Trending now

កងកំលាំងប្រដាប់អាវុធខេត្តព្រៃវែងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាមដល់កងទ័ពការពារព្រំដែនខេត្ដ Dong Thap

18:23 | 06/02/2021

នាថ្ងៃទី ៤ ខែកុម្ភះ នៅច្រកទ្វារព្រំដែនអន្តរជាតិ Dinh Ba ខេត្ត Dong Thap គណៈប្រតិភូកងកម្លាំងប្រដាប់អាវុធខេត្តព្រៃវែង រួមមានស្នងការនគរបាល អនុតំបន់ប្រតិបត្តិការសឹករង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថបានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរបុណ្យចូលឆ្នាំថ្មីប្រពៃណីវៀតណាមដល់កងទ័ពការពារព្រំដែនខេត្ដ Dong Thap ។

ស្នងការនគរបាលខេត្ដព្រៃវែងបានជូនអំណោយដល់កងទ័ពការពារព្រំដែនខេត្ដ Dong Thap ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម

ភាគីទាំងពីរបានសម្តែងនូវក្តីសប្បាយរីករាយ ដោយឃើញថាកិច្ចសហប្រតិបត្ដិការរវាងកងកម្លាំងប្រដាប់អាវុធ និងកងទ័ពការពារព្រំដែនខេត្ដ Dong Thap សម្រេចបានលទ្ធផលជាច្រើន ជាពិសេសការគ្រប់គ្រង ការការពារព្រំដែន និងការសម្របសម្រួលក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទនៅតាមតំបន់ព្រំដែន ការទប់ស្កាត់ការឆ្លងដែនខុសច្បាប់ ការទប់ស្កាត់ការរីករាលដាលនៃ Covid-19 រួមចំណែកក្នុងការការពារអធិបតេយ្យភាព សន្តិសុខនៅតាមព្រំដែនជាតិ រក្សាស្ថិរភាពសន្ដិសុខ នយោបាយនិងសណ្តាប់ធ្នាប់សង្គមនៅតាមតំបន់ព្រំដែននៃខេត្តទាំងពីរ។

បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែងជូនអំណោយដល់កម្មាភិបាលនិងយុទ្ធជននៃកងទ័ពការពារព្រំដែនខេត្ដ Dong Thap

លោកវរសេនីយ៍ឯក Le Van Luan សង្ឃឹមថា នាពេលខាងមុខនេះ ចំណងមិត្ដភាពជាប្រពៃណី សាមគ្គីភាពរវាងខេត្ត Dong Thap និងខេត្ដព្រៃវែងនិយាយដោយឡែក និងកងកម្លាំងប្រដាប់អាវុធនៃខេត្ដទាំងពីរនិយាយរួមត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ រួមចំណែកក្នុងការក្សាស្ថិរភាពសន្តិសុខនយោបាយនិងសណ្តាប់ធ្នាប់សង្គម ព្រមទាំងលើកស្ទួយជីវភាពរស់នៅរបស់ប្រជាជននៅតាមតំបន់ព្រំដែន រួមគ្នាកសាងខ្សែព្រំដែនប្រកបដោយសន្ដិភាព មិត្ដភាពនិងកិច្ចសហប្រតិបត្ដិការនិងការអភិវឌ្ឍ./.

(ប្រភពព័ត៌មាន: kh.qdnd.vn,)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់