Trending now

អាកាសចរណ៍ Cambodia Airways បើកជើងហោះហើរថ្មី «ភ្នំពេញ-បាងកក» សម្រាប់ឱកាសបុណ្យចូលឆ្នាំខ្មែរខាងមុខនេះ

00:54 | 15/05/2019 (ប្រភព៖ FN)

ក្រុមអាកាសចរណ៍កម្ពុជា Cambodia Airways កំពុងបន្តពង្រីក​បណ្តាញផ្លូវហោះហើររបស់ខ្លួន តាមរយៈការបើកផ្លូវ​ធ្វើ​ដំណើរថ្មីមួយទៀតពី​អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិនៃ​ទីក្រុងបាងកកនៅ​ថ្ងៃទី១១ ខែមេសាខាងមុខ។

ផ្លូវហោះហើរថ្មីខាងលើនឹងអនុញ្ញាតឲ្យ​អាកាសចរណ៍កម្ពុជា ផ្តល់ជូនអតិថិជននូវ​ជម្រើសកាន់តែទូលំទូលាយថែមទៀត នៅពេល​ធ្វើដំណើរក្នុងថ្ងៃឈប់សម្រាកនាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរ។ បើតាម Cambodia Airways ជើងហោះហើរនេះនឹងប្រព្រឹត្ត​ទៅជារៀងរាល់ថ្ងៃ ជាមួយតារាងពេលវេលាដែលអំណោយផលសម្រាប់អតិថិជនគ្រប់រូប។ ​នៅអំឡុងការហោះហើរ​អាកាសចរណ៍​​​នឹងផ្តល់ជូនអតិ ថិជនទាំងអស់នូវ​សាំងវិច រួមទាំងការបម្រើសេវាកម្មប្រសើរៗ​ដទៃទៀត ក្នុងនាមជាជម្រើសអាកាសចរណ៍​ល្អ​ដាច់​គេ សម្រាប់​អតិថិជនទាំងឡាយ ដែលប្រាថ្នាចង់បានការធ្វើដំណើរប្រកបដោយគុណភាពនិងផាសុខភាព។

លោក Simon Xu ដែលជានាយករងផ្នែកពាណិជ្ជកម្មរបស់អាកាសចរណ៍កម្ពុជា បានបញ្ជាក់ថា ការលក់សំបុត្រ​​សម្រាប់ជើងហោះហើរខាងលើនឹងចាប់ផ្តើមពីថ្ងៃនេះតទៅ។ សម្រាប់​តារាងពេលវេលាធ្វើដំណើរ គឺចាកចេញពី​អាកាសយានដ្ឋាន​អន្តរជាតិភ្នំពេញនៅម៉ោង១៨៖១៥នាទី និងទៅដល់​អាកាសយានដ្ឋានសុវណ្ណភូមិ នៅម៉ោង​​១៩៖១០នាទី។ រីឯពេលវេលា​​សម្រាប់​ចាកចេញពីបាងកកមកវិញ គឺ​នៅម៉ោង២០៖១០នាទី និងមកដល់អាកាសយានដ្ឋានភ្នំពេញនៅម៉ោង២១​៖៣៥នាទី​ ដែលជា​ពេល​វេលា​មិន​ឆាប់​ឬ​ក៏​យូរពេកឡើយ សម្រាប់អតិថិជន។

គួរជម្រាបថា ​អាកាសចរណ៍ Cambodia Airways Co., Ltd គឺជាក្រុមហ៊ុនអាកាសចរណ៍របស់ប្រទេសកម្ពុជា ដែលមានមូលដ្ឋាន​នៅរាជធានីភ្នំពេញ និងត្រូវបានបង្កើតឡើងកាលពីខែកញ្ញា ឆ្នាំ២០១៧។ Cambodia Airways បានសម្ពោធជើងហោះហើរដំបូង​របស់ខ្លួន ដែលមានគោលដៅពីភ្នំពេញទៅសៀមរាប នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។ បច្ចុប្បន្ន អាកាសចរណ៍​មាន​យន្ត​ហោះ​​ចំនួន៣គ្រឿង គឺ Airbus A391 ដែលកំពុងធ្វើប្រតិបត្តិការជាមួយជើងហោះហើរទៅមកទាំងក្នុងនិងក្រៅស្រុក នៅភ្នំពេញ សៀមរាប ក្រុងព្រះសីហនុ ម៉ាកាវ តៃប៉ិ ជាដើម ក្នុងចំណោមគោលដៅធ្វើដំណើរមួយចំនួនទៀត៕

(ប្រភព៖ FN)

(ប្រភព៖ FN)

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ