Trending now

អាណាចក្រ​អង្គរ មជ្ឈមណ្ឌល​កំសាន្ត​បែប​ទេសចរណ៍​បង្កប់​ដោយ​ឈុត​ឆាក​និង​បច្ចេកវិទ្យា​ដ៏​ទំនើប

05:23 | 20/07/2019 (ប្រភព៖ rasmeinews.com សរុបដោយ ហេង វុធ្ធី)

អាណាចក្រ​អង្គរ ដែលជា​មជ្ឈមណ្ឌល​ទេសចរណ៍​កែច្នៃ​មួយ​នៅ​ខេត្តសៀមរាប កំពុងតែ​បង្កប់​នូវ​រោង​មហោស្រប​ជាមួយនឹង​ផ្ទាំងទស្សនីយភាព និង បច្ចេកវិទ្យា​ដ៏​ទំនើប​មួយ នៅក្នុង​ខេត្ត ដែលជា​ទឹកដី​បុរាណ​ដ្ឋា​ន​អង្គរ នៃ​ប្រទេស​កម្ពុជា ។

ឆាកសំដែងនៅមជ្ឈមណ្ឌល​ទេសចរណ៍​កែច្នៃ​មួយ​នៅ​ខេត្តសៀមរាប

ជា​រៀងរាល់ថ្ងៃ សិល្បករ​និង​សិល្បៈការ​នី​កម្ពុជា​ប្រមាណ​ជាជាង ១០០ នាក់ ដែល​មកពី​គ្រប់ សមាសភាព បាន​ចាប់ដៃគ្នា​ទទួល​ការបណ្តុះបណ្តាល និង បំពាក់បំប៉ន​សមត្ថភាព​សម្តែង របាំ​និង​ប្រពៃណី​ខ្មែរ​ដោយ​ផ្សារភ្ជាប់​ជាមួយនឹង​បច្ចេកវិទ្យា​ដ៏​ទំនើប ដើម្បី​សម្តែង​ជូន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ ស្វែងយល់​អំពី​ប្រពៃណី និង ដើមកំណើត​នៃ​ជាតិ​សាសន៍​ខ្មែរ ដែលជា​ម្ចាស់​នៃ​ទី​បុរាណ​ដ្ឋា​ន​អង្គរវត្ត​ដ៏​ល្បីល្បាញ ។លោក លី យ៉ុង​ស៊ី (Li Yongxi) នាយក​មហោស្រប​អាណាចក្រ​អង្គរ បាន​អះអាងថា រោង​មហោស្រប​នេះ ជា​រោង​មហោស្រប​ដែល​បំពាក់​បច្ចេកវិទ្យា ប្រព័ន្ធ​សម្លេង និង ឧបករណ៍ ព្រមទាំង មាន​សិល្បៈករ​និង​សិល្បៈការ​នី​ខ្មែរ​ដែល​ទទួល​ការបណ្តុះបណ្តាល​ត្រឹមត្រូវ​ហើយ​អាចមាន សមត្ថភាព​ស្វាគមន៍​អ្នកទេសចរ​ជាតិ និង​អន្តរ​ជាតិប្រមាណ​ជាជាង​១.២០០ នាក់​នៅក្នុង​មួយថ្ងៃ​។

អាណាចក្រ​អង្គរ ជា​គម្រោង​មជ្ឈមណ្ឌល​ទស្សនាចរណ៍​កម្សាន្ត​តាមបែប​វប្បធម៌


នៅក្នុង​កម្មវិធី​សម្តែង​រៀងរាល់​រាត្រី​ចាប់ពី​ម៉ោង ៧:៣០ នាទី​យប់ ដល់ ម៉ោង ៨:៣០​នាទី​យប់ សិល្បៈករ និង សិល្បការ​នី​ខ្មែរ បាន​សម្តែង​នូវ​ឈុត​ឆាក​ជាច្រើន ដែល​អាច​នឹង​ផ្តល់ជូន​នូវ​អ្វី​ដែលជា​អត្តសញ្ញាណ និង ការវិវត្តន៍​នៃ​សង្គម​ខ្មែរ​ចាប់តាំងពី​កកើត​ទឹកដី រហូតដល់​ការកសាង ប្រសាទ​អង្គរ ដែល​គេ​ដឹងថា គឺជា​អច្ឆរិយៈវត្ថុ​មួយ​នៅលើ​ពិភពលោក​ហើយ​បន្សល់ទុក​នៅលើ ទឹកដី​សៀមរាប​រហូត​ដល់ពេល​បច្ចុប្បន្ននេះ ។

នៅក្នុង​រយៈពេល​ប្រហែលជា ជាង ១​ម៉ោង​កន្លះ​នេះ មាន​ឈុត​ឆាក​នៃ​ការសម្តែង​ដោយ​លើក ឡើង​អំពី​ធម្មជាតិ សត្វព្រៃ រហូតដល់​ប្រពៃណី​និង​របៀបរបប​នៃ​កា​រស់នៅ​របស់​ពលរដ្ឋ​ខ្មែរ សម័យបុរាណ រហូតដល់​មានការ​ឈ្លានពាន​ពី​សំណាក់​ជនជាតិ​ឈ្វា ហើយ​និង​ការតស៊ូ របស់ បុព្វបុរស​ខ្មែរ រហូតដល់​ទទួល​ជ័យជំនះ និង បាន​រួបរួមគ្នា​កសាង​នូវ​ប្រាសាទអង្គរវត្ត​ឡើង ។


អាណាចក្រ​អង្គរ ជា​គម្រោង​មជ្ឈមណ្ឌល​ទស្សនាចរណ៍​កម្សាន្ត​តាមបែប​វប្បធម៌

អ្នកស្រី​ទុំ សា​រិម អាយុ ៣៨ ឆ្នាំ ជា​សិល្បៈការ​នី ដែលមាន​ភារៈ​ជា​អ្នករាំ​របាំ​អប្សរា នៅ​រោង​មហោស្រប អាណាចក្រ​អង្គរ បាន​ឲ្យ​ដឹងថា មុននឹង​សម្តែង អ្នកស្រី​ត្រូវបាន​បណ្តុះបណ្តាល​ដោយ​គ្រូបង្វឹក​កម្ពុជា​និង​ចិន​អស់​រយៈពេល​ជាង​មួយឆ្នាំ​មុន ហើយ ត្រូវ​មក​សម​នឹង​ឈុត​ឆាក និង បច្ចេកវិទ្យា​នេះ​រាល់ថ្ងៃ​មុនពេល សម្តែង​ម្តងៗ ។ អ្នកស្រី​បាន​និយាយថា អ្នកស្រី​រីករាយ​នឹង​ការងារ​ដែល​អ្នកស្រី​អាចជួយ ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​ទៅកាន់​ពិភពលោក​តាមរយៈ​រោង​មហោស្រប​អាណាចក្រ​អង្គរ​នេះ​។

ឈុត​ឆាក​ទាំងអស់​គឺ​ត្រូវបាន​សម្តែង​យ៉ាង​ប្រត្យក្ស ដោយមាន​ជំនួយ​ពី​បច្ចេកទេស និង ភាពប៉ិនប្រសព្វ​របស់​សិល្បៈករ​និង​សិល្បការ​នី​ខ្មែរ ។អាណាចក្រ​អង្គរ ជា​គម្រោង​មជ្ឈមណ្ឌល​ទស្សនាចរណ៍​កម្សាន្ត​តាមបែប​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​មួយ ដែល​ស្ថាបនា​នៅលើ​ផ្ទៃដី​ជាង​មួយ​ហិកតា​នៅតាម​ផ្លូវ​ទៅ​អង្គរវត្ត ដើម្បី​បង្ហាញ​ពី​ទស្សនីយភាព​ចម្រុះ​ច្រើនបែប ភោជនី យដ្ឋាន​និង​សួន​ទឹក​ដ៏​ទំនើប​ជាដើម​។​


(ប្រភព៖ rasmeinews.com សរុបដោយ ហេង វុធ្ធី)

(ប្រភព៖ rasmeinews.com សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស