Trending now

អង្គការសហប្រជាជាតិ​គាំទ្រ​គំនិត​ផ្តួចផ្តើម​គម្រោង​ប្រព័ន្ធ​សុវត្ថិភាព​ស្បៀងអាហារ​

16:41 | 31/05/2019 (ប្រភព៖ rasmeinews.com សរុបព័ត៌មានដោយសមុទ្រ)

នៅ​ទីស្តីការ​ក្រសួងបរិស្ថានកម្ពុជា កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០១៩ លោក David Kaatrud នាយ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក ប្រចាំ​តំបន់​អាស៊ី និង ប៉ាស៊ីហ្វិក បានបញ្ជាក់​ការគាំទ្រ​គំនិត​ផ្តួចផ្តើម​បង្កើត​ប្រព័ន្ធ​សុវត្ថិភាព​ស្បៀងអាហារ​។​ការលើកឡើង​នេះ​ក្នុងឱកាស​ដែល​លោក​បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​។

អង្គការសហប្រជាជាតិគាំទ្រគំនិតផ្តួចផ្តើមគម្រោងប្រព័ន្ធសុវត្ថិភាពស្បៀងអាហារ

លោក​ DavidKaatrud​ បានឱ្យដឹង​ទៀតថា​គម្រោង​កម្មវិធី​យុទ្ធសាស្ត្រ​នៃ​អង្គការ​WFP​ធ្វើការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុ​ជាប​ន្ត​ទៀត​សម្រាប់​រយៈពេល​៥​ឆ្នាំ​ទៅមុខ​(២០១៩_២០២៣)​ដើម្បី​បង្កើន​សមត្ថភាព​របស់​ខ្លួន​ក្នុង​ការផ្តល់សេវា​សង្គម​និង​ពង្រឹង​ប្រព័ន្ធ​ចំណីអាហារ​នៅ​ថ្នាក់ក្រោម​ជាតិ​ក្នុងការ​កាត់បន្ថយ​ហានិភ័យ នៃ​សន្តិសុខ​ស្បៀង​។

លោក David Kaatrud បានបង្ហាញ​ការគាំទ្រ​ចំពោះ​ផែនការ​ក្រសួងបរិស្ថាន ដែល​លើកទឹកចិត្ត​ឱយ​ប្រជាពលរដ្ឋ​ខិតខំ​បង្កបង្កើនផល ជាពិសេស​ការដាំដុះ​បន្លែ​ប​បង្ការ នៅ​ជុំវិញ​ផ្ទះ​តាម​សហគមន៍ ដើម្បី​ផ្គត់​ផ្គង់ស្បៀង​ដល់​គ្រួសារ​គ្រប់គ្រាន់ កាត់បន្ថយ​ចំណាយ និង​ផលិតផល​មាន​សុវត្ថិភាព​សម្រាប់​សុខភាព​ល្អ​។

​ក្នុងឱកាស​នោះ លោក​សាយ សំ​អាល់ មានប្រសាសន៍ថា ប្រទេស​កម្ពុជា មាន​សុខសន្តិភាព ស្ថេរភាព​នយោបាយ​និង​ការរីកចម្រើន​នៃ​ការទទួល​ព័ត៌មាន​ហើយ​សម្រេចបាន​កំណើនសេដ្ឋកិច្ច​ប្រកបដោយ​ចីរភាព ក្នុង​រយៈពេល ២ ទសវត្សរ៍​កន្លងមក​នេះ​។

លោក​បន្តថា​សន្ដិសុខ​ស្បៀង​និង​អាហារូបត្ថម្ភ ប្រឈម​នឹង​វិប្បត្ដិ​បរិស្ថាន​ម្ហូបអាហារ​ដែល​ផ្លាស់ប្តូរ​យ៉ាង​ឆាប់រហ័ស​និង​សុវត្ថិភាព​នៅក្នុង​ប្រព័ន្ធ​ចំណីអាហារ ដែល​បង្ក​ប៉ះពាល់​ដល់​សុខភាព​របស់​ប្រជាពលរដ្ឋ​ផងដែរ​។

​សុវត្ថិភាព​នៃ​ប្រព័ន្ធ​ស្បៀងអាហារ​លើកទឹកចិត្ត​ឱ្យ​កសិករ​ផលិត​ស្បៀង​សរីរាង្គ​ចូលរួម​កាត់បន្ថយ​ចំណាយ​និង​កាត់បន្ថយ​ការបរិភោគ​អាហារ​មិនមាន​សុវត្ថិភាព ដូចជា​បង្កើន​ទម្លាប់​ដាំ​ដំណាំ​ផ្សេងៗ​នៅក្បែរ​ផ្ទះ ចិញ្ចឹមសត្វ​ជាដើម​។

ជាមួយគ្នានេះ​លោក​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានស្នើ​ឱ្យមាន​កិច្ចសហប្រតិបត្តិការ លើ​ការផ្សព្វផ្សាយ និង​បណ្តុះបណ្តាល​ប្រជាពលរដ្ឋ​នៅតាម​សហគមន៍ នូវ​បច្ចេកទេស និង​ការដាំដុះ​ដំណាំ ធានា​សុវត្ថិភាព​ស្បៀង និង​ប្រកប​សុវត្ថិភាព​។

​សូមបញ្ជាក់ថា អង្គការ​កម្មវិធី​ស្បៀងអាហារ​ពិភពលោក World Food Programme (WFP)​ សហការ​ជាមួយ​ក្រសួងបរិស្ថាន​និង​រៀបចំ​កិច្ចពិភាក្សា​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​ដើម្បី​ប្រមូល​ធាតុ​ចូល​ថែមទៀត​សម្រាប់​ការបង្កើត​គម្រោង​ប្រព័ន្ធ​សុវត្ថិភាព​ស្បៀងអាហារ​។​

ក្នុងនោះ​ចំណុច​អាទិភាព​ជំរុញ​ឲ្យ​សហគមន៍​ដែល​ងាយ​រងគ្រោះ​ដោយ​ការប្រែប្រួល​អាកាសធាតុ នៅក្នុង​ប្រទេស​កម្ពុជា អាច​ទិញ ឬ​ទទួលបាន​អាហារ​ដែលមាន​សុវត្ថិភាព​ចម្រុះ មានតម្លៃ​សមរម្យ​៕

(ប្រភព៖ rasmeinews.com សរុបព័ត៌មានដោយសមុទ្រ)

(ប្រភព៖ rasmeinews.com សរុបព័ត៌មានដោយសមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ