Trending now

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិជួបគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ

22:08 | 17/06/2018 (ប្រែសម្រូលដោយស្រីពេជ្រ)

យុគសម័យ - សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិត្រូវរងរបួសក្នុងគ្រោះថ្នាក់ចរាចរណ៍យ៉ាងធ្ងន់ធ្ងរ។

សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ (រូបថតៈ Phnom Penh Post)

យោងតាមអ្នកយកព័ត៌មានពីទីភ្នាក់ងារព័ត៌មានវៀតណាមប្រចាំនៅកម្ពុជាថា នាព្រឹកថ្ងៃទី១៧ មិថុនា ព្រះរាជបុត្ររបស់ព្រះមហាក្សត្រព្រះបាទនរោត្តមសីហនុនិងបច្ចុប្បន្នជាប្រធានគណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវរងរបួសយ៉ាងធ្ងន់ធ្ងរដោយសាជួបគ្រោះថ្នាក់ចរាចរណ៍ នៅម៉ោង៩ព្រឹកថ្ងៃអាទិត្យទី១៧មិថុនា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ២០០-២០១ ភូមិ អូរតាសេក ឃុំអូរឧកញ្ញា ហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

រឿងហេតុនេះកើតមានឡើងខណៈដែលសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ កំពុងធ្វើដំណើរទៅជួបសំណេះសំណាលជាមួយប្រជាជននៅខេត្តព្រះសីហនុ។

អ្នកម្នាង អ៊ុក ផល្លា (រូបថតៈ thmeythmey.com)

យោងតាមប្រភពព័ត៌មានតំបន់ គ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលឲ្យអ្នកម្នាង អ៊ុក ផល្លា ជាភរិយារបស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ទទួលមរណភាពដោយសាររបួសធ្ងន់ធ្ងរពេក។ ក្នុងពេលជាមួយគ្នានោះ សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ ត្រូវបានដឹកតាមឧទ្ធម្ភាគចក្រ មកបន្តសង្គ្រោះនៅភ្នំពេញ។

ក៏តាមប្រភពព័ត៌មានតំបន់ កាលពីប៉ុន្មានឆ្នាំមុនសម្តេចក្រុមព្រះ ក៏ធ្លាប់បានជួបគ្រោះថ្នាក់ចរាចរណ៍បែបនេះផងដែរ ហើយកាលនោះអ្នកម្នាង អ៊ុក ផល្លា ក៏រងរបួសធ្ងន់បែបនេះផងដែរ៕

(ប្រែសម្រូលដោយស្រីពេជ្រ)

(ប្រែសម្រូលដោយស្រីពេជ្រ)

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ