Trending now

អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ក្នុងស្ថានភាពនៃជំងឺ Covid-19 រីករាលដាល

16:19 | 04/04/2020 (បូកសរុបដោយឌីណា)

តាមរយៈសេចក្តីណែនាំ ចេញនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ អគ្គស្នងការនគរបាលជាតិ ប្រាប់ទៅកងកម្លាំងក្រោមឱវាទក្នុងក្របខណ្ឌទូទាំងប្រទេសថា៖«ចាត់តាំងឲ្យមានកម្លាំងល្បាត ត្រួតពិនិត្យ ឬដាក់កម្លាំងឈរជើង ក្នុងករណីចាំបាច់ ដើម្បីទប់ស្កាត់រាល់ការប្រមូលផ្តុំ ជួបជុំ រៀបចំកម្មវិធីកម្សាន្តបែបប្រពៃណី ពិធីជប់លៀង រាំកម្សាន្ត នៅតាមទីសាធារណៈ និងតាមសហគមន៍...ព្រមទាំងការជួបជុំតាមបែបសាសនា នៅតាមទីវត្តអាមេរាម ព្រះវិហារ និង គោលដៅប្រារព្ធពិធីបែបសាសនាផ្សេងៗ»។

សកម្មភាពយុវជនមកពីគ្រឹះស្ថានអប់រំរដ្ឋ និងឯកជនខេត្តសៀមរាប កំពុងហាត់សមរាំចង្វាក់ម៉ាឌីហ្សុន ដើម្បីបំបែកឯកគ្គទកម្មពិភពលោក។ វីធីហាត់សមរាំចង្វាក់ម៉ាឌីហ្សុនជាទ្រង់ទ្រាយធំនេះ បានធ្វើឡើងមុនកម្មវិធីរាំជាផ្លូវការ ដែលប្រារព្ធឡើងនៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរ កាលពីឆ្នាំ២០១៩។ (រូបថត៖ Thmey thmey.com.khmer)

ប៉ុន្តែ លោកអគ្គស្នងការ បញ្ជាក់ថា ការជួបជុំជាលក្ខណៈគ្រួសារក្នុងរូបភាពតូចៗតាមគេហដ្ឋាន ត្រូវបានលើកលែង។

លើសពីនេះ លោក បានណែនាំកម្លាំងនគរបាល ឲ្យសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីក្តាប់ឲ្យបានអំពីវត្តមាន និងស្ថានភាពរបស់ពលករខ្មែរ ដែលវិលត្រឡប់មកពីក្រៅប្រទេស ដើម្បីអប់រំ និងតាមដានពួកគេ លើការអនុវត្តសេចក្តីណែនាំ របស់ក្រសួងសុខាភិបាល ស្តីពីការទប់ស្កាត់ការឆ្លងរាតត្បាតជំងឺកូវីដ-១៩។ ម្យ៉ាងទៀត កម្លាំងនគរបាល ត្រូវមានវិធានការសង្គ្រោះ ពេលរកឃើញពលរដ្ឋណាម្នាក់ មានការសង្ស័យ ឬមានសញ្ញាផ្ទុកវីរុសកូវីដ-១៩។

មេនគរបាល បន្តថា កម្លាំងនគរបាល ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរ និងស្ថាប័នមានសមត្ថកិច្ច ដើម្បីដោះស្រាយរាល់សំណូមពរ របស់គណៈកម្មការប្រយុទ្ធប្រឆាំងជំងឺ​កូវីដ-១៩ គ្រប់ថ្នាក់ ឲ្យបានទាន់ពេលវេលា ជាពិសេសការដាក់កម្លាំងការពារ នៅតាមគោលដៅអាទិភាព ដូចជាមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក មន្ទីរពេទ្យនានា និងទីតាំងដាក់មនុស្ស ឲ្យនៅដាច់ដោយឡែក។

កន្លងមក ប្រមុខរដ្ឋាភិបាលប្រកាសថា ពិធីបុណ្យចូលឆ្នាំខ្មែរ នៅតែប្រព្រឹត្តទៅធម្មតា តែទទូចឲ្យប្រជាពលរដ្ឋ នៅជួបជុំជាមួយគ្រួសារ និងបង្កើតបរិយាកាសសប្បាយរីករាយ តាមគេហដ្ឋានរៀងខ្លួនវិញ ប្រសើរជាងដើរលេងខាងក្រៅ។

សូមរំលឹក​ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឲ្យប្រកាសពីការលុបចោលកម្មវិធីសៀមរាបសង្ក្រាន្ត តាមរាជធានី-ខេត្ត ។ នេះជាការបញ្ជា​ជាបន្ត​បន្ទាប់​របស់សម្តេច ហ៊ុន សែន ដើម្បីទប់ស្កាត់ការឆ្លងជំងឺ Covid-19 ./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់