Trending now

សម្តេច​តេ​ជោ ហ៊ុន សែន ​ស្នើ​ឲ្យ​សមាជិក​សមាជិការ​បក្ស​យក​ថ្ងៃ​ទី​៩ មិថុនា​ ហូប​នំ​បញ្ចុក​ទាំងអស់​គ្នា

11:46 | 03/06/2019 (យោងតាម kohsantepheapdaily.com.kh សរុបព័ត៌មានដោយ សមុទ្រ)

សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​ដ្ឋ​មន្ត្រី​បាន​ស្នើ​ឲ្យ​សមាជិក​សមាជិការ​គណបក្ស​ប្រជាជន​កម្ពុជា​ទូ​ទាំង​ប្រទេស​យក​ថ្ងៃ​ទី​៩ ខែមិថុនា​ខាង​មុខ​នេះ ធ្វើ​កម្មវិធី​ហូប​នំ​បញ្ចុក​ទាំងអស់​គ្នា ។ ការ​ស្នើ​របស់​ប្រមុខ​ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នេះ​ធ្វើ​ឡើង ដើម្បី​បញ្ឈឺ​ទៅ​កាន់​ក្រុមប្រឆាំង​ដែល​បាន​ប្រកាស​កើន​អ្នកគាំទ្រ​ខ្លួន​ធ្វើ​ទិវា​៩​មិថុនា ជា​ថ្ងៃ​ហូប​នំ​បញ្ចុក ។

សម្តេច​តេ​ជោ ​​ហ៊ុន សែនស្នើ​ឲ្យ​សមាជិក​សមាជិការ​បក្ស​យក​ថ្ងៃ​ទី​៩ មិថុនា​ហូប​នំ​បញ្ចុក​ទាំងអស់​គ្នា

សម្តេច​តេ​ជោ​បាន​លើក​ឡើង​លើក​ឡើង នៅ​ថ្ងៃ​ទី​៣ ខែមិថុនា ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​បញ្ចប់​ការ​សិក្សា​នៅ​សាលា​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ថា នំ​បញ្ចុក​ស្នេហា​ជាតិ​ជា​យុទ្ធសាស្ត្រ របស់​ក្រុមប្រឆាំង​ដែល​ចង់​ប្រើ​មនោគមន៍​ថា អ្នក​ហូប​នំ​បញ្ចុក គឺ​គាំទ្រ​ខ្លួន ដើម្បី​ប្រឆាំង​នឹង​រាជរដ្ឋាភិបាល ។ សម្តេច​តេ​ជោ​បាន​បន្ថែម​ថា សូម​ឲ្យ​សមាជិក​សមាជិក​គណបក្ស​ប្រជាជន​ទាំងអស់​យក​ថ្ងៃ​ទី​៩ ខែមិថុនា​ខាង​មុខ​នេះ បើក​វេទិការ​ហូប​នំ​បញ្ចុក​នៅ​ទូ​ទាំង​ប្រទេស ។

​នំ​បញ្ចុកនៃប្រទេសកម្ពុជា

សម្តេច​ថា ៖«​បើ​គេ​យក​ថ្ងៃ​ទី​៩ មិថុនា ជា​ទិវា​ស៊ី​នំ​បញ្ចុក យើង​ក៏​យក​ថ្ងៃ​ទី​៩ នឹង​ហូប​នំ​បញ្ចុក​ទាំងអស់​គ្នា ហើយ​បើ​គេ​ហៅ​ស៊ី​យើង​ក៏​ស៊ី​ទៅ​» ។ សម្តេច​តេ​ជោ​ក៏​បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​គេ​(​ក្រុមប្រឆាំង​) បង្កើត​អ្វី​ដែល​មានគំនិត​ជា ឧ​ទ្ធា​ម​ក្រៅច្បាប់​សមាជិក​គណបក្ស​ប្រជាជន​ធ្វើ​នឹង​តប (​បន្លា​ជួស​បន្លា​) តែ​លើកលែងតែ​ក្រុមប្រឆាំង​នាំ​គ្នា​ស៊ី​ដុំ​ថ្ម​យើង​មិន​ធ្វើ​តាម​ទេ គឺ​ទុក​ឲ្យ​ក្រុម​នឹង​ស៊ី​ចុះ ៕

(យោងតាម kohsantepheapdaily.com.kh សរុបព័ត៌មានដោយ សមុទ្រ)

(យោងតាម kohsantepheapdaily.com.kh សរុបព័ត៌មានដោយ សមុទ្រ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់