Trending now

HDPharma ទទួលជួបជាមួយប្រតិភូក្រសួងសុខាភិបាលកម្ពុជា និង Karuna Pharma

18:02 | 10/10/2019 (ហេង វុធ្ធី)

យុគសម័យ - នាថ្ងៃទី ២០ ខែកញ្ញា ក្រុមហ៊ុនភាគហ៊ុនឱសថនិងសម្ភារៈសុខាភិបាល Hai Duong (HDPharma) បានជួបពិភាក្សាការជាមួយប្រតិភូក្រសួងសុខាភិបាលកម្ពុជានិងតំណាង ក្រុមហ៊ុន Karuna Pharma។

ទិដ្ឋភាពនៃជំនួបពិភាក្សាការងារ (រូបថត៖ news.zing.vn)

ក្នុងជំនួបពិភាក្សាការងារជាមួយតំណាងប្រតិភូក្រសួងសុខាភិបាលកម្ពុជានិងក្រុមហ៊ុន Karuna Pharma មានវត្តមានរបស់លោកស្រី Nguyen Thi Tu Anh អគ្គនាយិការ លោ ក Nguyen Minh Phap នាយករងសាខាខាងត្បូង លោកស្រី Nguyen Thi THuy - ជំនួយការប្រធានក្រុមប្រឹក្សាភិបាលរបស់ HDPharma និងថ្នាក់ដឹកនាំគ្រប់ផ្នែកផងដែរ។

ប្រតិភូក្រសួងសុខាភិបាលកម្ពុជាទស្សនារោងចក្រ (រូបថត៖ news.zing.vn)

ក្នុងជំនួបនេះថ្នាក់ដឹកនាំ HDPharma បានណែនាំផអំពីលិតផលសំខាន់ៗរបស់ក្រុមហ៊ុន ក៏ដូចជាប្រព័ន្ធខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន។ ជាពិសេស ខ្សែសង្វាក់ផលិត GMP-EU ដែលកំពុងត្រូវបានបញ្ចប់ជំហានវាយតម្លៃពីរោងចក្រ HDPharma EU នៅតំបន់ឧស្សាហកម្ម Cam Thuong ទីក្រុង Hai Duong។

តំណាំងទាំងឡាយថតរូបទុកជាអនុស្សាវរីយ៍ (រូបថត៖ news.zing.vn)

ទន្ទឹមនឹងនេះ លោកស្រី Macy អ្នកជំនាញក្នុងការផ្តល់ប្រឹក្សា GMP EU បានជួបនិងណែនាំអំពីខ្សែសង្វាក់ផលិតកម្ម និងប្រភេទផលិតផលដែលរោងចក្រកំពុងឆ្ពោះទៅផលិតនាពេល អនាគត។ តំណាងក្រសួងសុខាភិបាលកម្ពុជានិងប្រតិភូក្រុមហ៊ុន Karuna Pharma ក៏ត្រូវបាន HDPharma ចែករំលែកអំពីការលំបាកក្នុងដំណើរការស្រាវជ្រាវដើម្បីត្រៀមរៀបចំសម្រាប់ការវាយតំលៃលើខ្សែរសង្វាក់នេះ។

ក្រសួងសុខាភិបាលកម្ពុជារំពឹងថាការអភិវឌ្ឍដ៏រឹងមាំរបស់ HDPharma នាពេលអនាគតនឹងនាំមកនូវផលិតផលដែលមានគុណភាពល្អមិនត្រឹមតែដល់អតិថិជននៅប្រទេសវៀតណាមប៉ុណ្ណោះទេប៉ុន្តែថែមទាំងឈានដល់ទីផ្សារបរទេសជាពិសេសទីផ្សារកម្ពុជាផងដែរ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: news.zing.vn)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ