Trending now

សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក

11:43 | 19/11/2019 (ប្រភព៖​ Cen.com.kh - សរុបដោយ ហេង វុធ្ធី)

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ ២០១៩កម្ពុជា ក្រោម​ប្រធានបទ ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះ​នា​ពេល​បច្ចុ​ប្បន្ន សន្តិភាព ការបង្រួបបង្រួមជាតិ ​ការពឹង​ពាក់គ្នា​ទៅវិញ​ទៅម​ក វិបុលភាពទៅវិញទៅម​ក​ និងគុណតម្លៃសកលដែល​ប្រា​រព្ធឡើ​ងយ៉ា​ង​ឧឡារិកនាពេលនេះ ​។ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ព​ស់ បើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ី​ហ្វិ​កលើ​កទី២ ដែលប្រារព្ធធ្វើឡើងនៅវិមាន​ស​ន្តិភាព​ ប្រ​ទេសក​ម្ពុជា​។

សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក (រូបថត៖ CEN)

កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២នេះ មានអ្នកចូលរួមរហូតដល់ទៅជាង២ពាន់នាក់។ អ្នកចូលរួមទាំងនោះជាប្រធានាធិបតី នាយករដ្ឋមន្ត្រី អតីតថ្នាក់ដឹកនាំប្រទេស រដ្ឋសភា ព្រឹទ្ធសភា អង្គការក្រៅរដ្ឋាភិបាល ធុរកិច្ចជន សាកលវិទ្យាល័យ អង្គភាពសារព័ត៌មាន អ្នកសិល្បៈ និងស្ថាប័ននានាជាច្រើនទៀត។ កម្មវិធីគ្រោងបញ្ចប់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ក្នុងពិធីបើកកិច្ចប្រជុំនៅព្រឹកថ្ងៃនេះក៏មានការប្រគល់ពានរង្វាន់ «ភាពជាអ្នកដឹកនាំ និងអភិបាលកិច្ចល្អ» ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ថ្ងៃនេះ កម្ពុជាពិតជាមានកិ​ត្តិយស​ដ៏ឧត្តុ​ង្គឧត្តម ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំកិ​ច្ច​ប្រជុំកំ​ពូលជា​ប្រវត្តិ​សាស្រ្តនេះ ស្របពេលដែលពិភពលោ​ក​កំពុ​ងជួបវិបត្តិ និងបញ្ហាប្រឈមសក​ល រួមមាន :សង្គ្រាមពាណិជ្ជកម្ម ភូ​មិសាស្ត្រ​នយោ​បាយ និងការប្រកួតប្រជែ​ង​របស់​ប្រទេស​មហាអំ​ណា​ច សកម្មភាពវិ​ទ្ធ​ង្សនា សង្គ្រាមអូសបន្លាយនៅតំបន់ម​ជ្ឈិ​មបូ​ព៌ា ការប្រែប្រួលអាកា​ស​ធាតុ ភាពក្រីក្ររាំរ៉ៃ​ និងភេរវកម្មជ្រុល​និ​យម​ជាដើម ដែលបានគំរាមដល់សន្តិសុខ​វិ​បុល​ភាពសេ​ដ្ឋកិច្ច និងពា​ណិ​ជ្ជកម្ម ទាំងក្នុងតំបន់និងសក​ល​លោក​និង​អាចបំ​ផ្លាញដ​ល់​វឌ្ឍនភាព ព្រមទាំងសមិទ្ធផលជាច្រើន​ឆ្នាំ​នៃកា​រធ្វើ​សមាហរ​ណ​កម្ម និងសកលភា​វូ​ប​នីយកម្ម និងភាពសុខដុមរមនា​រ​បស់​ប្រ​ជាជ​ន ។

ទន្ទឹមនេះ ទ្វីបអឺរ៉ុបដែលធ្លាប់តែមានភាពសុ​ខ​សាន្ត​ជាង​គេលើស​កល​លោក ក៏កំពុងជួបប្រទះនូ​វ​វិប​ត្តិ​ជាច្រើន ដែលបណ្តាលម​ក​ពីភាពតានតឹ​ង​ផ្នែក​នយោបាយ និងការធ្លាក់ចុះនូវទំនាក់ទំ​ន​ងរ​វាងប្រ​ទេសនឹ​ងប្រ​ទេស និងបញ្ហាប្រឈ​ម​សក​លជាច្រើន​ទៀត ដែលបញ្ហាប្រឈមទាំងអ​ស់​នេះ​ ចាំបាច់ទាមទារឱ្យប្រទេ​ស​នៅក្នុ​ងតំប​ន់អាស៊ីប៉ា​ស៊ីហ្វិក ក៏ដូចជាសក​ល​លោក​បង្ហាញនូវឆន្ទៈរួមមួយដែលរឹង​មាំ​ និងការឯកភាពគ្នាជា​ធ្លុ​ង​មួយ ដើម្បីនាំមកនូវសុខសន្តិ​ភា​ព​ និងភាពសុខដុម​រ​មនាជូនប្រជាជននៅក្នុងតំប​ន់​ និងពិ​ភ​ពលោក។

សម្តេចតេជោ ហ៊ុន សែន ថ្លែងសុន្ទរកថាក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក (រូបថត៖ CEN)

សម្តេច បានបញ្ជាក់ថា អនុញ្ញាតឱ្យខ្ញុំ​បា​​នរំ​លឹកបន្តិចអំពីបទពិសោធន៍កម្ពុជា​ក​ន្លង​មក ដែលទាក់ទងនឹងប្រធានបទ​កិ​ច្ចប្រ​ជុំកំពូ​លថ្ងៃនេះ គឺសន្តិភាពនិងការ​ប​ង្រួបប​ង្រួ​មជាតិ ។ នៅក្នុងប្រវត្តិសា​ស្ត្រ​ក​ម្ពុជា សង្គ្រាមឥណ្ឌូចិន​ពី​ឆ្នាំ ១៩៧០-១៩៧៥ និងរបបប្រល័យពូជសាសន៍​ពី​ឆ្នាំ១​៩៧៥- ១៩៧៩ បានបំផ្លិចបំផ្លាញដល់​ឫ​សគ​ល់នូ​វហេដ្ឋារ​ចនាសម្ព័​ន្ធសង្គម-សេដ្ឋកិច្ចជាតិ។ ថ្វីត្បិតរបបខ្មែរក្រហម​ត្រូ​វបា​នបញ្ច​ប់នៅ​ថ្ងៃទី ៧ ខែ មករា ឆ្នាំ ១៩៧៩ ប៉ុន្តែសង្គ្រាមស៊ីវិលនៅក្នុងប្រទេស​នៅ​តែប​ន្តអូស​បន្លា​យរ​ហូត។

កម្ពុជាពេលនោះបានប្រើប្រាស់ដៃម្ខាងសម្រា​ប់​ការ​ពារប្រទេស ពីការវិលត្រឡប់នៃរប​ប​ប្រល័​យពូជសា​សន៍​ និងដៃម្ខាងទៀតធ្វើការអភិ​វ​ឌ្ឍប្រ​ទេសជាតិ​ឡើង​វិញ ពីចំណុចសូន្យ ជា​មួយនឹង​ការ​ការហ៊ុមព័ទ្ធខាងផ្នែកសេដ្ឋកិច្ចពីខា​ង​ក្រៅដោ​យអយុ​ត្តិ​ធម៌។ ខ្លួនខ្ញុំផ្ទាល់ក្រោយថ្ងៃ​រំ​ដោះ​ ៧ មករា បានប្រមូលធនធានមនុ​ស្ស​ដែល​ សេសសល់ពីការកាប់សម្លា​ប់​មាន​ប្រហែល​ ១០០ នាក់ប៉ុណ្ណោះ នៅទូទាំងប្រទេសកម្ពុជា ​​ហើ​យតាម​រយៈ​នេះ កម្ពុជាបានប្រកាន់យកគោល​កា​រ​ណ៍ អ្នកចេះច្រើន បង្រៀនអ្នកចេះតិច និងអ្ន​ក​ចេះតិ​ចបង្រៀ​ន​អ្នក​មិនចេះ ដើម្បី​មក​ធ្វើការនៅ​ក្នុង​ក្រសួង-ស្ថាប័នរដ្ឋ រៀបចំស្តារប្រទេ​ស​ជាតិ​ឡើ​ងវិញពី​បា​តដៃទទេ ខណៈដែលហេដ្ឋារចនាស​ម្ព័​ន្ធ​ និងមូលដ្ឋានផលិត​ក​ម្មគ្រ​ប់ប្រភេទត្រូវបានបំផ្លាញស្ទើរ​ទាំ​ង​ស្រុង​។

ទិដ្ឋភាពនៃពិធីបើកកិច្ចប្រជុំកំពុលអាស៊ី - បា៉ស៊ីហ្វិក (រូបថត៖ CEN)

ជាបន្តបន្ទាប់ ទោះបីកម្ពុ​ជា​សម្រេ​ច​បាននូ​វសន្ធិសញ្ញាសន្តិភាពទី​ក្រុ​ងបារី​សនៅ​ឆ្នាំ​១៩៩១ និងបានរៀបចំការបោះឆ្នោ​ត​លើក​ទី១​ ក្នុងឆ្នាំ១៩៩៣ ប៉ុន្តែស​ង្គ្រា​មស៊ីវិលរ៉ាំរ៉ៃនៅតែបន្តរ​ហូ​ត​ហើយក​ត្តានេះ គឺជាមូលហេតុដែលជំរុ​ញ​ឱ្យខ្ញុំ​ដាក់ចេ​ញនូ​វ នយោបាយឈ្នះ-ឈ្នះ ​ដ​ល់គ្រប់ភាគីពាក់ព័ន្ធទាំង​អ​ស់ ​​ដើ​ម្បីបញ្ចប់​សង្គ្រា​មរ៉ាំរៃ ស្វែងរកសន្តិភាព និងការបង្រួបបង្រួមជា​តិ​នៅក​ម្ពុជា​ ជាមួយនឹងល​ក្ខ​ខណ្ឌអាទិភាពសំខាន់​ ​៣ យ៉ាង គឺ ទី១. ការធានាថា បុគ្គលគ្រប់រូបអាចបន្តរ​ស់​រា​ន​​មាន​ជីវិត ទី២. ការធានាថាបុគ្គលគ្រប់រូ​ប​​មា​​ន​កា​រងារ និងមុខរបរចិញ្ចឹ​ម​ជីវិ​ត ទី៣. ការធានាការការពារ​នូ​វទ្រ​ព្យសម្ប​ត្តិរ​បស់ពួ​កគេទាំ​ងអ​ស់គ្នា ។

ការអនុវត្តដោយជោគ​ជ័​យនូ​វ នយោបាយ ឈ្នះ-ឈ្នះ នេះបានបញ្ចប់ជាស្ថាពរនូ​វ​សង្គ្រាម​ដ៏រ៉ាំ​រ៉ៃនៅក​ម្ពុជា និងបាននាំមកនូវស​ន្តិ​ភាព​ពេ​​ញ​​លេញ ព្រមទាំងការឯកភាព​​ជា​​តិ និងឯកភាពទឹកដីទាំ​​ង​​ស្រុង​​នៅ​ចុងឆ្នាំ ១៩​៩៨ ។ នេះ គឺជាសន្តិភាព និងការបង្រួប​បង្រួ​មជា​តិ ដែលសម្រេចបានមកដោយក​ម្ពុ​ជាខ្លួន​ឯង​ផ្ទាល់ដោ​យគ្មា​នការ​បង្ហូ​រឈាម គ្មានការប្រើអាវុធ ឬ គ្រា​ប់រំ​សេវ និងដោយគ្មានការ​ប​ង្គាប់​បញ្ជា​ ឬ ការជួយជ្រោមជ្រែងពីខាង​ក្រៅ​។​ ជាការពិតស្ថានភាពដូ​ច្នេះ​ពុំធ្លា​ប់​កើតមាន​ឡើយ ក្នុងរយៈពេលជាង ​​៥០​០ ឆ្នាំ ចុងក្រោយនៃប្រវត្តិសាស្ត្រ​ក​ម្ពុជា​ ដែលប្រជាជាតិយើងទាំង​មូ​លស្រុះស្រួ​លគ្នា​ រស់នៅក្រោមដំបូលនៃរដ្ឋ​ធ​ម្មនុ​ញ្ញតែមួ​យ ក្រោមការគ្រប់គ្រងរ​ប​ស់រាជ​រដ្ឋា​ភិបាល​តែមួ​យ ដោយគ្មានការបែងចែកកងកម្លាំង​ប្រ​ដាប់​អាវុធ និងតំបន់ត្រួតត្រាផ្សេ​ង​ៗគ្នា​ ហើយប្រជាពលរដ្ឋគ្រប់និន្នា​កា​រន​យោបាយ​រួ​មរស់​ជាមួយគ្នាក្នុងសុខសន្តិ​ភា​ពនិ​ងស្ថិ​រភាព យ៉ាងសុ​ខដុម​រម​នាក្រោមម្ល​ប់​នៃ ព្រះរាជបល្ល័ង្ក​ ​និងព្រះមហាក្សត្រតែមួយអង្គជា​ទី​ស​ក្កា​​រៈ​ដ៏​​ខ្ព​ង់ខ្ពស់បំផុត។

សន្តិភាព និងស្ថិរភាព គឺជាមូលដ្ឋានគ្រឹះមិនអាចខ្វះបានស​ម្រា​ប់កា​រអ​ភិវឌ្ឍ ហើយការអភិវឌ្ឍប្រកប​ដោ​យសម​ធ​ម៌ និងបរិយាប័ន្ន គឺ​ជា​លក្ខខណ្ឌបាច់សម្រាប់ការពង្រឹង ​និ​ងការ​ធានាឱ្យ​បាន​នូវសុ​ខសន្តិភាពនិងស្ថិរភាព​ស​ង្គម។ សន្តិភាពដែលកម្ពុជាមាន​ប​ច្ចុ​ប្បន្ន គឺជាបទពិសោធន៍មួយ​រ​បស់​ប្រទេ​សកម្ពុជា ដែលធ្លាប់ត្រូវបានញាំញីដោយ​សា​រ​សង្គ្រា​ម ហើយបច្ចុប្បន្នកម្ពុជា​ស​ម្រេចបា​ននូ​វកា​រផ្លា​ស់​ប្តូរ​មុខមា​ត់ថ្មី​គួរ​ជាទីមោ​ទ​នៈ។

ទិដ្ឋភាពនៃពិធីបើកកិច្ចប្រជុំកំពុលអាស៊ី - បា៉ស៊ីហ្វិក (រូបថត៖ CEN)

ជាការពិត កាលពីជាង ២ទសវត្សរ៍កន្លងទៅ កម្ពុជាដែលល្បីក្នុងការប្រើអាវុធដណ្តើមអំណាចគ្នា ហើយមានការផ្លាស់ប្តូររបបគ្រប់គ្រងជាញឹកញាប់ បច្ចុប្បន្នកម្ពុជាជាប្រទេសដែលគ្រប់គ្រងដោយនីតិរដ្ឋ គោរពយ៉ាងខាប់ខ្លួននូវគោលការណ៍លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ជាមួយនឹងការរៀបចំការបោះឆ្នោតយ៉ាងទៀងទាត់ សេរីនិងយុត្តិធម៌ ដើម្បីផ្តល់សិទ្ធិឱ្យប្រជាជនអាចជ្រើសរើសមេដឹកនាំប្រទេស ជានីតិរដ្ឋដែលគោរពគោលការណ៍ច្បាប់ និងរដ្ឋអធិបតេយ្យ ដែលមានឯករាជ្យ និងបូរណភាពទឹកដីពេញលេញ។ កម្ពុជាដែលពីមុនជាប្រទេសត្រូវទទួលរងការហ៊ុមព័ទ្ធនិងឯកោ ទាំងខាងនយោបាយ និងសេដ្ឋកិច្ច ឥឡូវនេះបានក្លាយ
ជាប្រទេស ដែលកំពុងសមាហរណខ្លួនយ៉ាងសកម្មទៅក្នុងរចនាសម្ព័ន្ធ និងនិម្មាបនកម្មតំបន់ និងពិភពលោក និងជាប្រទេសដែលកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាពក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ។ កម្ពុជាដែលពីមុនល្បីថា ជាវាលពិឃាត ជាតំបន់អសន្តិសុខ ជាចម្ការមីន ដែលគេភ័យខ្លាចគ្រប់គ្នា ឥឡូវនេះបានក្លាយទៅជាប្រទេសមួយដែលមានសន្តិភាពពេញលេញ និងជាតំបន់ទេសចរណ៍ប្រកបដោយប្រជាប្រិយភាព នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលទទួលបានទេសចររាប់លាននាក់ក្នុងមួយឆ្នាំ ។

បច្ចុប្បន្ន ប្រជាជនកម្ពុជារស់នៅជាមួយនឹងភាពសុខដុមរមនាគ្រប់ជាតិសាសន៍ គ្មានការរើសអើង ប្រជាជនគ្រប់រូបទទួលបានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិជំនឿសាសនា និងទំនៀមទំលាប់ប្រពៃណីដោយសេរី និងទទួលបានសេវាសាធារណៈទូលំទូលាយ និងស្មើភាពគ្នា។

ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយ បន្ទាប់ពីទទួលបានសុខសន្តិភាពនៅចុងឆ្នាំ ១៩៩៨ កម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យគួរជាទីមោទនៈ ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំជាមធ្យមក្នុងរង្វង់ ៧,៧% ហើយសម្រេចបាននូវបង្គោលចរជាប្រវត្តិសាស្ត្រគឺការឆ្លងពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប នៅឆ្នាំ ២០១៥ ។ អត្រានៃភាពក្រីក្របានធ្លាក់ចុះពី៥៣,២ ក្នុងឆ្នាំ ២០០៤ មកនៅក្រោម ១០
%ក្នុងឆ្នាំ ២០១៩ ។ បច្ចុប្បន្ន កម្ពុជាកំពុងខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ ២០៥០តាមរយៈសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យប្រជាជនកម្ពុជាទទួលបានផ្លែផ្កា និងឱកាសការងារជាច្រើន ដើម្បីលើកស្ទួយជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង។

ចំណែកវិស័យអប់រំ និងការថែទាំសុខភាពសាធារណៈ ក៏កាន់តែមានភាពល្អប្រសើរឡើង។ បច្ចុប្បន្នកម្ពុជាជាប្រទេសដែលចូលរួមចំណែកយ៉ាងសកម្មក្នុងការថែរក្សា សុខសន្តិភាពពិភពលោក តាមរយៈការបពានកងរក្សាសន្តិភាព និងក្រុមដោះមីន ទៅកាន់ប្រទេសនានាលើសកលលោកក្រោមឆ័ត្រនៃអង្គការសហប្រជាជាតិ។

មន្ត្រីជាន់ខ្ពស់កម្ពុជាក៏អញ្ជើញចូលរួមក្នុងពិធី (រូបថត៖ CEN)

ដើម្បីឱ្យពិភពលោកមានសន្តិភាពយូរអង្វែង និងរឹងមាំចាំបាច់ត្រូវមានសន្តិភាពគ្រួសារ សន្តិភាពសហគមន៍ និងសន្តិភាពក្នុងសង្គមជាតិជាមុនសិន។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំក៏សូមលើកទឹកចិត្តដល់ថ្នាក់ដឹកនាំរដ្ឋាភិបាល សង្គមស៊ីវិល និងស្ថាប័នឯកជន សូមបន្តធ្វើកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងស៊ីជម្រៅថែមទៀត ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលាទៅនឹងបញ្ហាប្រឈមសកលរួមមាន៖ ១. ភាពជ្រុលនិយមនិងចលនាជ្រុលនិយម ២. ការគាំពារនិយម និងឯកតានិយម ៣. ការប្រែប្រួលធាតុអាកាស ៤. ឧក្រិដ្ឋកម្មឆ្លងដែននិងការជួញដូរមនុស្ស ៥. ការគំរាមសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណេត និង ៦. វិសមភាពសង្គម- សេដ្ឋកិច្ច រួមទាំងវិសមភាពយេនឌ័រ។

ទន្ទឹមនេះ សម្តេចតេជោ សូមអំពាវនាវដល់សហគមន៍អន្តរជាតិ សូមចូលរួមទាំងអស់គ្នាគោរព និងស្តាឡើងវិញនូវប្រព័ន្ធពហុភាគីអន្តរជាតិដែលបើកចំហប្រកបដោយបរិយាបន្ន និងគោរពយ៉ាងខ្លាប់ខ្លួននូវគោលការណ៍ច្បាប់ ដើម្បីបណ្តុះបណ្ហាលថ្នាលសង្គមមួយជាមួយនឹងចក្ខុវិស័យនិងទស្សនាទានថ្មីៗប្រកបដោយប្រសិទ្ធភាព
និងភាពច្នៃប្រឌិត ដែលជាតម្លៃសកលសម្រាប់មនុស្សជាតិ។

សម្តេចបានថ្លែងថា ខ្ញុំសង្ឃឹមថា កិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកឆ្នាំ២០១៩ កម្ពុជា នឹងពិភាក្សាយ៉ាងផុសផុលអំពីបញ្ហាប្រឈម និងដំណោះស្រាយសមស្របដែលនឹងចូលរួមចំណែក ដល់ការកសាងពិភពលោកមួយ ដែលប្រជាជនគ្រប់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកក៏ដូចជាពិភពលោកទាំងមូល រស់នៅក្រោមម្លប់សុខសន្តិភាព និងភាពសុខដុមរមនាជាមួយគ្រប់ជាតិសាសន៍ ដោយពុំមានការបែងចែកវណ្ណៈ និងពណ៌សម្បុររវាងមនុស្សជាតិដូចគ្នា៕

(ប្រភព៖​ Cen.com.kh - សរុបដោយ ហេង វុធ្ធី)

(ប្រភព៖​ Cen.com.kh - សរុបដោយ ហេង វុធ្ធី)

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ