Trending now

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជាមិនត្រូវយកឯករាជ្យ និងអធិបតេយ្យភាពទៅដោះដូរនឹងអ្វីមួយនោះឡើយ

00:54 | 14/05/2019

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកប្រកាសជាថ្មីនូវការតាំងជំហរប្រកបដោយភាពមុះមុតក្នុងការរក្សានូវឯករាជ្យភាព និងអធិបតេយ្យភាពរបស់ប្រទេសកម្ពុជា ដោយបានបញ្ជាក់ថា មិនត្រូវយកឯករាជ្យភាព និងអធិបតេយ្យភាពនេះទៅដោះដូរ ឬជាថ្នូរនឹងបញ្ហាអ្វីនោះឡើយ។

សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់នៅលើទំព័រ Facebook នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩នេះថា បច្ចុប្បន្នស្ថានភាពនយោបាយ សង្គម និងសេដ្ឋកិច្ច នៅក្នុងប្រទេសជាតិ កំពុងឆ្ពោះទៅរកភាពកាន់តែល្អប្រសើរ។ សេដ្ឋកិច្ចកម្ពុជាដែលពីមុនហ៊ុមព័ទ្ធដោយទារុណកម្ម និងការកៀបសង្កត់ ប៉ុន្តែពេលនេះ គឺបានងើបលូតលាស់ និងកាន់តែរឹងមាំ។

សម្តេចតេជោ បន្តថា កម្ពុជាពីមុនដែលធ្លាប់ជាប្រទេសក្រីក្រធ្លាក់ដល់បាតដាលប៉ុន្តែឥឡូវបានងើបលេចធ្លោររួចផុតពីភាពក្រីក្រជាមួយកំណើនសេដ្ឋកិច្ចក្នុងរង្វង់ ៧%។ សម្តេចតេជោបន្តថា ដោយសារចំណូលពន្ធកាន់តែខ្ពស់ ការព្យាករណ៍ទៅថ្ងៃអនាគត កម្ពុជានឹងក្លាយជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០។

តាមរយៈការរក្សាបាននូវជំហានដ៏ល្អប្រសើរលើផ្នែកសេដ្ឋកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខដឹកនាំដែលគេប្រសិទ្ធនាមជាបុរសខ្លាំងរបស់កម្ពុជា បានអះអាងថា កម្ពុជាបច្ចុប្បន្នមិនមែនរស់ដោយរំពឹងតែលើជំនួយរបស់បរទេសនោះទេ។

«កម្ពុជាមិនអាចរំពឹងលើជំនួយបរទេសតែមួយមុខទេ ហើយកម្ពុជាក៏មិនត្រូវយកឯករាជភាព និងអធិបតេយ្យភាពរបស់ខ្លួនទៅដោះដូរជាថ្នូរនឹងអ្វីមួយនោះដែរ។ ប៉ុន្តែយើងចង់ធ្វើជាមិត្តល្អជាមួយបណ្តាប្រទេសដៃគូនានាដែលចង់ឃើញកម្ពុជារីកកាន់តែចម្រើនទៅមុខពិតប្រាកដដោយគ្មានការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសជាតិ»។ សម្តេចតេជោ បានគូសបញ្ជាក់៕

(ប្រភពព័ត៌មាន: យោងតាម freshnewsasia.com)

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់