Trending now

សម្តេចតេជោ ហ៊ុន សែន ទទួលស្វាគមន៍ដំណើរនិវត្តន៍ប្រតិភូនិងអត្តពលិកកម្ពុជាពី Asian Games

19:53 | 03/09/2018 (យោងតាម freshnewsasia.com)

យុគសម័យ - សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានទទួលស្វាគមន៍ដោយផ្ទាល់ចំពោះដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកកម្ពុជាត្រឡប់ពីការប្រកួតកីឡាអាស៊ី (Asian Games) លើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ី។ ការទទួលស្វាគមន៍ដំណើរនិវត្តន៍របស់ប្រតិភូ និងអត្តពលិកពីសំណាក់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងធ្វើឡើងនៅវិមានសន្តិភាព។


ប្រតិភូនិងអត្តពលិកកម្ពុជា ដែលដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១ ក្នុងការប្រកួតកីឡាអាស៊ី Asian Games លើកទី១៨ នៅឥណ្ឌូនេស៊ី។ ដំណើរនិវត្តន៍អមដោយសមិទ្ធិផលបំបែកឯតទគ្គកម្មប្រវត្តិសាស្ដ្រ ៦៤ឆ្នាំនេះ នឹងមានពិធីទទួលស្វាគមន៍យ៉ាងពិសេស ដោយមានក្បួនដង្ហែររថយន្ដអមដោយម៉ូតូកិត្តិយស ៦គ្រឿង ដើម្បីហែរម្ចាស់មេដាយមាស និងសំរឹទ្ធ ពីអាកាសយានដ្ឋានអន្ដរជាតិភ្នំពេញ ឆ្ពោះទៅវិមានសន្ដិភាព។ មិនតែប៉ុណ្ណោះថ្នាក់ដឹកនាំក្រសួងអប់រំ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មន្ដ្រីពាក់ព័ន្ធ និងប្រជាពលរដ្ឋជាច្រើន ក៏ត្រៀមទទួលស្វាគមន៍ផ្ទាល់ក្រោយចុះពីលើយន្ដហោះផងដែរ។

ការប្រកួតកីឡាអាស៊ី បានចាប់ផ្តើមធ្វើឡើងពីថ្ងៃទី១៨ ខែសីហា ដល់ថ្ងៃទី០២ ខែកញ្ញា ដែលឥណ្ឌូនេស៊ីធ្វើជាម្ចាស់ផ្ទះ កម្ពុជាបានបញ្ជូនកីឡា ១៣ប្រភេទទៅចូលរួមប្រកួត។ ក្នុងចំណោមប្រភេទកីឡាទាំង ១៣ប្រភេទនេះ កម្ពុជាដណ្ដើមបានមេដាយមាស២ និងសំរឹទ្ធ១ លើប្រភេទកីឡាម៉ូតូទឹក ដោយកីឡាករ សាលី អ៊ូមើត ឈ្នះមេដាយមាស១ និងសំរឹទ្ធ១ និង កីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាស១ លើវិញ្ញាសាកីឡាជឺជិតស៊ូ។

ការដណ្តើមបានមេដាយមាសរបស់កីឡាករ សាលី អ៊ូមើត និងកញ្ញា ខាន់ ចេសា ពីការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៨ នៅប្រទេសឥណ្ឌូនេស៊ីនាពេលនេះ គឺជាការបំបែកកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជាក្នុងរយៈពេល ៦៤ឆ្នាំចាប់តាំងពីបានចូលរួមប្រកួតកីឡាប្រចាំទ្វីបអាស៊ីមួយនេះនាឆ្នាំ១៩៥៤។

សូមគូសបញ្ជាក់ថា ការប្រកួតកីឡាអាស៊ីលើកទី១៨នេះ មានប្រទេសចូលរួមចំនួន ៣៧ប្រទេស។ សម្រាប់ការដណ្តើមមេដាយវិញប្រទេសចិនឈរនៅលំដាប់ទី១ ទទួលបានមេដាយសរុប ២៨៩គ្រឿង ក្នុងនោះមាស ១៣២គ្រឿង, ប្រាក់ ៩២គ្រឿង និងសំរឹទ្ធ ៦៥គ្រឿង។ ប្រទេសជប៉ុនឈរលំដាប់ទី២ ទទួលបានមេដាយ២០៥គ្រឿង ក្នុងនោះមាស ៧៥គ្រឿង, ប្រាក់ ៥៦គ្រឿង និងសំរឹទ្ធ ៧៤គ្រឿង ខណៈប្រទេសកូរ៉េខាងត្បូងឈរនៅលំដាប់ទី៣ ទទួលបានមេដាយសរុប ១៧៧គ្រឿង ក្នុងនោះមាស ៤៩គ្រឿង, ប្រាក់ ៥៨គ្រឿង និងសំរឹទ្ធ ៧០គ្រឿង។

សម្រាប់កម្ពុជាវិញស្ថិតនៅលំដាប់ទី២៤ ក្នុងតារាងមេដាយនៃការប្រកួតកីឡាអាស៊ីលើកទី១៨នេះ ដោយទទួលបានមេដាយសរុបចំនួន៣ ក្នុងនោះមេដាយមាស ២គ្រឿង និងសំរឹទ្ធ ១គ្រឿង។

សម្រាប់កីឡករ និងកីឡាការិនី ដែលដណ្តើមបានមេដាយពីការប្រកួតនេះ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃនេះ នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តដោយផ្ទាល់ពីសម្តេចតេជោផងដែរ។

បន្ថែមលើការឧបត្ថម្ភពីសម្តេចតេជោ ហ៊ុន សែន កីឡាករ និងកីឡាការិនីទាំងពីររូបនេះ នឹងទទួលបានប្រាក់រង្វាន់ពីរាជរដ្ឋាភិបាលផងដែរ។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល មេដាយមាសទទួលបានប្រាក់រង្វាន់ ៨០លានរៀល, មេដាយប្រាក់ ទទួលបាន ៤០លានរៀល និងមេដាយសំរឹទ្ធ ទទួលបាន ២៤លានរៀល៕

(យោងតាម freshnewsasia.com)

(យោងតាម freshnewsasia.com)

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ