Trending now

កងពលធំថ្មើរជើងលេខ ៥ នៃយោធភូមភាគទី៧ វៀតណាម រៀបចំពិធីសំណេះសំណាលនាយទាហានវ័យក្មេង ជាមួយកងយោធពលខេមរៈភូមិន្ទ

15:08 | 19/06/2019 (យោងតាម qdnd.vn បកប្រែដោយសំណាង)

យុគសម័យ- នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ កងពលធំថ្មើរជើងលេខ ៥ នៃយោធភូមភាគទី៧ កងទ័ពប្រជាជនវៀតណាម បានរៀបចំពិធីសំណេះសំណាលនាយទាហានវ័យក្មេងជាមួយកងពលតូចអន្តរាគមលេខ១ បញ្ជាការដ្ឋានកងទ័ពជើងគោក។

ក្នុងឱកាសខួបអនុស្សាវរីយ៌លើក ទី៥២ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរវាងវៀតណាម-កម្ពុជា នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ កងពលធំថ្មើរជើងលេខ ៥ នៃយោធភូមភាគទី៧ កងទ័ពប្រជាជនវៀតណាម បានរៀបចំពិធីសំណេះសំណាលនាយទាហានវ័យក្មេងជាមួយកងពលតូចអន្តរាគមលេខ១ បញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរៈភូមិន្ទ។

ការសម្តែងសិល្បៈក្នុងពិធីសំណេះសំណាល

អញ្ជើញចូលរូមក្នុងពិធីសំណេះសំណាលមានវត្តមានរបស់លោកឧត្តមសេនីយ៌ត្រី Nguyen Van Nam មេបញ្ជាការរងយោធភូមិភាគទី៧ លោកវរៈសេនីយ៌ឯក Nguyen Nhu Truc អ​នុប្រធានស្នងការនយោបាយយោធភូមិភាគទី៧ លោកឧត្តមសេនីយ៌ឯក ព្រំ ផេង មេបញ្ជាការរង និងជាមេបញ្ជាការកងពលធំ នៃកងពលតូចអន្តរាគមលេខ១ លោកវរៈសេនីយ៌ឯក ធាម វិរៈ អនុពលយោធានៃកងយោធពលខេមរៈភូមិន្ទ ប្រចាំនៅទីក្រុងហូជិមិញ ព្រមទាំងនាយទាហានវ័យក្មេងជាង៤០ នាក់មកពីអង្គភាពទាំងពីរ ផងដែរ។

តំណាងនាយទាហានវ័យក្មេងនៃកងពលធំថ្មើរជើងលេខ ៥ នៃយោធភូមិភាគទី៧ វៀតណាម ថែ្លងមតិក្នុងពិធី

នៅក្នុងពិធីសំណេះសំណាល នាយទាហានវ័យក្មេងនៃអង្គភាពទាំងពីរ បានផ្លាស់ប្តូរខ្លឹមសារមួយចំនួនស្តីពីការយល់ដឹងរបស់នាយទាហានវ័យក្មេង​ អំពីទំនាក់ទំនង ចំណង់សាមគ្គីភាពដ៏ជិតស្និទ្ធរវាងកងទ័ពប្រជាជនវៀតណាម និងកងយោធពលខេមរៈភូមិន្ទ។

តំណាងនាយទាហានវ័យក្មេងនៃកងពលតូចអន្តរាគមលេខ១ នៃបញ្ជាការដ្ឋានកងទ៏ពជើងគោកកម្ពុជា ថ្លែងមិតិក្នុងពិធី

ការរួមចំណែកយ៉ាងសកម្មរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ក្នុងការបំពេញបេសកកម្មអន្តរជាតិ ក្នុងប្រទេសកម្ពុជា។ បទពិសោធន៍មួយចំនួនក្នុងការគ្រប់គ្រង អប់រំនាយទាហានរង នាយទាហាន ភារកិច្ចរបស់នាយទាហានវ័យក្មេងក្នុងការថែរក្សា ពង្រីកទំនាក់ទំនងសាមគ្គីភាពដ៏ជិតស្និទ្ធរវាងអង្គភាពទាំងពីរ ក៏ដូចជាការលើកយកនូវខ្លឹមសារ រូបភាពនៃការជួបប្រាស័យទាក់ទងនាយទាហានវ័យក្មេង ក្នុងអំឡុងពេលខាងមុខ។ ទ​ន្ទឹមនឹងនោះ មានកសម្តែងសិល្បៈដ៏ពិសេស ដែលបង្ហាញពីការស្រលាញ់ប្រទេសជាតិ អត្តសញ្ញាណវប្បធម៌រវាងប្រជាជាតិ និងប្រជាជនទាំងពីរវៀតណាម-កម្ពុជា។

លោកឧត្តមសេនីយ៌ត្រី Nguyen Van Nam មេបញ្ជាការរងយោធភូមិភាគទី៧ ថ្លែងមតិនៅក្នុងពិធីសំណេះសំណាល

ថ្លែងមតិនៅក្នុងពិធីសំណេះសំណាលលោកឧត្តមសេនីយ៌ត្រី Nguyen Van Nam មេបញ្ជាការរងយោធភូមិភាគទី៧ អបអរសាទរចិត្តស្មោះសរ ការនិយាយចេញអស់នូវអ្វីដែលដក់ជាប់ក្នុងចិត្ត និងពោរពេញដោយមនោសញ្ចេនាដ៏ស្អិតរមួតរបស់នាទាហាននៃអង្គភាពទាំងពីរ លោកឧត្តមសេនីយ៌ត្រី Nguyen Van Nam ក៏សង្ឃឹមថា ប​ន្ទាប់ពីពិធីសំណេះសំណាលនេះបានបញ្ចប់ នាយទាហានវ័យក្មេងនៃអង្គភាពទាំងពីរនឹងបន្តជំរុញយ៉ាងខ្លាំងខ្លាការឃោនា អប់រំចំពោះកម្មាភិបាល នាយទាហាន និងប្រជាជននៅទីកន្លែងដែលឈរជើង យល់ដឹងកាន់តែច្បាស់ពីទំនាក់ទំនងដ៏ជិតស្និទ្ធនៃប្រទេសទាំងពីរ ក៏ដូចជាកងទ័ព និងប្រជាជននៃប្រទេសទាំងពីរ៕

បណ្តាតំណងចូលរួមពិធីសំណេះសំណាលថតរូបជាអនុស្សាវរីយ៌



(យោងតាម qdnd.vn បកប្រែដោយសំណាង)

(យោងតាម qdnd.vn បកប្រែដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ