Trending now

សង្គ្រាមពាណិជ្ជកម្មដ៏ ក្តៅគគុករវាងអាមេរិក និងចិនផ្តល់ផលចំណេញ ឬខាតដល់វិស័យកាត់ដេរស្បែកជើងកម្ពុជា ?

18:52 | 23/05/2019 (ប្រភព៖ rasmeinews.com កែសម្រួលដោយសំណាង)

សង្គ្រាមពាណិជ្ជកម្មនិងបច្ចេកវិទ្យារវាងមហាអំណាចពីរគឺសហ រដ្ឋអាមេរិក និងចិន កំពុងតែក្តៅគគុកនិងធ្វើឲ្យពិភពលោកជ្រួលច្របល់ ។

សង្គ្រាម​ពាណិជ្ជកម្ម​រវាង​លោក​ប្រធានាធិបតី​អា​មេ​រិ​ក ដូ​ណា​ល់ ត្រាំ និង​ទីក្រុង​ប៉េ​កាំ​ង​របស់​លោក​ប្រធានាធិបតី​ចិន លោក ស៊ី ជី​ន​ពីង ក៏​បាន​រាលដាល​អ្នក​លក់រាយ​អា​មេ​រិ​ក​ដូច​ជា ក្រុមហ៊ុន Nike និង Adidas ព្រោះ​បញ្ជី​ពន្ធគយ​ថ្មី​នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ប្រើប្រាស់ ហើយ​ពួក​គេ​បាន​ព្រមាន​នឹង​បញ្ជូន​រោងចក្រ​កាត់ដេរ និង​ស្បែកជើង​ទៅ​ប្រទេស​ដទៃ​នៅ​ក្នុង​តំបន់​ដូច​ជា​វៀតណាម​ជាដើម​។

សង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិន អាចជះឥទ្ធិផលដល់វិស័យកាត់ស្បែកជើង នៅកម្ពុជា

អ្នក​ចែកចាយ និង​លក់រាយ​ស្បែកជើង​អា​មេ​រិ​ក (FOOTWEAR DISTRIBUTORS & RETAILERS OF AMERICA = FDRA) ដែល​ជា​អង្គភាព​ពាណិជ្ជកម្ម​ឧស្សាហកម្ម លក់រាយ​បាន​ឲ្យ​ដឹង​ថា មាន​អ្នក​លក់រាយ​ស្បែកជើង​ជាង ១៧០ រួម​ទាំង​ក្រុមហ៊ុន Nike, Under Armor, Adidas, Foot Locker, Ugg និង Off Broadway Shore Warehouse បាន​សរសេរ​សំបុត្រ​ទៅ​សេត​វិមាន​ស្នើ​សុំ​ឱ្យ​លោក​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ ពិចារណា​បញ្ឈប់​ការ​ដំឡើង​ពន្ធ​លើ​ស្បែកជើង​ដែល​នាំ​ចូល​ពី​ប្រទេស​ចិន ដោយ​ហៅ​ការ​ផ្លាស់​ប្តូរ​បែប​នេះ​អាច​បង្ក​ការ​ខូចខាត​ដល់​ក្រុមហ៊ុន​នានា​។

FDRA បាន​សរសេរ​នៅ​ក្នុង​លិខិត​ដោយ​បញ្ជាក់​ថា «​ពន្ធ​បន្ថែម​នឹង​គំរាមកំហែង​ដល់​ភាព​ជោគជ័យ នៃ​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​ជា​ច្រើន នៅ​ក្នុង​ឧស្សាហកម្ម​របស់​យើង​» ។
កាលពី​ស​ប្តា​ហ៍​មុន​លោក ដូ​ណា​ល់ ត្រាំ បាន​ចេញ​បញ្ជី​ពន្ធ​ថ្មី​មួយ​ដែល​មាន​តម្លៃ ៣០០​ពាន់​លាន​ដុល្លារ​លើ​ទំនិញ​ចិន ដែល​អាច​ស្មើ​និង​ចំនួន​២៥​ភាគរយ ដែល​រួម​មាន​ទំនិញ​ស្បែកជើង​។ ក្រុម​អ្នកវិភាគ​និយាយ​ថា ប្រសិនបើ​ពន្ធគយ​នេះ​ដាក់​ចូល​ជា​ធរមាន ក្រុមហ៊ុន​ឧស្សាហកម្ម​កាត់ដេរ​ពួក​គេ នឹង​មិន​មាន​ជម្រើស​ទេ​ក្រៅ​តែ​ពី​ស្វែងរក​កន្លែង ផលិតកម្ម​ជំនួស​ដូច​ជា​នៅ​ប្រទេស​កម្ពុជា វៀតណាម និង​មី​យ៉ា​ន់​ម៉ា​។

កម្មការនីនៅរោងកច្រក កាត់ស្បែកជើងនៅកម្ពុជា

ជា​ការ​ពិត​ណាស់ ក្រុមហ៊ុន​ល្បី​របស់​អា​មេ​រិ​កបាន​កាត់​បន្ថយ​ការ​បញ្ជា​ទិញ​សម្លៀក​បំពាក់​ពី​ប្រទេស​ចិន​ចាប់តាំងពី​ខែសីហា ឆ្នាំ ២០១៧ នៅ​ពេល​ដែល​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​បាន​បើក​ការ​ស៊ើបអង្កេត​លើ ការ​អនុវត្ត​ពាណិជ្ជកម្ម​អយុត្តិធម៌​របស់​ចិន​។ លើស​ពី​នេះ​ទៀត​តម្លៃ​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​ចិន​បាន​កើនឡើង​ទ្វេ​ដង ដោយសារ​តែ​ការ​បង្កើន​ថ្លៃ​ពលកម្ម​។ សម្រាប់​តម្លៃ​នៃ​ការ​លក់រាយ​សម្លៀក​បំពាក់ ដែល​ផលិត​នៅ​ចិន​ឥឡូវនេះ​មាន​តម្លៃ ៦៩,៥០ ដុល្លារ​ក្នុង​មួយ​ឯក​តា​ដោយ​កើនឡើង​ទ្វេ​ដង បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន​។ នេះ​បើ​យោង​តាម​ការ​សិក្សា​របស់​សាកលវិទ្យាល័យ Delaware លើ​ឧស្សាហកម្ម​កាត់ដេរ​សកល​ដែល​បាន​ចេញផ្សាយ​កាលពី​ស​ប្ដា​ហ៍​មុន​។ នៅ​វៀតណាម​តម្លៃ​បាន​កើនឡើង​នៅ​ឆ្នាំ​នេះ​ពី ២០ ដុល្លារ​ក្នុង​មួយ​យូ​នី​ត​ដល់ ៣៤,៨០ ដុល្លារ ដោយសារ​តែ​ថ្លៃ​ពលកម្ម​កើនឡើង ខណៈ​តម្លៃ​នៅ​កម្ពុជា​នៅ​តែ​ស្ថិត​នៅ​តម្លៃ​ទាប​បំផុត និង​មានការ​ប្រកួតប្រជែង​ខ្ពស់​បំផុត​នៅ​ក្នុង​ឧស្សាហកម្ម​នេះ​ក្រោម ២០ ដុល្លារ​ក្នុង​មួយ​ឯក​តា​។


(ប្រភព៖ rasmeinews.com កែសម្រួលដោយសំណាង)

(ប្រភព៖ rasmeinews.com កែសម្រួលដោយសំណាង)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់