Trending now

សហគ្រិនវ័យក្មេងកម្ពុជាមួយរូប ទទួលបានគោរមងារជា «សាស្ត្រាចារ្យកិត្តិយសរបស់សហព័ន្ធសិក្សាធិការ» នៃទីក្រុង Oxford

08:23 | 03/07/2019 (ប្រភព៖ Fresh News)

សភាពាណិជ្ជកម្មអឺរ៉ុប បានសំរេចជាឯកច្ឆន្ទផ្តល់គោរមងារ «សាស្ត្រាចារ្យកិត្តិយសរបស់សហព័ន្ធសិក្សាធិការ» នៃទីក្រុង Oxford ដល់លោក ហោ សំណាង ដែលជាអគ្គនាយក នៃមន្ទីរសំរាកព្យាបាលកម្ពុជា និងជាអនុប្រធានសមាគមនាវាយុវជន អាស៊ីអាគ្នេយ៍កម្ពុជា នៅក្នុងវេទិកាអ្នកជោគជ័យឆ្នាំ២០១៩ របស់សភាពាណិជ្ជកម្មអឺរ៉ុប ដែលប្រារព្ធនៅទីក្រុង Milan នៃប្រទេសអ៉ីតាល នាថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩។


គោរមងារ «សាស្ត្រាចារ្យកិត្តិយសរបស់សហព័ន្ធសិក្សាធិការ» ត្រូវបានបង្កើតឡើងដោយ សហព័ន្ធសិក្សាធិការនៃទីក្រុងអុកស្វត (Oxford) ដោយមានការសហការជាមួយក្រុមសាកលវិទ្យាធិការនៃសហព័ន្ធអ៊ឺរ៉ុប។

គោរមងារកិត្តិយសនេះ គឺជានិមិត្តរូបនៃសមិទ្ធផល និងជាការសម្តែងនូវអំណរគុណដល់បុគ្គលទាំងឡាយណា ដែលបានលើកកម្ពស់ដល់ការវិវត្តន៍ឈានទៅមុខ នៃសង្គមបច្ចុប្បន្ន និងការអភិវឌ្ឍន៍ក្នុងវិស័យវិទ្យាសាស្ត្រ វប្បធម៌ និងអប់រំ ក្នុងសកម្មភាពទាំងឡាយរបស់មនុស្សជាតិ។

គោរមងារនេះត្រូវបានផ្តល់ជូនសម្រាប់ការចូលរួមចំណែកដ៏មានតម្លៃ ក្នុងវិស័យអប់រំ ពាណិជ្ជកម្ម សុខាភិបាល និងការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ សម្រាប់ដំណើរការពាណិជ្ជកម្ម លក្ខណៈពិសេសផ្នែកសុខាភិបាល ឬគំនិតបន្ថែមថ្មីផ្នែកអប់រំ ដែលបានចូលរួមក្នុងការលើកកម្ពស់សេដ្ឋកិច្ចជាតិ។ គោរមងារនេះក៏ទទួលស្គាល់សកម្មភាពនៃបុគ្គលទាំងឡាយណា ដែលបានចូលរួមក្នុងទំនាក់ទំនងសុច្ឆន្ទៈ និងការអភិវឌ្ឍន៍នៃសហព័ន្ធសិក្សាធិការ និងក្រុមសាកលវិទ្យាធិការនៃសហព័ន្ធអ៊ឺរ៉ុប។


កម្មវិធី Achievement Forum ជាជំនួបមួយដែលផ្តោតលើប្រធានបទ ដែលមានអត្ថប្រយោជន៍ចំពោះពាណិជ្ជករនាពេលបច្ចុប្បន្ន តាមរយៈការប្រមូលផ្តុំនូវគំនិតច្នៃប្រឌិតល្អៗ និងការបង្កើតទំនាក់ទំនងជាមួយគ្នា។ អ្នកចូលរួមសំខាន់ៗ មានដូចជានាយកប្រតិបត្តិ អ្នកដឹកនាំផ្នែកពាណិជ្ជកម្ម អ្នកវិនិយោគ អ្នកជំនាញជាន់ខ្ពស់ផ្នែកគុណភាព និងការគ្រប់គ្រងផ្នែកយុទ្ធសាស្ត្រ និងអ្នកឈានមុខផ្នែកផ្តល់សេវាសុខាភិបាល។ ជាមួយបរិយាកាសដ៏វិសេសវិសាល និងទីតាំងដ៏ប្រណីតនៃ Westin Palace Milan ជាទីកន្លែងដែលស័ក្កិសមបំផុត សម្រាប់បង្កើតទំនាក់ទំនងពាណិជ្ជកម្ម និងសម្រាកលំហែកាយ។

តាមរយៈកម្មវិធីលំដាប់ជាន់ខ្ពស់មួយនេះ អ្នកចូលរួមទាំងអស់នឹងអាចជួបជាមួយពាណិជ្ជករកំពូលៗ ស្វែងរកដៃគូសហការពាណិជ្ជកម្ម និងអតិថិជនថ្មីៗផងដែរ។

គួរបញ្ជាក់ផងដែរថា សភាពាណិជ្ជកម្មអឺរ៉ុបធ្លាប់បានអញ្ជើញ លោក ហោ សំណាង អគ្គនាយកនៃមន្ទីរសំរាកព្យាបាលកម្ពុជា ទៅទទួលពានរង្វាន់ «គុណភាពល្អបំផុត» កាលពីឆ្នាំ២០១៧ ដែលជានិមិត្តរូបនៃទំនុកចិត្តខ្ពស់ដល់អាជីវកម្ម និងការបេ្តជ្ញាចិត្តរបស់ស្ថាប័ន ចំពោះឧត្តមប្រយោជន៍របស់អ្នកជំងឺ ហើយការផ្តល់ជូននេះ គឺដោយផ្អែក លើលក្ខខណ្ឌវិនិច្ឆ័យវិជ្ជាជីវៈដែលរួមមាន ការងារគ្រប់គ្រងល្អ ក្រុមគ្រូពេទ្យជំនាញ និងបុគ្គលិកគ្រប់ផ្នែកល្អ សុវត្ថិភាពរបស់អ្នកជម្ងឺ ឧបករណ៍បច្ចេកវិទ្យាទំនើប និងវិធីសាស្ត្រព្យាបាលដោយបច្ចេកវិទ្យាចុងក្រោយ ដែលឆ្លើយតបទៅបញ្ហាវេជ្ជសាស្ត្រ និងសុខភាព៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន