Trending now

ACIAR បានទូទួលមេដាយមតិ្តភាពចំពោះការរួមចំណែកក្នុងវិស័យកសកម្ម

12:30 | 14/06/2019 (យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

យុគសម័យ - មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិអូស្ត្រាលី (ACIAR)បានទទួលមេដាយមិត្តភាពពីរដ្ឋាភិបាលវៀតណាមចំពោះការរួមចំណែកដ៏សំខាន់ចំក្នុងវិស័យកសកម្ម។

សាស្ត្រាចារ្យលោក Andrew Campbell នាយកប្រតិបត្តិនៃ ACIAR ទូទួលមេដាយមតិ្តភាពចំពោះការរួមចំណែកក្នុងវិស័យកសកម្ម

នាថ្ងៃ ១២ ខែមិថុចា នៅរដ្ឋធានីហាណូយ មជ្ឈមណ្ឌលសម្រាប់ការស្រាវជ្រាវកសកម្មអន្តរជាតិអូស្រា្តលី (ACIAR) បានទទួលមេដាយមិត្តភាពពីរដ្ឋភិបាលវៀតណាម​សម្រាប់កិច្ចសហប្រតិបតិ្តការក្នុងវិស័យកសកម្ម។

ត្រូវបានតែងតាំងដោយបណ្ឌិតសភាវិទ្យាសាស្ត្រកសិកម្មវៀតណាម (VAAS) អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទលោក Nguyen Hoang Hiep បានប្រគល់មេដាយមិត្តភាពដល់សាស្ត្រាចារ្យលោក Andrew Campbell នាយកប្រតិបត្តិនៃ ACIAR ។

ពិធីនេះបានទទួលស្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ ACIAR ក្នុងការស្រាវជ្រាវនិងការរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមកិច្ចនៅវៀតណាម ដែលបានប្រព្រឹត្តទៅនៅផ្ទះទទួលភ្ញៀវរដ្ឋាភិបាលវៀតណាមជាមួយសាក្សីរបស់ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាមលោក Pham Binh Minh រដ្ឋមន្ត្រីការបរទេសនិងអូស្រ្តាលីសមាជិកព្រឹទ្ធសភា Hon Marise Payne និងមន្រ្តីជាន់ខ្ពស់នៃប្រទេសទាំងពីរ។

មេដាយមិត្តភាពត្រូវបានប្រគល់ជូនដល់បុគ្គលនិងអង្គការនានាដើម្បីទទួលស្គាល់ការរួមចំណែករបស់ពួកគេចំពោះការអភិវឌ្ឍនិងការជំរុញមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រតិបត្តិការរវាងវៀតណាមនិងប្រទេសដទៃទៀតក្នុងពិភពលោក។

លោក Campbell បានថ្លែងនៅក្នុងពីធីថា៖ "ពានរង្វាន់នេះទទួលស្គាល់ពីសមិទ្ធផលដែលយើងសម្រេចបានតាមរយៈកិច្ចសហប្រតិបត្តិការដ៏អស្ចារ្យអស់រយៈពេលជាច្រើនឆ្នាំកន្លងមក។ វៀតណាមជាដៃគូដ៏សំខាន់មួយរបស់ ACIAR ហើយយើងខ្ញុំមានសេចក្តីរីករាយដែលទំនាក់ទំនងនេះបានផ្លាស់ប្តូរពីទំនាក់ទំនងទទួលជំនួយទៅជាទំនាក់ទំនងភាពជាដៃគូបច្ចេកទេសយូរអង្វែងដើម្បីគាំទ្រគោលដៅអភិវឌ្ឍន៍កសិកម្មប្រកបដោយនិរន្តរភាពរបស់វៀតណាម"។

ACIAR បានសហការជាមួយវៀតណាមក្នុងការស្រាវជ្រាវកសិកម្មអស់រយៈពេលជាង ២៥ ឆ្នាំមកហើយ។ ក្នុងអំឡុងពេលនេះ ACIAR បានវិនិយោគ ១០៥ លានដុល្លារអូស្ត្រាលីនៅក្នុង ១៧៥ គម្រោងនៅក្នុងវិស័យស្រាវជ្រាវសំខាន់ៗចំនួន ៦ គឺ៖ អាជិវកម្មកសិកម្ម នេសាទ រុក្ខាប្រមាញ់ បសុសត្វ ការគ្រប់គ្រងដីនិងទឹកនិងការផ្លាស់ប្តូរអាកាសធាតុ។ គម្រោងទាំងនេះបានរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍន៍កសិកម្មវៀតណាមប្រកបដោយចីរភាពនិងបង្កើនសមត្ថភាពស្រាវជ្រាវកសិកម្មសម្រាប់វៀតណាម។ នាពេលថ្មីៗនេះភាគីទាំងពីរបានបន្តចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការនាពេលអនាគតរហូតដល់ឆ្នាំ ២០២៧។

ក្រៅពីឧបត្ថម្ភដល់កិច្ចសហប្រតិបត្តិការស្រាវជ្រាវ ACIAR បានជួយអ្នកវិទ្យាសាស្ត្រវៀតណាមចំនួន ៧៤ នាក់ឱ្យចូលរួមក្នុងកម្មវិធីថ្នាក់បណ្ឌិតនិងអនុបណ្ឌិតរបស់ប្រទេសអូស្រ្តាលីហើយអ្នកគ្រប់គ្រងស្រាវជ្រាវចំនួន ១៨ នាក់។ ភាគច្រើននៃទាំងនេះបានក្លាយជាអ្នកជំនាញឈានមុខគេនៅវៀតណាម។

គម្រោង ACIAR នៅវៀតណាមបានជួយកសាងវិស័យដាំមើមឈើម្យ៉ាងមានរាប់ពាន់លានដុល្លារដែលបង្កើតបានផលប្រយោជន៍សេដ្ឋកិច្ចយ៉ាងច្រើន។ បច្ចុប្បន្ន គ្រួសារកសិករជាង ២៥០០០០ គ្រូសារមានប្រភពចំណូលដែលមានស្ថិរភាពពីឧស្សាហកម្មនេះ។

ការសិក្សាមួយទៀតដែលទទួលបានការឧបត្ថម្ភពី ACIAR បានផ្តល់នូវសមិទ្ធផលសំខាន់ៗគឺជាការស្រាវជ្រាវអំពីការផ្តល់សិទ្ធិសេដ្ឋកិច្ចដល់ស្ត្រីនិងការអភិវឌ្ឍថ្មីនិងការពង្រីកវិស័យចិញ្ចឹមអយស្ទ័រដែលបាននាំមកនូវការងារនិងផលប្រយោជន៍សេដ្ឋកិច្ចជាច្រើនដល់កសិករវៀតណាម៕


(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

(យោងតាម vietnamplus.vn ប្រែសម្រូលដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស