Trending now

​ទឹកធ្លាក់​ព្រះ​និម្មិត​នៅតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​ដំណើរ​កម្សាន្ត​មកកាន់​ប៉ែក​ឦសាន​ប្រទេស​

07:22 | 28/06/2020

ងាក​មក​ស្គាល់​តំបន់​ទេសចរណ៍ធម្មជាតិ​ដែល​ស្ថិត​នៅជាប់​ព្រំដែន​កម្ពុជា​ឡាវ​នៅតែ​បង្ហាញ​សម្រស់​ទាក់ទាញ​ដល់​អ្នកទេសចរ​ក្នុង​ដំណើរ​កម្សាន្ត​។​អ្នកទេសចរ​បើ​បាន​ទៅដល់​ទីនោះ​តែងតែ​លាន់មាត់​ថា​គឺជា​ឋានសួគ៌​មួយ​នៅ​ប៉ែក​ឦសាន​ប្រទេស​កម្ពុជា​។​

​ទឹកធ្លាក់​ព្រះ​និម្មិត​នៅតែ​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុង​ដំណើរ​កម្សាន្ត​មកកាន់​ប៉ែក​ឦសាន​ប្រទេស​

ជួប​ជាមួយ​អ្នកលក់ដូរ​នៅ​ទី​នោះបាន​ប្រាប់​ឱ្យដឹងថា​ភ្ញៀវទេសចរ​តែងតែ​ទៅ​កម្សាន្ត​នៅ​ទឹកធ្លាក់​ព្រះ​និម្មិត​ជា​រៀងរាល់ថ្ងៃ​។​តែបើ​ថ្ងៃ​បុណ្យជាតិ​ឈប់សម្រាក​ភ្ញៀវទេសចរ​សម្រុក​ទៅ​កាន់តែច្រើន​។​ទឹកធ្លាក់​ព្រះ​និម្មិត​ស្ថិតក្នុង​ឃុំ​កំពង់​ស្រឡៅ​២​ស្រុក​ឆែប​ខេត្តព្រះវិហារ​។​ដោយ​ម្ខាង​ទៀត​គឺជា​ទឹកដី​ព្រំដែន​ប្រទេស​ឡាវ​។​មួយទៀត​ជាប់ឃុំ​ព្រះ​រំកិល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​របស់​ខេត្តស្ទឹងត្រែង​។​

ភ្ញៀវទេសចរ​តែង​យល់ច្រឡំ​ថា​ទឹកធ្លាក់​ព្រះ​និម្មិត​ស្តិ​ត​នៅ​ខេត្តស្ទឹងត្រែង​។​តាមពិត​គ្រាន់តែ​ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​តែប៉ុណ្ណោះ​។​តំបន់​ទឹកធ្លាក់​មួយ​នេះ​នៅ​កៀក​នឹង​ព្រំដែន​កម្ពុជា​ឡាវ​ខណ្ឌ​ចែក​ដោយ​ទន្លេ​និង​ជា​តំបន់​មួយ​ដែល​ឆ្ងាយ​ពី​ទី​រួម​ខេត្តព្រះវិហារ​។​បើ​យើង​ធ្វើដំណើរ​ពី​ក្រុង​ស្ទឹងត្រែង​ឆ្លងកាត់​ស្ពាន​មេគង្គ​ឆ្ពោះ​ទៅតាម​ផ្លូវជាតិ​លេខ​៩​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​។​

​រួច​បន្ត​តាម​ផ្លូវបត់​ស្ដាំ​ក្រាល​គ្រួស​ក្រហម​ឃុំ​សំអាង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ឆ្ពោះទៅ​ឃុំ​ព្រះ​រំកិល​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​។​នោះ​នឹង​បន្ត​តាមផ្លូវ​កៅស៊ូ​នឹង​ទៅដល់​តំបន់​ទេសចរណ៍ធម្មជាតិ​ទឹកធ្លាក់​ព្រះ​និម្មិត​ជាមួយ​សម្រស់​ធម្មជាតិ​តាម​ដងផ្លូវ​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​ស្រុកស្រែ​ចម្ការ​។​តំបន់​នោះ​ស្ថិតនៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ខេត្តស្ទឹងត្រែង​ឡើយ​។​

ហេតុនេះហើយ​បានជា​អ្នកទេសចរ​តែងតែ​យល់ច្រឡំ​ថា​តំបន់​ទឹកធ្លាក់​ព្រះ​និមិត​ស្ថិតនៅក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង​។​យើង​គ្រាន់តែ​ធ្វើដំណើរ​ពី​ខេត្តស្ទឹងត្រែង​ប្រមាណ​ជិត​១០០​គីឡូម៉ែត្រ​នឹង​ទៅដល់​តំបន់​ទឹកធ្លាក់​។​ទឹកធ្លាក់​ព្រះ​និម្មិត​គឺជា​ទឹកជ្រោះ​ធម្មជាតិ​ធ្លាក់​ឮ​ទាំង​ថ្ម​ចូល​ជ្រោះ​យ៉ាងជ្រៅ​ជម្រៅ​ជាង​១០​ម៉ែត្រ​ដ៏​ស្រស់ស្អាត​ទាក់ទាញ​សម្រាប់​អ្នក​ថតរូប​ទុកជា​អនុស្សាវរីយ៍​។​

នៅ​ទីនោះ​យើង​អាច​ភ្លក់​ម្ហូបអាហារ​ដែល​ប្រជាពលរដ្ឋ​លក់​តាមបែប​ខ្មែរ​ឡាវ​និង​ស្ដាប់​ការនិយាយ​រដឺន​បែប​ខ្មែរ​កាត់​ឡាវ​។​ដោយសារ​មានការ​អភិវឌ្ឍ​ផ្លូវ​ទៅកាន់​តំបន់​នោះ​។​ទើប​អ្នកទេសចរ​ស្គាល់​កាន់តែ​ច្រើនឡើង​ហើយ​មាន​អ្នកលក់ដូរ​ព្រោងព្រាត​នឹងមាន​ក្រុមហ៊ុន​ឯកជន​កំពុងតែ​សាងសង់​រៀបចំ​តំបន់​ទាក់ទាញ​នៅ​ទីនោះ​៕

(ប្រភពព័ត៌មាន: rasmeinews)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ