនិងសហប្រតិបត្តិការវប្បធម៍ឥណ្ឌា (ISCUF) ដឹកនាំដោយលោក Das Saktidhar អនុប្រធាន ISCUF ដែលកំពុងធ្វើទស្សនកិច្ចនៅវៀតណាមពីថ្ងៃ ១៥ ដល់ ២០ ខែកក្កដា។

ប្រធាន VUFO លោកស្រី​ Nguyen Phuong Nga បានស្វាគមន៍នូវដំណើរទស្សនកិច្ចនិងធ្វើការនៅវៀតណាមរបស់គណៈប្រតិភូ

នៅក្នុងជំនួបនេះ ប្រធាន VUFO លោកស្រី Nguyen Phuong Nga បានស្វាគមន៍នូវដំណើរទស្សនកិច្ចនិងធ្វើការនៅវៀតណាមរបស់គណៈប្រតិភូ។ លោកស្រីប្រធាន VUFO បានសង្កត់ធ្ងន់ថា ទំនាក់ទំនងមិត្តភាពជាប្រពៃណីវៀតណាម -ឥណ្ឌា បានផ្តើមពីការជួបប្រាស្រ័យទាក់ទងនូវវប្បធម៍ ប្រវត្តិសាស្រ្ត និងសាសនា ដែលបានលោកប្រធាន​ហូជីមិញ និងលោកនាយករដ្ឋមន្រ្តី Jawaharlal Nehru បង្កើតគ្រឹះ។ ទំនាក់ទំនងនេះត្រូវបានថែរក្សាដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំង​ពីរ ទាំងក្នុងដំណាក់កាលឯករាជ្យដល់ដំណាក់កាលអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមកិច្ចនៃប្រទេសទាំងពីរ។ ទំនាក់ទំនងនេះបានដំឡើងទៅជាទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្រ្តដ៏ទូលំទូលាយ នៅខែ កញ្ញា ឆ្នាំ ២០១៦។​ ទន្ទឹមនឹងនេះដែរ ការប្រាស្រ័យទាក់ទងមានជំហានអភិវឌ្ឍន៍ដ៏ខ្លាំង ដែលបានបង្ហាញតាមរយៈ សកម្មភាពប្រាស្រ័យទាក់ទងមិត្តភាព ផ្លាស់ប្តូរគណៈប្រតិភូ។

ជាពិសេស ពិធីយមិត្តភាព ប្រជាជន វៀតណាម​ - ឥណ្ឌា ប្តូរវេនប្រចាំឆ្នាំនៅវៀតណាមនិងឥណ្ឌា បានផ្តួចផ្តើមដោយ​ VUFO និង សមាគមវៀតណាម​ - ឥណ្ឌានិង អង្គការសន្តិភាពនិងសាមគ្គី ឥណ្ឌាទាំងមូល (AIPSO)។ តាមរយៈ ពិធិបុណ្យ ៩ បានលើកកម្ពស់ចំណង សាមគ្គីភាព មិត្តភាព ប្រពៃណីរវាងប្រជាជន​នៃប្រទេសទាំងពីរ ទាក់ទាញការយកចិត្តទុកដាក់របស់អ្នកនយោបាយជាច្រើន ដៃគូឥណ្ឌាសម្រាប់វៀតណាម បង្កកាលានុវត្តភាពថ្មីជាច្រើន ដើម្បីរួមចំណែកជាក់ស្តែងក្នុងការពង្រឹងទំនាក់ទំនងសហប្រតិបត្តិការលើវិស័យជាច្រើនរវាងប្រទេសទាំងពីរ។ ពិធីបុណ្យ លើក ទី១០ នឹងបានប្រារព្ធនៅខែ​សីហា ឆ្នាំ ២០១៩ នៅវៀតណាម។

សិល្បកររាំ Panda Sasmita សម្តែងរបាំប្រពៃណីនៅក្នុងជំនួប

លោក Das Saktidhar អនុប្រធាន​ ISCUF សម្តែងក្តីរីករាយស្បាយចំពោះការធ្វើដំណើរទស្សនកិច្ចនិងធ្វើការនៅវៀតណាមនាពេលនោះ ហើយលោកបានសង្កត់ធ្ងន់ថា ប្រជាជនឥណ្ឌាតែងតែគាំទ្រប្រជាជនវៀតណាមក្នុងដំណើរការកសាងនិងអភិវឌ្ឍន៍ប្រជាជាតិ។ ចំណងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរជាងទឿត។ ការផ្លាស់ប្តូរគណៈប្រតិភូនិងវប្បធម៍រវាងវៀតណាមនិងឥណ្ឌាជា ឱកាសមួយសម្រាប់ទំនាក់ទំនងនេះបានអភិវឌ្ឍន៍ និងប្រជាជននៃប្រទេសទាំងពីរយល់គ្នាទៅវិញទៅមកជាង។ លោកសង្ឃឹមថាដំណើរទស្សនកិច្ចនេះនឹងជួយសមាជិកនៃគណៈប្រតិភូឱ្យយល់កាន់តែច្បាស់អំពីប្រទេសនិងប្រជាជនវៀតណាមក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការសហប្រតិបត្តិការលើវិស័យជាច្រើនរវាងភាគីទាំងពីរ។

គណៈប្រតិភូ ISCUF ធ្វើដំណើរទស្សនកិច្ចនៅវៀតណាមពេលនេះរួមមានសមាជិក ១២ នាក់។​យោងតាម​កម្មវិធិ គណៈប្រតិភូនិងបានធ្វើទស្សនកិច្ចកន្លែងទេសចរណ៍នៅរដ្ឋធានី​ ហាណូយ និង​ខេត្ត Quang Ninh និងធ្វើការជាមួយ សម្ព័ន្ធអង្គភាពមិត្តភាពទីក្រុង ហាណូយ Hoa Binh និង Quang Ninh៕

ជាមួយនឹងប្រវត្តិសាស្រ្ត ៧៨ ឆ្នាំដែលបានបង្កើតឡើងនៅឆ្នាំ ១៩៤១ ISCUF គឺជាអង្គការមិត្តភាពនិងវប្បធម៌ដែលមានតួនាទីបង្កើតចំណងមិត្តភាពជាមួយប្រទេសសង្គមនិយមផ្សេងៗនៅក្នុងពិភពលោក។ ក្នុងការតស៊ូដើម្បីរំដោះជាតិវៀតណាម ISCUF បានគាំទ្រទាំងស្មារតីនិងសម្ភារៈផងដែរសម្រាប់ប្រជាជនវៀតណាមតាមរយៈរៀបចំសន្និសីទសិក្ខាសាលានិងបាតុកម្មដើម្បីគាំទ្រវៀតណាម។ ជាពិសេស ISCUF បានរៀបចំ "ទិវាជ័យជំនះ" នៅឥណ្ឌានៅពេលវៀតណាមឈ្នះ។

សម្ព័ន្ធអង្គការមិត្តភាពនិង ISCUF បានបង្កើតទំនាក់ទំនងជាផ្លូវការពីឆ្នាំ ២០១៧។​ នាខែ កក្កដា ឆ្នាំ ២០១៧ ថ្នាក់ដឹកនាំនៃ សម្ព័ន្ធមិត្តភាពនិងសមាគមមិត្តភាពនិងសហប្រតិបត្តិការវប្បធម៍ឥណ្ឌាបានចុះហត្ថលេខាអនុស្សរណៈអំពីរកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរដំណាក់កាល ២០១៧ - ២០២២៕


(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម thoidai.com.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន