Trending now

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយកម្មករជិត ២ម៉ឺននាក់នៅខេត្តកំពង់ស្ពឺ

09:37 | 08/08/2018 (យោងតាម freshnewsasia.com សរុបដោយ ស្រីព្រេជ)

យុគសម័យ - នៅព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញបន្តដំណើរចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុប ១៨,៤៦៧នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៤ នៅក្នុងខេត្តកំពង់ស្ពឺ។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក អ៉ិត សំហេង បានឲ្យដឹងថា រោងចក្រ សហគ្រាសទាំង១៤ ដែលអនុញ្ញាតឲ្យកម្មករ កម្មការិនីចូលរួមកិច្ចសំណេះសំណាលនេះ គឺវិនិយោគដោយអ្នកវិនិយោគមកពីប្រទេសចិនចំនួន៩ កូរ៉េចំនួន៤ និងជប៉ុនចំនួន១។ ផលិតផលដែលផលិតក្នុងរោងចក្រ សហគ្រាសទាំងអស់នេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។

បើតាមលោក អ៉ិត សំហេង បានឲ្យបានដឹងថា មកដល់ពេលបច្ចុប្បន្នខេត្តកំពង់ស្ពឺ មានរោងចក្រ សហគ្រាស និងគ្រឹះស្ថានចំនួន២២៨ មានកម្មករ និយោជិត ១០២,៧៣៦នាក់ ដែលជាមានប្រាក់ឈ្នួលសរុបជាង ២៤៧លានដុល្លារក្នុងមួយឆ្នាំ។ ក្នុងនោះរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន១០៩ មានកម្មករ និយោជិតចំនួន ៩៦,៥៤៧នាក់ ដែលមានប្រាក់ឈ្នួលសរុបជាង ២៣២លានដុល្លារក្នុងមួយឆ្នាំ។

លោករដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចាត់ទុកការអភិវឌ្ឍនៅក្នុងខេត្តកំពង់ស្ពឺ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ, ការពង្រាយរោងចក្រនៅតាមមូលដ្ឋានជាប់នឹងប្រជាជន, បង្កើតការងារជូនកម្មករ និយោជិតរបស់រាជរដ្ឋាភិបាល និងជាជោគជ័យក្នុងការអនុវត្តគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ, គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា, គោលនយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ដែលបាននឹងកំពុងប្រែក្លាយខេត្តកំពង់ស្ពឺ ទៅជាតំបន់សេដ្ឋកិច្ចដ៏មានសក្តានុពលមួយដូចខេត្តនានាផងដែរ។

គិតចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតដល់ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨នេះ សម្តេចតេជោ ហ៊ុន សែន ជួបកម្មករ កម្មការិនីសរុប ៥២លើក ហើយមានកម្មករ កម្មការិនីសរុប ៧១៨,៦៦៩នាក់ បានជួបសំណេះសំណាលដោយផ្ទាល់។ ក្នុងនោះមានប្រធានរដ្ឋបាល ប្រធានផ្នែក ប្រធានក្រុម និងជំនួយការសរុប ៧៥១នាក់ បានជួបសំណេះសំណាលជាមួយសម្តេចនាយករដ្ឋមន្ត្រីផងដែរ។

តាមរយៈជំនួបជាបន្តបន្ទាប់នេះបានធ្វើឲ្យបរិយាកាសការងារនៅតាមរោងចក្រ សហគ្រាសមានភាពល្អប្រសើរ បញ្ហា និងកង្វល់ជាច្រើនរបស់កម្មករ កម្មការិនីត្រូវបានដោះស្រាយជាបន្តបន្ទាប់ ហើយអត្ថប្រយោជន៍ជាច្រើនត្រូវបានសម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនកម្មករ៕

(យោងតាម freshnewsasia.com សរុបដោយ ស្រីព្រេជ)

(យោងតាម freshnewsasia.com សរុបដោយ ស្រីព្រេជ)

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន