Trending now

អភិរក្សវប្បធម៌ជនជាតិ Thai ដោយវិទ្យាសាស្រ្តបច្ចេកវិទ្យា

13:11 | 15/06/2018

ដោយកង្វល់ពីការរលាយសាបសូន្យនៃវប្បធម៌ជាតិ លោក Ca Van Chung នាយករងមជ្ឈមណ្ឌលវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាខេត្ត Son La ភូមិភាគខាងជើងវៀតណាមបានខិតខំសិក្សាស្រាវជ្រាវអនុវត្តវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាទៅក្នុងការអភិរក្សវប្បធម៌នៃជនជាតិ Thai។ ការប្រើព័ត៌មានវិទ្យាដើម្បីបង្រៀនភាសានិងអក្សរ Thai រួមជាមួយការផលិតប្រតិទិនធ្វើកសិកម្មរបស់លោកបានជួយបងប្អូនជនជាតិ Thai នៅនឹងតំបន់ថែរក្សានិងពង្រីកវប្បធម៌ជាតិខ្លួន។

លោក Ca Van Chung

ដោយកង្វល់ពីការរលាយសាបសូន្យនៃវប្បធម៌ជាតិ លោក Ca Van Chung នាយករងមជ្ឈមណ្ឌលវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាខេត្ត Son La ភូមិភាគខាងជើងវៀតណាមបានខិតខំសិក្សាស្រាវជ្រាវអនុវត្តវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាទៅក្នុងការអភិរក្សវប្បធម៌នៃជនជាតិ Thai។ ការប្រើព័ត៌មានវិទ្យាដើម្បីបង្រៀនភាសានិងអក្សរ Thai រួមជាមួយការផលិតប្រតិទិនធ្វើកសិកម្មរបស់លោកបានជួយបងប្អូនជនជាតិ Thai នៅនឹងតំបន់ថែរក្សានិងពង្រីកវប្បធម៌ជាតិខ្លួន។

លោក Ca Van Chung កើតឡើងនិងធំដឹងក្ដីនៅភូមិ Co Puc ឃុំ Chieng Ngan ទី ក្រុង Son La ខេត្ត Son La ជាស្រុកកំណើតរបស់ជនរួមជាតិ Thai។ ហេតុនេះហើយជីវភាពរស់នៅរបស់លោកពោរពេញទៅដោយវប្បធម៌នៃជាតិខ្លួន។ ចាប់តាំងពីពេលរៀនសូត្រនៅសាលាមធ្យមសិក្សាកសិកម្មរហូតដល់ពេលចូលបំរើកងទ័ពហើយឥឡូវប្រកបការងារនៅមជ្ឈមណ្ឌលវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាខេត្ត Son La លោក Chung តែងតែលៃទុកពេលវេលាស្រាវ ជ្រាវឯកសារស្ដីពីវប្បធម៌នៃជនជាតិ Thai។ លោកនិងសហការីបានបញ្ចូលហ្វុងអក្សរ Thai ទៅក្នុងសហ្វវ៉ែកុំព្យុទ័រ។ រហូតមកដល់សព្វថ្ងៃ ហ្វុងអក្សរ Thai ត្រូវបានអនុវត្តទៅក្នុងការបង្រៀននិងសិក្សារៀនសូត្រនៅតាមមជ្ឈមណ្ឌលអប់រំខេត្ត Son La។ សហ្វវ៉ែនេះក៏ត្រូវបានយកទៅបណ្ដុះបណ្ដាលឲ្យគ្រូបង្រៀននៅសាលាបឋមសិក្សានានាក្នុងទូទាំងខេត្តផងដែរ។អ្នកស្រី Ha Thi Thanh ជាគ្រូបង្រៀននៅសាលាបឋមសិក្សាឃុំ Muong Gion ស្រុក Quynh Nhai បានឲ្យដឹងថា៖ “លោកគ្រូ Chung ជាអ្នកអភិរក្សវប្បធម៌ Thai។ ទោះបីមានអាយុច្រើនហើយក្ដីតែលោកនៅខ្នះខ្នែងបង្រៀនអក្សរ Thai ឲ្យបងប្អូនយើងខ្ញុំ។ លោកជាអ្នកយកចិត្តទុកដាក់យ៉ាងហ្មត់ចត់ លើវប្បធម៌ Thai”។

តាមរយៈការបង្រៀននិងរៀនអក្សរ Thai ជាក់ស្ដែង លោក Ca Van Chung បានសង្កេតឃើញនូវការលំបាករបស់សិក្ខាកាម។ ម៉្លេះហើយលោកបន្តសិក្សាស្រាវជ្រាវកែប្រែកម្មវិធីសិក្សាលើកុំព្យុទ័រដើម្បីនាំមកភាពងាយស្រួលសំរាប់សិស្ស។ ស្ដីពីបញ្ហានេះលោក Chung ឲ្យដឹងថា៖ “ការរៀនអក្សរ Thai គឺងាយស្រួលទេ តែមនុស្សមិនចេះភាសា Thai ហើយគ្មានគ្រូបង្រៀនគឺរៀនមិនកើតឡើយ។ ខ្ញុំបានបង្កើតឡើងកម្មវិធីដាក់បញ្ជូលក្នុងកុំព្យុទ័រដើម្បីជួយប្រកបឲ្យសិស្សស្ដាប់។ នាសព្វថ្ងៃ ផលិតផលមួយនេះរបស់ខ្ញុំត្រូវបានរក្សាទុកនៅមន្ទីរវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាដើម្បីបរើតម្រូវការសិក្សាស្រាវជ្រាវរបស់មហាជន”។

ជនរួមជាតិជនជាតិ Thai មានប្រតិទិនដោយឡែកសំរាប់អនុវត្តក្នុងជីវភាពរស់នៅនិងការងាបង្កបង្កើនផល។ ចំពោះបងប្អូនជនជាតិ Thai នៅ ខេត្ត Son La ចាប់តាំងពីឆ្នាំ១៩៩០ មក លោក Ca Van Chung បានជួយរៀបរៀងប្រតិទិនល្អទំនើបមួយចំនួនដូចជា ប្រតិទិន Blog, ប្រតិទិនវិទ្យាសាស្រ្ត Son La, ប្រតិទិនណែនាំការធ្វើកសិកម្មរបស់ក្រសួងកសិកម្មនិងអភិវឌ្ឍន៍ជនបទ។ លើវិស័យវប្បធម៌សិល្បៈ លោកបានស្រាវជ្រាវនិងអនុវត្តបច្ចេកវិទ្យាដើម្បីរក្សាទុកចំរៀងនៃជនជាតិ Thai ជាង២០០បទ។ ស្ដីពីការងាររបស់ខ្លួនលោក Ca Van Chung បានសំណេះសំណាលថា៖ “ខ្ញុំត្រេកអរណាស់ដែលធ្វើបានការងារមួយចំនួនមានអត្ថន័យសំរាប់ថែរក្សាវប្បធម៌នៃជន ជាតិ Thai។ មានការងារជាច្រើនទៀតដែលខ្ញុំគ្រោងទុកនឹងអនុវត្តទៅអនាគតហើយសុំឲ្យមនុស្សគ្រប់រូបពិសេសគីជំនាន់វ័យក្មេងរួមគ្នាអភិរក្សនិងពង្រីកតំលៃវប្បធម៌ជាតិ”។

ដោយសារមានស្នាដៃឆ្នើមក្នុងការអភិរក្សនិងពង្រីកតំលៃវប្បធម៌ជាតិ លោក Ca Van Chung ត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត Son La និង ក្រសួងវប្បធម៌កីឡានិងទេសចរណ៍ជូនប័ណ្ណសរសើរជាច្រើនលើកមកហើយ។ ដោយឡែកមហាវិទ្យាល័យជាតិក្រុងហា ណូយបានលើកតម្កើងនិងសំដែងការដឹងគុណលោកដែលបានរួមចំណែកយ៉ាងសកម្មទៅក្នុងការងារអភិរក្សវប្បធម៌នៃជនជាតិ Thai៕


(ប្រភពព័ត៌មាន: VOV5)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ