Trending now

អបអរសាទរ! ក្រុម U19 កម្ពុជា បានឡើងជុំផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ដ្រ ក្រោយគូវែត ស្មើប៉ាឡេស្ទីន ៣-៣

05:09 | 02/12/2019

ទីបំផុតក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៩ឆ្នាំកម្ពុជា បានឡើងជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់យុវជនជើងឯកអាស៊ី ឆ្នាំ២០២០ AFC U-19 Championship 2020) ជាផ្លូវការហើយ បន្ទាប់ពីក្រុម U19 គូវែត បានប្រកួតស្មើក្រុម U19 ប៉ាឡេស្ទីន ដោយលទ្ធផល ៣-៣ ដែលទើបបញ្ចប់ការប្រកួតមុននេះ នៅប្រទេសអូម៉ង់ ។

ក្រុម U19 កម្ពុជា បានឡើងជុំផ្ដាច់ព្រ័ត្រជាប្រវត្តិសាស្ដ្រ ក្រោយគូវែត ស្មើប៉ាឡេស្ទីន ៣-៣។

សម្រាប់ការចែកគ្នា ១ពិន្ទុម្នាក់ ក្នុងជំនួបបញ្ចប់ពូល A របស់ក្រុមទាំងពីរខាងលើ បានក្លាយជាកាដូយ៉ាងពិសេសសម្រាប់ក្រុមគោព្រៃជំទង់កម្ពុជា បង្កើតប្រវត្តិសាស្ដ្រឡើងជុំផ្ដាច់ព្រ័ត្រលើកដំបូង ក្នុងនាមក្រុមលេខ២ ល្អជាងគេទាំង ៥ក្រុម ព្រោះក្រុម U19 គូវែត ដែលកំពុងឈរកំពូលតារាងបណ្ដោះអាសន្ន រកបានត្រឹម ៨ពិន្ទុក្នុងពូល ហើយដកពិន្ទុប្រកួតជាមួយក្រុមបាត់តារាង គឺក្រុមប៉ាគីស្ថាន ពួកគេនៅសល់ត្រឹម ៥ពិន្ទុប៉ុណ្ណោះ ផ្ទុយពីក្រុម U19 កម្ពុជា ដែលកាត់កងការប្រកួតជាមួយក្រុមបាត់តារាង(ម៉ារីអាណាខាងជើង) កម្ពុជានៅសល់ ៦ពិន្ទុ ។

ដូច្នេះក្រោមការដឹកនាំរបស់លោក Gyotoku Koji ពេលនេះក្រុមជម្រើសជាតិ U19 កម្ពុជា គឺបានទទួលកៅអីវគ្គ ១៦ក្រុមចុងក្រោយ នៃពានរង្វាន់យុវជនជើងឯកអាស៊ី ឆ្នាំ២០២០ ជាផ្លូវការហើយ ទោះបីពូល A នៅសល់ ១ប្រកួតទៀត រវាងក្រុម U19 អ៊ីរ៉ាក់ ប៉ះក្រុម U19 អូម៉ង់ នាយប់នេះក៏ដោយ ។ ការប្រកួតបញ្ចប់ពូល A នេះ បើសិនអ៊ីរ៉ាក់ ឈ្នះពួកគេក៏នឹងទទួលបានកៅអីវគ្គ ១៦ក្រុមចុងក្រោយ ក្នុងនាមក្រុមកំពូលតារាង តែបើស្មើ គេនឹងគិតទៅលើផលសងគ្រាប់បាល់ជាមួយគូវែត ព្រោះបច្ចុប្បន្នអ៊ីរ៉ាក់ កំពុងមាន ៧ពិន្ទុក្នុងដៃ ។ ប៉ុន្ដែករណីអ៊ីរ៉ាក់ចាញ់វិញ ក្រុមត្រូវឡើងវគ្គបន្ដ គឺគូវែត៕


(ប្រភពព័ត៌មាន: freshnewsasia)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ