Trending now

«​តំបន់​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី​» ទាក់ទាញ​ភ្ញៀវ​យ៉ាងច្រើន​កុះករ​នា​រដូវ​បុណ្យ​ភ្ជុំ​

15:33 | 17/09/2020

មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ទ័ព​ស្តេច ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង តំបន់​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី​បាន​ទាក់ទាញ​ភ្ញៀវទេសចរ​យ៉ាងច្រើន​កុះករ​មក​ទស្សនា​នៅទីនេះ​នៅ​ថ្ងៃបុណ្យ​ភ្ជុំ​។​

«​តំបន់​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី​» ទាក់ទាញ​ភ្ញៀវ​យ៉ាងច្រើន​កុះករ​នា​រដូវ​បុណ្យ​ភ្ជុំ​

តំបន់​អភិរក្ស​សត្វ​ស្លាប​នេះ​មាន​សត្វ​ស្លាប​រាប់ម៉ឺន​ក្បាល​និង​ជាង​៤០​ប្រភេទ​ផ្សេងៗ​គ្នា​។ ភ្ញៀវទេសចរ​អាច​ទស្ស​នា​សម្រស់​សត្វ​ស្លាប​យ៉ាង​ស្អាត​ចាប់ពី​ម៉ោង​៤​រសៀល រហូត​ម៉ោង​៦​រសៀល​។ ក្រៅពី​ការ​ទស្សនា​សត្វ​ស្លាប​យ៉ាង​ស្រស់ស្អាត​លោកអ្នក​ក៏​អាច​ហែល​ទឹក​និង​ទស្សនា​ថ្ងៃ​លិច​យ៉ាង​ត្រជាក់​ភ្នែក​ផងដែរ​។​

ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន នៅ ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​២០២០ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ទីតាំង​អភិរក្ស និង​ទស្សនា​សត្វ​ស្លាប​នៅ​ទួល​ពាន់តា​ឡី តំបន់​បឹង​ស្នេហ៍ ក្នុងភូមិ​សាស្ត្រ​ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ ក្នុងឱកាស​នោះ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ជួប​សំណេះសំណាល​ជាមួយ​តំណាង​រដ្ឋបាលខេត្ត អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន ដែល​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​តំបន់ការពារធម្មជាតិ តំបន់​បឹង​ស្នេហ៍ ដែលមាន​សក្តានុពល​ធ​ម្ម​ជាតិ ជាពិសេស​សត្វ​ស្លាប​ជាច្រើន​ប្រភេទ ជាពិសេស​ប្រភេទ​ជិត​ផុត​ពូជ និង​កំពុង​រង​ការគំរាមកំហែង​នៅលើ​ពិភពលោក ដូចជា​ប្រភេទ​ស្មោញ ទុង​ប្រផេះ រនាល​ណ៍ ត្រ​យ៉ង​ខ្លួន​ស ត្រដក់​តូច និង​ជាពិសេស​ប្រភេទ ចង្កៀលខ្យង ដែល​កំពុង​បន្ត​ពូជ​ពង​កូន​រាប់ម៉ឺន​ក្បាល កំពុងស្នាក់នៅ នៅតាម​ព្រៃ​លិច​ទឹក ព្រៃ​ល្បោះ​និង​ទទួលបាន​ការថែទាំ​ឃ្លាំមើល​ពី​ប្រជា​សហគមន៍​នៅក្នុង​មូលដ្ឋាន​។

«​តំបន់​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី​» ទាក់ទាញ​ភ្ញៀវ​យ៉ាងច្រើន​កុះករ​នា​រដូវ​បុណ្យ​ភ្ជុំ​

​ឯកឧត្តម​រដ្ឋមន្ត្រី​បានផ្តល់​ដំណោះស្រាយ​អភិវឌ្ឍន៍​តំបន់​បឹង​ស្នេហ៍​នេះ ជា​កន្លែង​ទេសចរណ៍ធម្មជាតិ​ដ៏​ទាក់ទាញ ដើម្បី​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​មូលដ្ឋាន ក៏ដូចជា​ការប្រើប្រាស់​ដោ​យ​ឈ្លាសវៃ និង​និរន្តរភាព​នូវ​ធនធាន​តំបន់ដីសើម​នេះ​។​

​សូម​បញ្ចា​ក់ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​បរិស្ថាន នៅក្នុង​ភូមិសាស្ត្រ​តំបន់​ទួល​ពាន់តា​ឡី តំណាង​អាជ្ញាធរ និង​សហគមន៍​មូលដ្ឋាន បានបង្ហាញ​អំពី​វឌ្ឍនភាព​នៃ​ការដាក់​តំបន់ដីសើម​បឹង​ស្នេហ៍​-​ទួល​ព័ន្ធ​តា​ឡី និង​ចូលរួម​ក្នុងការ​អភិរក្ស​ជា​តំបន់ការពារធម្មជាតិ ។

«​តំបន់​អភិរក្ស​សត្វ​ស្លាប​ទួល​ព័ន្ធ​តា​ឡី​» ទាក់ទាញ​ភ្ញៀវ​យ៉ាងច្រើន​កុះករ​នា​រដូវ​បុណ្យ​ភ្ជុំ​

រហូតមកដល់​បច្ចុប្បន្ន សត្វ​ស្លាប​ដែល​មក​រស់នៅ​តំបន់ អភិរក្ស​ទួល​ពាន់តា​ឡី មាន​ចំនួន​៦​ប្រភេទ ដូចជា ទុង ននៀល​ខ្យង កុក ខ្វែក ទាព្រៃ សត្វ​ក្អែកទឹក ក្អែកគោក និង​សត្វ​ផ្សេងៗ​ទៀត រាប់ពាន់​រាប់ម៉ឺន​ក្បាល មិនតែប៉ុណ្ណោះ​នៅក្នុង​ទឹក​និង​ដី​សើម​ក៍មាន​សត្វ ពស់ អណ្ដើក ត្រី និង​សត្វ​រស់នៅក្នុង​ទឹក ជាច្រើន​ប្រភេទ​ទៀតផង​៕

(ប្រភពព័ត៌មាន: thmeythmey)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់