Trending now

សម្តេច ស ខេង ព្រមានចាត់វិធានការតាមច្បាប់ចំពោះអតីតបក្សប្រឆាំងប្រមូលផ្តុំហូបនំបញ្ចុក ផ្តួលរំលំរាជរដ្ឋាភិបាល

11:20 | 17/06/2019 (សរុបព័ត៌មានដោយវិច្ឆិកា)

សម្តេច ស ខេង ឧបកនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានព្រមានចាត់វិធានតាមផ្លូវច្បាប់ចំពោះអតីតមន្ត្រីបក្សប្រឆាំង ប្រសិនប្រមូលផ្តុំគ្នា ដើម្បីហូបនំបញ្ចុក ក្នុងគោលបំណងផ្តួលរំលំរាជដ្ឋាភិបាល ។ ការលើកឡើងរបស់សម្តេច ស ខេង ក្រោយពីព្រឹត្តិការណ៍ហូបនំបញ្ចុកទូទាំងប្រទេសបានបញ្ចប់ទៅដោយរលូន កាលពីថ្ងៃទី៩ មិថុនា ដោយសមាជិកគណបក្សប្រជាជនកម្ពុជាមានបានចូលរួមហូបនំបញ្ចុកមានចំនួនច្រើនជាងអតីតបក្សប្រឆាំង ។

សម្តេច ស ខេ​ង ឧ​បក​នាយក​រដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ

ប៉ុន្តែ​យ៉ាងណា​ក្តី​លោក​សម រ​ង្ស៊ី អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​អះអាង ខ្លួន​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​កៀ​គរ​ឲ្យ​សកម្មជន​ហូប​នំ​បញ្ចុក ហើយ​លោក​ក៏​អំពាវនាវ​ឲ្យ​សកម្មជន​ខ្លួន​បន្ត​ហូប​នំ​បញ្ចុក​បន្ត​ទៀត​ដោយ​ហៅ​ថា ហូប​នំ​បញ្ចុក​សង្គ្រោះ​ជាតិ ។ ទាក់ទិន​នឹង​នំ​បញ្ចុក​នេះ​ដែរ​នៅ​ក្នុង​ពិធី​ប្រកាស​ចូល​កាន់​មុខ​តំណែង​ក្រុមប្រឹក្សា​ខេត្តស្វាយរៀង អាណត្តិ​ទី​៣ នៅ​ថ្ងៃ​ទី​១៦ ខែមិថុនា ឆ្នាំ​២០១៩ សម្តេច​ក្រឡាហោម ស ខេ​ង នាយក​រដ្ឋមន្ត្រី​ស្តីទី​បាន​ថ្លែង​ថា ការ​ហូប​នំ​បញ្ចុក​របស់​សកម្មជន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ (CNRP) ដើម្បី​ប្រជុំ​គ្នា​ពិភាក្សា​រឿង​នយោបាយ ខណៈ​នំ​បញ្ចុក​សមាជិក​-​សមាជិកា​របស់​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ហូប​ជុំ​គ្នា ដើម្បី​បង្ហាញ​ពី​ភាព​សាមគ្គី​គ្នា​ទៅ​វិញ​ទៅ​មក ។

សម្ដេច ស ខេ​ង បាន​ឲ្យ​ដឹង​ថា កម្មវិធី​នំ​បញ្ចុក​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​រឿង​ត្រឹមត្រូវ ដើម្បី​បង្ហាញ​អំពី​សាមគ្គីភាព និង​ឯកភាព​ជាតិ ។ សម្ដេច​មាន​ប្រសាសន៍​ថា «​ក៏​ប៉ុន្ដែ​មាន​ក្រុម​មួយ​នោះ (​ក្រុម​អតីត​បក្ស​ប្រឆាំង​) នំ​បញ្ចុក គឺជា​ការ​ប្រជុំ​ធាតុ​ពិតជា​ការ​ប្រជុំ​នយោបាយ ។ ខ្ញុំ​បាន​បញ្ជាក់ កាលពី​នៅ​ត្បូងឃ្មុំ​ថា ការ​ប្រជុំ​នយោបាយ​នេះ​មាន​ពីរ​ពួក​គាត់​ប្រជុំ ដើម្បី​អនុវត្តន៍​តាម​គោលការណ៍​លទ្ធ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​តាម​ច្បាប់​ជា​ធរមាន ដើម្បី​ត្រៀម​បោះ​ឆ្នោត​នា​ពេល​ខាង​មុខ ២០២២-២០២៣ អាហ្នឹង​ត្រឹមត្រូវ ហើយ​លើកទឹកចិត្ត​ថែម​ទៀត​» ។ សម្ដេច​ក្រឡាហោម ស ខេ​ង​ក៏​បាន​ព្រមាន​យ៉ាង​ដូច្នេះ​បើ​ហូប​នំ​បញ្ចុក ដើម្បី​ប្រមូលគ្នា​ចាត់តាំង​គ្នា​មក​ធ្វើ​បដិវត្ដន៍​ពណ៌ ផ្ដួលរំលំ​រដ្ឋាភិបាល​បញ្ហា​ហ្នឹង​ខុសច្បាប់​ទៅ​វិញ​ទេ ច្បាប់​នឹង​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

ជាមួយ​គ្នា​នេះ​សម្ដេច​បាន​គូសបញ្ជាក់ «​ការ​ជួបជុំ​មាន​បំណង​ប្រមូលផ្ដុំ ដើម្បី​នាំ​គ្នា​បះបោរ ផ្ដួលរំលំ​រដ្ឋាភិបាល​ដែល​កើត​ចេញពី​ការ​បោះ​ឆ្នោត គឺ​ខុស​ខ្ញុំ​បញ្ជាក់​ថា គឺ​ខុស ។ ចឹ​ង​យើង​មាន​ភារៈកិច្ច​ធ្វើ​ម៉េច ? យើង​មាន​ភារៈកិច្ច​គ្រប់គ្រង​សារភាព​ការ​មិន​ឲ្យ​អ្នកឯង​ធ្វើ​ចឹ​ង​បាន​ទេ ។ ហើយ​ផ្ដើម​ចេញពី​ការ​ផ្សព្វផ្សាយ​នៃ​ការ​ពន្យល់​ជូន​ប្រជាពលរដ្ឋ ជូន​ការ​គាត់​មិនដឹង​គាត់​ចេះ តាម​គេ​ដូច​ការ​ឆ្នាំ​២០១៣ នាំ​គ្នា​ធ្វើ​បាតុកម្ម​អស់​ជ្រូក អស់​មាន់ បើ​ធ្វើ​របៀប​នឹង​ខុសច្បាប់ ហើយ​យើង​នឹង​មាន​វិធានការ​» ៕

(សរុបព័ត៌មានដោយវិច្ឆិកា)

(សរុបព័ត៌មានដោយវិច្ឆិកា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ