Trending now

Zhishan Foundation បានប្រគល់អំណោយចំនួន ១.៧៦៥ ដល់សិស្សថ្នាក់មត្តេយ្យនៅស្រុក Dakrong ខេត្ត Quang Tri

08:27 | 18/05/2020 (បកប្រែដោយសាមេត)

យុគសម័យ - ចាប់ពីថ្ងៃទី ១៤-១៩ ខែឧសភាឆ្នាំ ២០២០ មន្ទីរអប់រំស្រុក Dakrong បានសហការជាមួយការិយាល័យគំរោងនៃអង្គការ Zhishan Foundation Taiwan ដើម្បីប្រគល់អំណោយចំនួន ១.៧៦៥ ដែលមានតំលៃសរុប ២០០ លានដុងដល់សិស្សចំនួន ៧ នាក់នៃសាលាមត្តេយ្យក្នុងឃុំចំនួន ៦ គឺ៖ Huong Hiep, Dakrong (២ សាលា), Ba Nang, Mo O, Huc Nghi និង Ta Long ខេត្ត Quang Tri។

ការិយាល័យគំរោងនៃអង្គការ Zhishan Foundation Taiwan បានប្រគល់អំណោយដល់សិស្សនៃសាលាមត្តេយ្យ Dakrong ១ នៃឃុំ Dakrong

នៅក្នុងបរិបទនៃជំងឺរាតត្បា COVID -19 បានកើតឡើង សិស្សថ្នាក់មត្តេយ្យនៅក្នុងឃុំគម្រោងគឺ Huong Hiep, Dakrong (២ សាលា), Ba Nang, Mo O, Huc Nghi និង Ta Long ខេត្ត Quang Tri ត្រូវឈប់សម្រាកអស់រយៈពេលជាង ៣ ខែ។ ដើម្បីលើកទឹកចិត្តដល់កុមារនិងក្រុមគ្រួសារឱ្យជំនះពីការលំបាក ការិយាល័យគំរោងនៃអង្គការ Zhishan Foundation Taiwan បានសំរេចកាត់ចំណាយអឌ្ឍអន្តេវាសិករយៈពេល ១ ខែ ដើម្បីជួយសិស្សនិងក្រុមគ្រួសារ។ អំណោយទាំងនោះរួមមាន អង្ករចំនួន ៥ គីឡូ ទឹកដោះគោ និងអាហារបំប៉ន។

រហូតមកដល់ពេលនេះ គម្រោងនេះត្រូវបានអនុវត្តសម្រាប់សាលាមត្តេយ្យនៅក្នុងស្រុក Dakrong អស់រយៈពេល ១០ ឆ្នាំ ដោយមានសកម្មភាពជាក់ស្តែងជាច្រើនដូចជា ការគាំទ្រកម្មវិធីអឌ្ឍអន្តេវាសិក បរិច្ចាគសម្លៀកបំពាក់ ស្បែកជើង ផ្តល់អាហារូបករណ៍ គាំទ្រដល់កុមារដែលមានការវះកាត់កែសម្ផស្ស ជួយគាំទ្រដល់គ្រួសារសិស្សដែលជួបការលំបាកដោយមានថវិកាសរុប ១៥ ពាន់លានដុង៕

(បកប្រែដោយសាមេត)

(ប្រភពព័ត៌មាន: thoidai.com.vn)

(បកប្រែដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ