Trending now

សម្ដេចតេរជោ ហ៊ុន សែន ប្រកាសថា កម្ពុជាអាចគ្រប់គ្រងបាន ចំពោះករណីជំងឺឆ្លងផ្លូវ​ដង្ហើមថ្មី​កូរ៉ូណា

07:17 | 31/01/2020 (ហេង វុធ្ធី)

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានប្រកាស​ថា កម្ពុជាអាចគ្រប់គ្រងស្ថានភាពបច្ចុប្បន្ននេះបានទាំងស្រុង ខណៈមកទល់ពេលនេះ គឺពុំ​មា​ន​ប្រជាពលរដ្ឋខ្មែរណាម្នាក់ឆ្លងជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា(Coronavirus) នោះទេ មានតែជន​ជា​តិ​ចិន​ម្នាក់ប៉ុណ្ណោះ។

សម្ដេចតេរជោ ហ៊ុន សែន ប្រកាសថា កម្ពុជាអាចគ្រប់គ្រងបាន ចំពោះករណីជំងឺឆ្លងផ្លូវ​ដង្ហើមថ្មី​កូរ៉ូណា (information.gov.kh)

ក្នុងឱកាសអញ្ជើញថ្លែងសារទៅកាន់ប្រជាពលរដ្ឋពាក់ព័ន្ធជំងឺរលាកផ្លូវដង្ហើមថ្មីនៅក្នុង​ប្រ​ទេសកម្ពុជា កាលពីព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ សម្ដេចតេជោ ហ៊ុន សែន បានមាន​ប្រសាសន៍ថា បងប្អូនប្រជាពលរដ្ឋ កុំមានការភ័យខ្លាចហួស​ពីអ្វី​ដែលជារឿងពិត ដែលធ្វើឱ្យ​យើង​ខាត​បង់ពេលវេលាបំពេញការការ យើងអាចបញ្ចៀស​បា​ន​​នូវការឆ្លងមេរោគគ្រប់ប្រភេទ តាមរយៈអនាម័យ ការរស់នៅ ការទទួលទាន ការធ្វើដំណើរ និ​ង​ការធ្វើការងារ។ល។ មនុស្ស​ម្នាក់ៗ គ្រួសារនីមួយៗ ត្រូវចេះការពារខ្លួន ដោយខ្លួនឯង។ សម្ដេចតេជោបានបញ្ជាក់ថា ការ​ដែល​សម្ដេច​និ​យា​យ​​ថា ការពារជំងឺគ្រប់ប្រភេទ មិនមែនគ្រាន់តែអាកូរ៉ូណានោះទេ ជំងឺគ្រប់​ប្រភេទ បើយើងអត់​មា​ន​អនាម័យទេជំងឺអីក៏វាឆ្លងដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បាន​ស្នើ​ឱ្យប្រជាពលរដ្ឋ ចេះ​ការពារខ្លួនឯងទៅនឹងជំងឺគ្រប់ប្រភេទ មិនមែនតែមេរោគកូរ៉ូណា​នោះទេ។ ជាមួយគ្នានេះ ប្រមុ​ខ​រដ្ឋាភិបាលដាស់តឿនឱ្យប្រជាពលរដ្ឋ ប្រញាប់ទាក់ទងទៅ​គ្រូពេទ្យ បើសង្ស័យថា ឆ្លងមេ​រោ​គ​​កូរ៉ូណា។ ប៉ុន្តែទន្ទឹមនឹងនេះ សូមបងប្អូនយកចិត្តទុកដាក់ ចំពោះអនាម័យខ្លួនឯងឱ្យបានខ្ពស់ ហើយត្រូវមានម៉ាស់(Mask) ទុកប្រើនៅទីកន្លែងណា ដែល​ចាំបាច់ និងលាងសម្អាតខ្លួន​ប្រាណ​ដៃ​ជើង ឱ្យបានស្អាតល្អជាប្រចាំ ដើម្បីចៀសវាងការឆ្លង​រោគខាងលើ និងរោគផ្សេងៗ។ ​

​ក្នុ​ង​ឱកាសនោះដែរ សម្ដេចតេជោនាយក​រដ្ឋមន្ត្រី​ ក៏បាន​ធ្វើការ​​អំពាវនាវទៅ​កាន់​ជនរួមជាតិចំនួន​៨​ចំណុច ដែលក្នុងនោះ​រួមមាន​ ១. កុំ​ភ័យខ្លាច​ហួស​ពីអ្វី​ដែលជា​រឿង​ពិត ដែល​​ធ្វើឱ្យ​យើង​ខាត​បង់​​ពេលវេលា​បំពេញការងារ​។ យើង​អាច​បញ្ចៀស​បាន​នូវ​ការឆ្លង​មេរោគ​គ្រប់​ប្រភេទ តាម​រ​យៈ​​អនាម័យ ការរស់នៅ​ការ​ទទួលទាន​អនុវត្តន៍​អនាម័យ​។ គ្រួសារ​និង​មនុស្ស​ម្នាក់ៗ​ត្រូវ​ម្ចាស់​កា​រយល់ដឹង​ពី​ការការពារ​សុខភាព​។​ ២.​ផ្សព្វផ្សាយ​ព័ត៌មាន​ពិត​ជូន​ប្រជាពលរដ្ឋ​ផ្សព្វផ្សាយ​ព័ត៌​មា​ន​ពិត​ប្រឆាំង​ព័ត៌មាន​មិន​ពិត​។ ជាមួយគ្នានេះ​ក្រសួង​ព័ត៌មាន​ត្រូវ​ចាត់វិធានការ​ចាំបាច់​ចំ​ពោះ​​ព័ត៌មាន​ក្លែងក្លាយ​។ ​ចំពោះ​ប្រភព​យកជាការបាន​គឺ​ចេញពី​ក្រសួងសុខាភិបាល​មិនមែន​ប្រតិ​កម្ម​រហ័ស ​ឬ​ក្រសួង​ព័ត៌មាន ​ឬ​ក្រសួង​ណា​ផ្សេង​ដែល​ច្បាប់​បានប្រគល់ឱ្យ​ស្ថាន​ប័ន​នោះ​ទទួលបន្ទុក​។​ ៣.​ដំណើរ​ជាធម្មតា​នៅតាម​ស្ថាប័នរដ្ឋ ឯកជន រោងចក្រ​សហគ្រាស ផ្សារ​លក់​ដូ​រ វត្ត​អារាម​ទាំង​ពុទ្ធសាសនា អ៊ិ​ស្លាម គ្រី​ស្ទ ។ ទន្ទឹមនេះ កម្ពុជា​រក្សា​គោលការណ៍​ដែល​អាស៊ាន ប្រ​កាន់​ខ្ជាប់​​គឺ​ត្រូវ​ព្យាបាល​ឱ្យ​ជាមុន​នឹង​អនុញ្ញាតឱ្យ​ធ្វើដំណើរ​បន្ត​។​ ៤.​ សាលារៀន​ជា​គោលដៅ​ត្រូវ​យ​ក​ចិត្តទុកដាក់​ផ្តល់​ទំនុកចិត្ត​ដល់​មាតាបិតា​សិស្ស។ ក្រសួង​អប់រំ​ត្រូវ​សហការ​ជាមួយ​ក្រសួងសុ​ខា​ភិបាល​ចុះ​អប់រំនៅ​តាម​សាលា។ ជា មួយ​​​គ្នា​​នេះ ​ត្រូវ​រក្សា​អនាម័យឱ្យ​ល្អ​នៅតាម​សាលារៀន​។ ៥.​​ត្រូវ​មាន​ម៉ាស់​ការពារ​នៅ​កន្លែង​ចាំបាច់។ ​៦. អ្នកលក់​ម៉ាស់​កុំ​ឆ្លៀត​ដំឡើងថ្លៃ​ ត្រូវ​ជួយ​គ្នា​ក្នុង​​គ្រាក្រ​កុំ​ឆ្លៀត​កេងប្រវ័ញ្ច​ប្រជា​ពលរដ្ឋ​។ ៧. រោងចក្រ​ត្រូវ​ជួយ​ដេរ​ម៉ាស់​លក់​ឱ្យ​រដ្ឋ ឬ​ជួយ​ព​ល​រដ្ឋ​ដែលមាន​តម្រូវការ​។ ក្រសួង​សុខាភិបាល សហការ​ជាមួយ​ក្រសួង​ការងារ​ និង​រោងចក្រ​ដេរ​​ម៉ាស់​បន្ថែម។ រដ្ឋ​ទទួលខុសត្រូវ​ក្នុង​ការទិញ​ម៉ាស់​ពី​រោងចក្រ។ ៨. ត្រូវ​ដំណើរការ​សេវា​ជា​ធម្ម​តា​ដោយ​គ្មាន​ការរើសអើង​ក្នុង​វិស័យ​ទេសចរណ៍​ការដឹកជញ្ជូន​ផ្លូវអាកាស​ផ្លូវទឹក​។ គ្មាន​ការ​រា​រាំង​មិន​ឱ្យ​យន្តហោះ​នាវា​ចូល​មក​​ឡើយ​។​ ​អ្នកការទូត​និស្សិត​កម្ពុជា​នៅ​ប្រទេស​ចិន​ត្រូវ​បន្ត​ស្ថិ​តនៅ​និង​ចូលរួម​ជាមួយ​ប្រជា​ពលរដ្ឋ​ចិន​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​នេះ ។

គួរបញ្ជាក់ដែរថា កម្ពុជាបានរកឃើញករណីឆ្លងជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី​ដែលបង្ក​ឡើ​ង​ដោយវីរុសកូរ៉ូណា នៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចាកចេញពីក្រុងវូហាន ប្រទេ​ស​ចិន ដែលជាក្រុងផ្ទុះជំងឺមុនគេ ហើយមកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពី​ថ្ងៃ​ទី​២​៣​ ខែមករា ឆ្នាំ២០២០។ ជនជាតិចិនម្នាក់ដែលឆ្លងជំងឺនេះមានឈ្មោះ ចា ជិនហូរ (Jia Jian​h​ua​) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុងវូហាន ខេត្តហ៊ូប៉ី ប្រទេសចិន ជាមួយ​ក្រុ​ម​គ្រួ​សា​រ​៣នាក់ទៀត។ ប៉ុន្តែទោះជាយ៉ាងនេះក្តី រហូតមកដល់ពេលនេះ ស្ថានភាពជន​ជាតិចិន​ដែ​លផ្ទុកជំងឺផ្លូវដង្ហើមថ្មី ហើយដាក់ឱ្យសម្រាកនៅបន្ទប់ដាច់ដោយឡែក នៅមន្ទីរពេទ្យបង្អែក​ខេ​ត្តព្រះសីហនុនោះ កំពុងមានសុខភាពល្អធម្មតា និងកាន់តែប្រសើរជាងមុន ដោយមិន​មា​ន​អ្វីធ្ងន់ធ្ងរគួរឱ្យកត់សម្គាល់នោះឡើយ ខណៈដែលក្រុមគ្រួសាររបស់គាត់ទាំង៣នាក់ ពុំមាន​រោ​គសញ្ញានៃមេរោគកូរ៉ូណានោះទេ៕

(ហេង វុធ្ធី)

(ប្រភពព័ត៌មាន: information.gov.kh)

(ហេង វុធ្ធី)

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ