Trending now

VUFO ប្រគល់ប័ណ្ណសរសើរជូនអង្គការអតីតយុទ្ធជនដើម្បីសន្តិភាព

22:30 | 11/09/2019 (ហេង វុធ្ធី)

នាថ្ងៃទី ៩ ខែកញ្ញា នៅទីក្រុងហាណូយ សម្ព័ន្ធអង្គការមិត្តភាពវៀតណាម (VUFO) បានរៀបចំពិធីប្រគល់ប័ណ្ណសរសើរ និងគ្រឿងអនុស្សាវរីយ៍ជូនអង្គភាព និងបុគ្គល នៃអង្គការអតីតយុទ្ធជនដើម្បីសន្តិភាព (VFP) របស់អាមេរិក។

លោក Nguyen Tam Chien ប្រគល់​គ្រឿងអនុស្សាវរីយ៍ជូន​លោក​ Paul Cox (រូប​ថត៖ dangcongsan.vn)


ថ្លែងនៅក្នុងពិធីនេះ លោក Nguyen Tam Chien ប្រធានសមាគមវៀតណាម - អាមេរិក នៃ VUFO បានទទួលស្គាល់ការរួមចំណែកជាវិជ្ជមានរបស់ VFP ក្នុងការជំរុញទំនាក់ទំនងវៀតណាម - អាមេរិក និងការផ្សះផ្សាស្នាមរបួសពីសម័យសង្រ្គាម។ ដោយបានបង្កើតឡើងនៅឆ្នាំ ១៩៨៥ VFP កំពុងធ្វើការជាមួយប្រជាជនអាមេរិកដែលស្រឡាញ់សន្តិភាព និងអង្គការដទៃទៀតដើម្បីនាំប្រទេសវៀតណាមនិងសហរដ្ឋអាមេរិកឱ្យខិតមកជិតស្និទ្ធជាមួយគ្នា ក៏ដូចជាក្នុងការជំនះផលវិបាកនៃសង្គ្រាម។

គ្រឿងអនុស្សាវរីយ៍ "ដើម្បីសន្តិភាព មិត្តភាពរវាងបណ្តាប្រជាជាតិ" របស់ VUFO ត្រូវបានប្រគល់ជូនលោក Paul Cox ដែលជាសមាជិករបស់ VFP​ ។ ដោយបានចូលរួមក្នុងសង្គ្រាមវៀតណាម លោក Paul Cox បានយល់ច្បាស់អំពីការឈឺចាប់ដោយសារសង្គ្រាម។ លោក Paul Cox បានលើកទឹកចិត្តដល់អតីតយុទ្ធជនអាមេរិកឱ្យវិលត្រឡប់មកប្រទេសវៀតណាមវិញដើម្បីជួយប្រជាជនវៀតណាមក្នុងការជំនះផលវិបាកនៃសង្គ្រាម។

នាថ្ងៃដដែលនោះ សមាគមវៀតណាម - អាមេរិកបានរៀបចំសិក្ខាសាលាមួយក្រោមប្រធានបទ “ទំនាក់ទំនងអតីតយុទ្ធជនវៀតណាម - អាមេរិក៖ ការយោគយល់គ្នា កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ” សំដៅពិភាក្សាលើវិធីថ្មីក្នុងការអភិវឌ្ឍទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រជាជននៃប្រទេសទាំងពីរវៀតណាម - អាមេរិក៕

ប្រភព៖ qdnd.vn

(ហេង វុធ្ធី)

(ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់