Trending now

HUFO បរិច្ចាគថវិកាដើម្បីជួយដល់ពលរដ្ឋគុយបានៅក្នុងទីក្រុងហូជីមិញដែលជួបការលំបាកដោយជំងឺកូវី១៩

20:48 | 30/04/2020 (បកប្រែដោយ ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២៩ ខែមេសានៅស្ថានកុងស៊ុលសាធារណរដ្ឋគុយបាបប្រចាំនៅទីក្រុង ហូជីមិញ សម្ព័ន្ធសមាគម មិត្តភាពទីក្រុងហូជីមិញ (HUFO) បានរៀបចំពិធីផ្តល់ជំនួយឧបត្ថម្ភ ដល់ពលរដ្ឋគុយបានៅទីក្រុងហូជីមិញដែលបានជួបការលំបាកដោយសារការរីករាលដាលនៃជំងឺកូវីដ១៩ (COVID-19)។

ទិដ្ឋភាពនៃពិធីនេះ

នៅក្នុងពិធីនេះលោក Nguyen Van Manh អនុប្រធាន HUFO និងលោកស្រី TruonG Thi Hien ប្រធានសមាគមមិត្តភាពវៀតណាម - គុយបាទីក្រុងហូជីមិញ បានប្រគល់ជូនលោកស្រី Indira Lopez Arguelles អគ្គកុងស៊ុលនៃសាធារណរដ្ឋគុយបាប្រចាំនៅទីក្រុងហូជីមិញនូវថវិកាជំនួយដំបូងដើម្បីគាំទ្រដល់ពលរដ្ឋគុយបានៅទីក្រុងហូជីមិញដែលកំពុងជួបការលំបាកដោយ រង ផលប៉ះពាល់នៃជំងឺរាតត្បាតកូវីឌ១៩ ។

លោកស្រី Indira Lopez Arguelles បានចែករំលែកថា៖ «យើងខ្ញុំសូមថ្លែងការគោរពចំពោះមនោសញ្ចេតនារបស់ប្រជាជនទីក្រុងហូជីមិញដែលបាន ប្រគល់ជូនប្រទេសគុយបា។ អំណោយដ៏មានអត្ថន័យនេះមិនត្រឹមតែជួយនិងលើកទឹកចិត្ត ប្រជាជនគុយបាឲ្យយកឈ្នះលើការលំបាកដែលកំពុងកើតមានឡើងដោយជំងឺឆ្លងកូវីឌ១៩ ប៉ុណ្ណោះទេថែមទាំងរួមចំណែកដល់ការពង្រឹងចំណងសាមគ្គីភាពនិងមិត្តភាពពិសេសរវាងគុយបានិងវៀតណាមជាទូទៅ និងរវាងប្រជាជនទីក្រុងហូជីមិញនិងប្រជាជនគុយបាជាពិសេស ផងដែរ៕

(បកប្រែដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស