Trending now

DUFO ចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការកិច្ចការបរទេសប្រជាជនក្នុងដំណាក់កាល ២០២០-២០២៥

19:14 | 23/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - នារសៀលថ្ងៃទី ២២ ខែឧសភា នៅស្ថានីយ៍វិទ្យុនិងទូរទស្សន៍ Dong Nai បានប្រារព្ធកម្មវិធីចុះហត្ថលេខានិងសហប្រតិបត្តិការកិច្ចការបរទេសប្រជាជនក្នុងដំណាក់កាល ២០២០-២០២៥ រវាងសម្ព័ន្ធអង្គការមិត្តភាព Dong Nai (DUFO) និងស្ថានីយ៍វិទ្យុនិងទូរទស្សន៍ Dong Nai។

ថ្នាក់ដឹកនាំនៃ DUFO កាសែត Dong Nai ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ Dong Nai បានចុះហត្ថលេខាលើកម្មវិធីសហប្រតិបត្តិការ។

អង្គភាពចំនួន ៣ រួមមាន៖ ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ Dong Nai កាសែត Dong Nai និង សម្ព័ន្ធអង្គការមិត្តភាពខេត្តបានសហការគ្នាដើម្បីឃោសនាយ៉ាងទូលំទូលាយនូវបទបញ្ជាលេខ ៣៨ នៃលេខាធិការដ្ឋាននិងឯកសារលេខ ៨៤៨៥ របស់ គណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សខេត្ត ផែនការលេខ ៣៩៣៥ នៃគណៈកម្មាធិការប្រជាជនខេត្តអំពីការបន្តផ្លាស់ប្តូរថ្មី ពង្រីកតួនាទីនិងបង្កើនគុណភាពប្រសិទ្ធភាពប្រតិបត្តិការរបស់សម្ព័ន្ធអង្គការមិត្តភាពក្នុងស្ថានភាពថ្មី។ ក្រៅពីនេះ ភាគីនានាយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការឃោសនាតួនាទីនៃកិច្ចការបរទេសប្រជាជនតភ្ជាប់ជាមួយសេចក្តីសម្រេចចិត្តរបស់មហាសន្និបាតបក្សជាន់ថ្នាក់ និងទិវាខួបជាប្រវត្តិសាស្ត្រដ៏អស្ចារ្យរបស់ប្រទេស។ ភាគីនានាគួរតែធ្វើបច្ចុប្បន្នភាពនូវសកម្មភាពទៀងទាត់របស់សមាគមនិងបណ្ដាសមាគមមិត្តភាពជាសមាជិកក្នុងកិច្ចការសន្តិភាព មិត្តភាព កិច្ចប្រជុំស្វាគមន៍ និងធ្វើការជាមួយស្ថាប័នការទូតនិងអង្គការអន្តរជាតិ។ ទីភ្នាក់ងារសារព័ត៌មានបានជ្រើសរើសយ៉ាងសកម្មនូវទម្រង់និងពេលវេលាសមស្របសម្រាប់ដើម្បីធ្វើឃោសនា។

ថ្លែងមតិនៅក្នុងពិធីនេះ អនុប្រធានគណៈកម្មាធិការប្រជាជនខេត្តលោក Nguyen Quoc Hung បានសំណើរថា បន្ទាប់ពីពិធីចុះហត្ថលេខានេះ ទីភ្នាក់ងារនិងអង្គភាពនីមួយៗបានលើកឡើងពីតួនាទីនិងទំនួលខុសត្រូវក្នុងការអនុវត្តកម្មវិធីសហប្រតិបត្តិការ។ ស្ថានីយ៍វិទ្យុនិងទូរទស្សន៍ Dong Nai និងកាសែត Dong Nai ត្រូវការបង្កើនការបើកចំណងជើងមុខ ប្រភេទទំព័រនិងពេលវេលាផ្សាយ។ ក្រៅពីនេះ ស្ថានីយ៍ទូរទស្សន៍និងកាសែតត្រូវធ្វើបច្ចុប្បន្នភាពព័ត៌មានត្រឹមត្រូវនិងឆាប់រហ័សអំពីគោលការណ៍ ណែនាំនិងមាគ៌ារបស់បក្ស រដ្ឋស្តីពីតួនាទីនៃកិច្ចការបរទេសប្រជាជននៅក្នុងរយៈពេលនៃការធ្វើសមាហរណកម្មអន្តរជាតិ និងស្តីពីព្រឹត្តិការណ៍កិច្ចការបេទេសប្រជាជននៃខេត្ត។ ទីភ្នាក់ងារទាំងពីរគួរតែប្រយុទ្ធប្រឆាំងដើម្បីបដិសេធព័ត៌មាននិងទស្សនៈខុស ឧបាយកលនៃការវិវត្តដោយសន្តិវិធីរបស់កម្លាំងអមិត្ត ព្រមជាមួយគ្នានេះ ឧទ្ទេសនាមនិងផ្សព្វផ្សាយរូបភាព Dong Nai ដល់មិត្តអន្តរជាតិ។

បន្ទាប់ពីការចុះហត្ថលេខានេះ សម្ព័ន្ធអង្គការមិត្តភាពខេត្តនឹងផ្តល់ព័ត៌មានទាន់ពេលវេលាអំពីសកម្មភាពរបស់ DUFO និងសមាគមជាសមាជិករបស់ខ្លួន; កិច្ចការព័ត៌មានបរទេសរបស់ប្រជាជននៅក្នុងខេត្តនេះ; សកម្មភាពអំពាវនាវរកជំនួយក្រៅរដ្ឋាភិបាលបរទេស; ឧទ្ទេសនាមអង្គការក្រៅរដ្ឋាភិបាលជាគំរូ បណ្ដាមូលដ្ឋាននិងប្រជាជនឱ្យទទួលបានអត្ថប្រយោជន៍ពីគម្រោងដល់ទីភ្នាក់ងារទាំងពី៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

Tags: DUFO

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់