Trending now

​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ឈ្នះ​​លើប៉ាគីស្ថាន ២-០ ​ជម្រុះ World Cup 2022

16:39 | 07/06/2019 (បកប្រែដោយ ហេង វុធ្ធី)

យុគ្គសម័យ - ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​បាន​យក​ឈ្នះលើ​ក្រុម​ជម្រើស​ជាតិ​ប៉ាគីស្ថាន​ក្នុង​លទ្ធផល ២-០ ​ក្នុង​ការ​ប្រកួត​ជើង​ទី​១ ​វគ្គ​ជម្រុះ​ពាន​រង្វាន់ FIFA World Cup 2022 ។

​ក្រុមបាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា (រូបថត៖ doisongvietnam.vn)

សម្រាប់ការប្រកួតនេះ​ដែរ ​នៅតង់ទី១ កម្ពុជា​មាន​ឱកាស​ក្នុងការ​ស្វែងរក​គ្រាប់​បាល់​ដែរ ប៉ុន្តែ​ធ្វើ​មិន​បាន​សម្រេច​ឡើយ ស្រ​បពេល​ខាង​ក្រុម​ប៉ាគីស្ថាន ហាក់មិនទាន់​ធ្វើ​បាន​ល្អ​នៅ​ឡើយ​ទេ។ ចប់វគ្គទី១ ក្រុមទាំងពីរ​បាន​ត្រឹម​ស្មើគ្នា ០-០ ​ប៉ុណ្ណោះ។ ចូលដល់តង់២ វិញ ក្រុម​ប៉ាគីស្ថាន មាន​ឱកាស​ល្អ​ច្រើន​សម្រាប់​ការ​រក​គ្រាប់​បាល់ ប៉ុន្តែ​ពួកគេ​ធ្វើ​មិន​បាន​សម្រេច។ ខណៈដែលខាង​កម្ពុជា​វិញ​នៅនាទី​៨២ ក៏បាន​ទម្លាយសំណាញ់ទីសម្រេច ដោយកីឡាករ សៀង ចន្ធា ​ធ្វើ​ឱ្យអ្នកគាំទ្រ​សប្បាយរីករាយយ៉ាងខ្លាំង។ ឆ្លងកាត់តែ២នាទីប៉ុណ្ណោះ ក្រោយពីគ្រាប់ទី១ ក្រុមកម្ពុជា​ក៏រក​បាន​​១​គ្រាប់​ទៀត ដោយ​ គួច សុគុម្ភៈ ធ្វើ​បាន​សម្រេច ក្រោយ​ពី​ញ៉ាក់ដាច់ខ្សែការពារប៉ាគីស្ថាន​បាន​យ៉ាងល្អ។ ចប់ការប្រកួត គោព្រៃកម្ពុជា ឈ្នះក្នុងលទ្ធផល ២-០ លើក្រុមបា៉គីស្ថាន។

សម្រាប់​ជើង​ទី​២​នៃ​វគ្គ​ជម្រុះ​ពាន​រង្វាន់​ខាង​លើ​នេះ ​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១១​ខែ​មិថុនា​ឆ្នាំ​២០១៩​ខាង​មុខ​នេះ ​នៅ​ទឹក​ដី​កណ្ដាល កាតា៕

(បកប្រែដោយ ហេង វុធ្ធី)

(បកប្រែដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ