Trending now

សហភាពអាហ្វ្រិក ស្នើកម្ពុជា គាំទ្របេក្ខភាពរបស់ខ្លួនជាអគ្គលេខាធិការអង្គការប្រទេសនិយាយភាសាបារាំង

08:44 | 10/08/2018

យុគសម័យ - ទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ នៅព្រឹកថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨នេះ អញ្ជើញទទួលជួបនិងពិភាក្សាការងារ ជាមួយលោកស្រី Louise Mushikiwabo រដ្ឋមន្រ្តីការបរទេស កិច្ចសហប្រតិបតិ្តការ និងសហគមន៍អាហ្រ្វិកបូព៌ានៃសាធារណរដ្ឋ Rwanda និងលោក Mahmoud Zarqi រដ្ឋមន្រ្តីការបរទេសនៃប្រទេសហ្គីណេ។

លោក កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសដែលទើបចូលមកជំនួសតំណែងលោក ជុំ សុន្ទរី បានប្រាប់ក្រុមអ្នកព័ត៌មាននៅក្រោយជំនួបថា ក្នុងជំនួបនោះលោកស្រី Louise Mushikiwabo បានជម្រាបគោលបំណងរបស់លោកស្រីដែលមកកាន់ប្រទេសកម្ពុជានាពេលនេះ។ បំណងរបស់លោកស្រី គឺស្វែងរកការគាំទ្រពីប្រទេសកម្ពុជាដែលជាសមាជិកអង្គការប្រទេសនិយាយភាសាបារាំង បោះឆ្នោតគាំទ្រលោកជំទាវធ្វើជាអគ្គលេខាធិការថ្មីនៃអង្គការមួយនេះ។

លោកស្រី បានអះអាងថា បើសិនលោកស្រីជាប់ជាអគ្គលេខាធិការនៃអង្គការអន្តរជាតិមួយនេះ លោកជំទាវនឹងជំរុញកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ ជាពិសេសផ្តោតលើយុវជនធ្វើឲ្យមានតុល្យភាពលោក Mahmoud Zarqi រដ្ឋមន្រ្តីការបរទេសនៃប្រទេសហ្គីណេ រវាងទិដ្ឋភាពនយោបាយ ក៏ដូចជាទិដ្ឋភាពសេដ្ឋកិច្ច។ លោកស្រី ក៏សន្យាជំរុញតួនាទីអង្គការអន្តរជាតិនេះ ឲ្យមានតុល្យភាពផងដែរលើការអនុវត្តន៍នូវនយោបាយ និងសេរីភាពរបស់ប្រទេសជាសមាជិក។

បើតាមអ្នកនាំពាក្យថ្មីរូបនេះ ជាកិច្ចឆ្លើយតបលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអរគុណចំពោះវត្តមានរបស់លោកស្រី ល្វីស មុស៊ីគីវ៉ាបូ និង លោក ម៉ាម៉ាឌី ទូរ៉េ រដ្ឋមន្រ្តីការបរទេសនៃប្រទេសហ្គីណេ ដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា។

ចំពោះសំណើគាំទ្រលោកស្រី Louise Mushikiwabo ជាអគ្គលេខាធិការថ្មីនៃអង្គការប្រទេសនិយាយភាសាបារាំងនោះ ត្រូវបានក្រសួងការបរទេសដាក់សំណើសម្រេចទៅរាជរដ្ឋាភិបាលកម្ពុជារួចហើយ។ ចំណែកលទ្ធផលនឹងដឹងនៅពេលបោះឆ្នោតដែលនឹងធ្វើឡើងនៅខែតុលា ឆ្នាំ២០១៨ នៅប្រទេសអាមេនី។

ក្នុងជំនួបព្រឹកមិញនេះ លោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានជម្រាបជូនភ្ញៀវ និងចែករំលែកគំនិតមួយចំនួនលើកិច្ចសហប្រតិបត្តិការ និងការជំរុញឲ្យអង្គការប្រទេសនិយាយភាសាបារាំងមានការរីកចម្រើន និងវិបុលភាព។

សូមបញ្ជាក់ថា លោកស្រី Louise Mushikiwabo រដ្ឋមន្រ្តីការបរទេសកិច្ចសហប្រតិបតិ្តការ និងសហគមន៍អាហ្រ្វិកបូព៌ានៃសាធារណរដ្ឋរ៉ូវ៉ាន់ដា និងលោក Mahmoud Zarqi រដ្ឋមន្រ្តីការបរទេសនៃប្រទេសហ្គីណេ គឺជាភ្ញៀវអន្តរជាតិដំបូងគេហើយដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា ក្រោយប្រទេសកម្ពុជាបានរៀបចំការបោះឆ្នោតកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨កន្លងទៅថ្មីៗនេះ។

លោកស្រី Louise Mushikiwabo និងឯកឧត្តម Mahmoud Zarqi កំពុងបំពេញទស្សនកិច្ចនៅក្នុងប្រទេសនិយាយភាសាបារាំងនៅឥណ្ឌូចិន ដូចជា កម្ពុជា ឡាវ និងវៀតណាម ដើម្បីស្វែងរកការគាំទ្រសម្រាប់បេក្ខភាពជាអគ្គលេខាធិការនៃក្រុមប្រទេសនិយាយភាសាបារាំង៕

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ