Trending now

HKI ផ្តល់ឧបត្ថម្ភទាសៀមពូជជិត ២.០០០ ក្បាលសម្រាប់ប្រជាជនមកពីភូមិចំនួន ៥ នៃស្រុក Tam Duong ខេត្ត Lai Chau

10:25 | 19/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - នាពេលថ្មីៗនេះ HKI បានផ្ដល់ឧបត្ថម្ភទាសៀមខ្មៅចំនួន ១.៨៥០ក្បាល ដល់ក្រុមគ្រួសារចំនួន ១៨៥ នៅក្នុងភូមិចំនួន ៥ គឺ Giang Ta, Mao Pho, Ngai Chu, Giang Ma និង Su Thang នៃឃុំ Giang Ma ស្រុក Tam Duong ខេត្ត Lai Chau៕

HKI ផ្តល់ឧបត្ថម្ភទាសៀមពូជជិត ២.០០០ ក្បាលសម្រាប់ប្រជាជនមកពីភូមិចំនួន ៥ នៃស្រុក Tam Duong ខេត្ត Lai Chau

ក្រោមការជួយគាំទ្រនិងឃ្លាំមើលរបស់ថ្នាក់ដឹកនាំនៃគណៈកម្មការគ្រប់គ្រងគម្រោងឃុំ HKI បុគ្គលិកនៃមជ្ឈមណ្ឌលសេវាកម្មកសិកម្មស្រុក Tam Duong និងបុគ្គលិកវាលនៃ HKI ចាប់ពីម៉ោង ៦ ព្រឹកថ្ងៃទី ១៨ ខែឧសភា រាប់រយក្រុមគ្រួសារបានមកចូលរួមនៅក្នុងគណៈកម្មាធិការឃុំ ហើយនាំយកទ្រុង ប្រអប់ក្រដាស ... ដើម្បីត្រៀមទទូលទាសៀម។

រាប់រយក្រុមគ្រួសារបានមកចូលរួមនៅក្នុងគណៈកម្មាធិការឃុំ ដើម្បីទទួលទាសៀមពូជ។

កម្មវិធីផ្ដល់ឧបត្ថម្ភទាសៀមពូជគឺជាផ្នែកមួយនៃគម្រោងមួយដែលមានឈ្មោះថា “ធ្វើអោយប្រសើរឡើងនូវសន្តិសុខស្បៀងនិងអាហារូបត្ថម្ភក្នុងគ្រួសារតាមរយៈការកែច្នៃម្ហូបអាហារនៅផ្ទះ” ដែលហៅកាត់ថា EHFP។

ប្រជាជនមានការរំភើបជាខ្លាំងនៅពេលពួកគេបានទទួលទាសៀមពួក ។

គោលដៅនៃគំរូ EHFP គឺដើម្បីកែលម្អស្ថានភាពអាហារូបត្ថម្ភសម្រាប់ម្តាយនិងកុមារអាយុក្រោម ២ ឆ្នាំតាមរយៈការផ្លាស់ប្តូរឥរិយាបទ អប់រំអំពីអាហារូបត្ថម្ភ បណ្តុះបណ្តាលអំពីកសិកម្មនិងផលិតនិងប្រើប្រាស់អាហារដែលមានអាហារូបត្ថម្ភជាច្រើនតាមរយៈការកែច្នៃម្ហូបអាហារនៅផ្ទះរបស់ប្រជាជន។

មុនពេលផ្តល់ទាសៀមឱ្យប្រជាជន ក្រុមគម្រោង HKI បានសហការជាមួយមជ្ឈមណ្ឌលសេវាកម្មកសិកម្មស្រុកដើម្បីពិនិត្យមើលទ្រុង/ដំបូន្មានបច្ចេកទេសស្តីពីការចិញ្ចឹមទាសៀមសម្រាប់ក្រុមគ្រួសារនីមួយៗនៅតាមភូមិនីមួយៗ។

ប្រជាជនត្រូវបានទទួលទាសៀមពូជខ្មៅ ដែលងាយស្រួលក្នុងការចិញ្ចឹម មានជំងឺតិចតួច ... និងមានតម្លៃអាហារូបត្ថម្ភខ្ពស់។

HKIសង្ឃឹមថា នាពេលអនាគត សត្វទាសៀមខ្មៅនឹងលូតលាស់និងអភិវឌ្ឍបានល្អ ឆាប់ដាក់ពងដើម្បីជួយដល់គ្រួសារធ្វើឱ្យប្រសើរឡើងនូវស្ថានភាពអាហារូបត្ថម្ភនិងសន្តិសុខស្បៀងក្នុងគ្រួសារ៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

Tags: HKI

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម