Trending now

កងទ័ពជើងទឹកវៀតណាមនិងកងទ័ពជើងទឹកភូមិន្ទថៃធ្វើការយាមល្បាតរួមលើកទី៤២

16:14 | 23/11/2020

ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែវិច្ឆិកា កងទ័ពជើងទឹកវៀតណាមនិងកងទ័ពជើងទឹកភូមិន្ទថៃបានរៀបចំការយាមល្បាតរួមប្រចាំឆ្នាំលើកទី៤២។

កងកម្លាំងចូលរួមការយាមល្បាតរួមមានក្រុមនាវាលេខ ២៦៤ និងលេខ ២៦៥ នៃតំបន់ ៥ កងទ័ពជើងទឹកវៀតណាម និងក្រុមនាវាលេខ ៥៣៣ និងលេខ ៥៥២ របស់កងទ័ពជើងទឹកភូមិន្ទថៃ។ ភាគីទាំងពីរបានអនុវត្តភារកិច្ចដូចជា ការបង្ក្រាបចោរសមុទ្រ ទប់ស្កាត់ការរត់ពន្ធ ការដឹកជញ្ជូនគ្រឿងញៀន ការអន្តោប្រវេសន៍ ការនេសាទ ខុសច្បាប់ និងការការពារបរិស្ថានសមុទ្រ។

នាវានៃកងទ័ពជើងទឹករបស់ប្រទេសទាំងពីរធ្វើការយាមល្បាតរួម

ក្នុងក្របខ័ណ្ឌនៃការយាមល្បាត ភាគីទាំងពីរក៏បានសហការបង្វឹកបង្ហាត់ការផ្ដល់ព័ត៌មាន ក្រមប្រតិបត្តិសម្រាប់ការជួបជុំនៅសមុទ្រ ការស្វែងរកនិងជួយសង្គ្រោះ។ ការយាមល្បាតរួមត្រូវបានរៀបចំឡើងក្នុងបំណងរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ បង្កើតលក្ខខណ្ឌសម្រាប់ប្រជាជននៃប្រទេសទាំងពីរក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសមុទ្រ ព្រមទាំងជម្រុញទំនាក់ទំនងកិច្ចសហប្រតិបត្តិការ បង្កើនការយល់ដឹង និងការជឿទុកចិត្តគ្នាទៅវិញទៅមករវាងកងទ័ពជើងទឹកនៃប្រទេសទាំងពីរ៕

(ប្រភពព័ត៌មាន: thoidai.com.vn)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន