Trending now

សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី Moon Jae-in ធ្វើសន្និសីទរួមគ្នាបង្ហាញអំពីលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគី

00:54 | 15/05/2019 (ប្រភព៖ Fresh News)

សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី Moon Jae-in ធ្វើសន្និសីទរួមគ្នាបង្ហាញអំពីលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគី។

សម្តេចតេជោ ហ៊ុន សែន និងលោកប្រធានាធិបតី Moon Jae-in ធ្វើសន្និសីទរួមគ្នាបង្ហាញអំពីលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគី (រូបថតៈ Fresh News)

បន្ទាប់ពីបញ្ចប់ពិធីជួបពិភាក្សាទ្វេភាគី និងចុះហត្ថលេខាលើឯកសារមួយចំនួន ដែលជាកិច្ចព្រមព្រៀងរវាងកម្ពុជា-កូរ៉េខាងត្បូង សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និង លោក Moon Jae-in ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ បានធ្វើសន្និសីទសារព័ត៌មានរួមគ្នា នៅវិមានសន្តិភាព ដើម្បីបង្ហាញអំពីលទ្ធផលនៃជំនួបពិភាក្សាទ្វេភាគីរបស់មេដឹកនាំទាំងពីរ។

លោកប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកដល់ប្រទេសកម្ពុជា នារសៀល ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ជាលើកដំបូង រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៩។ អំឡុងទស្សនកិច្ចនៅព្រឹកថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៩នេះ លោកបានចូលគាល់ព្រះមហាក្សត្រ បំពាក់កម្រងផ្កានៅវិមានឯករាជ្យ គោរពវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ រួមទាំងជួបពិភាក្សាទ្វេភាគីជាមួយសម្តេចតេជោ ហ៊ុន សែន ផងដែរ៕

(ប្រភព៖ Fresh News)

(ប្រភព៖ Fresh News)

ព័ត៌មានថ្មីៗ

សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ
កងទ័ព និងប្រជាពលរដ្ឋ រីករាយនឹងបុណ្យចូលឆ្នាំថ្មីប្រពៃណីនៅវៀតណាម
វៀតណាម និងកម្ពុជាពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជួរមុខ និងស្ថាប័ននយោបាយសង្គម