Trending now

អង្គរវត្ត​ស្ងាត់​ភ្ញៀវ តែ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​មាន​ភាព​មមាញឹក​

16:28 | 02/05/2020 (បូកសរុបដោយឌីណា)

ប្រាសាទអង្គរវត្តជានិមិត្តរូបដ៏រុងរឿងនៃព្រលឹងជាតិរបស់ប្រជាជនកម្ពុជា ។ ទង់ជាតិនៅក្នុងរបបមុនៗ ក៏ដូចទង់ជាតិនៃរបបបច្ចុប្បន្នសុទ្ធតែមានរូបប្រាសាទអង្គរវត្តទាំងអស់ ។ ប្រាសាទអង្គរវត្ត គឺជាអច្ឆរិយវត្ថុដ៏កម្រមួយរបស់មនុស្សជាតិ ព្រោះជាស្នាដៃកំពូលមួយខាងស្ថាបត្យកម្មរបស់មនុស្ស ។

អង្គរវត្ត​ស្ងាត់​ភ្ញៀវ។ (រូបថត៖ thmey thmey.com)

ជនបរទេស​ខ្លះ​គេ​មិន​ស្គាល់​ទេ​ឈ្មោះ​កម្ពុជា តែបើ​និយាយ​ប្រាប់​គេ​ថា អង្គរ​ទើប​គេ​ស្គាល់ ។ ដូច្នេះ​ការ​ឈ្វេងយល់​ដឹង​ពី​ប្រាសាទអង្គរវត្ត គឺជា​ការ​ចាំបាច់​ណាស់​សម្រាប់​យើង​ជា​ម្ចាស់​ទឹកដី​អង្គរ​នេះ ។

ជំងឺ​កូ​វីដ​ឥ​១៩ បានធ្វើឱ្យ​ប្រាសាទអង្គរវត្ត​ស្ងប់ស្ងាត់ គ្មាន​ភ្ញៀវ​អ៊ូអរ​ដូច​មុន តែ​ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​បរិវេណ​ប្រាសាទ មាន​សកម្ម​ភាពរស់រវើក​។ អាជ្ញាធរ​ជាតិ​អប្សរា ដែលជា​អ្នកគ្រប់គ្រង​រមណីយដ្ឋាន​អង្គរ បាន​បន្ត​ដូចជា​រៀបចំ​សួន​ដាំ​ស្មៅ ដាំ​ដើមឈើ​តូចធំ ពិសេស​រៀបចំ​សួន​មុខ​អង្គរវត្ត ដែល​កន្លងមក​មា​នស​ភាព​រញ៉េរញ៉ៃ​។ នៅក្នុង​បរិវេណ​អង្គរវត្ត​វិញ គម្រោង​ស្រោចស្រព​ដោយ​ស្វ័យប្រវត្តិ ក៏​រៀបចំ​ជិត​រួចរាល់​ហើយ​ដែរ ដែល​ប្រព័ន្ធ​ស្រោចស្រព​នេះ នឹងធ្វើ​ឱ្យ​ស្មៅ​បរិវេណ​អង្គរ​ដែល​ធ្លាប់តែ​ក្រៀម​ស្វិត​នា​ខែប្រាំង មាន​ភាព​បៃតង​ជាប់​រហូត​។ ក្រៅពីនេះ គម្រោង​ស្ដារ​ស្រះ​ខាងជើង ក៏​កំពុង​ទៅមុខ​ដែរ​។ ការងារ​ស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ឡើងវិញ​ក៏ត្រូវ​បានធ្វើ​ឡើង​ដែរ ជាមួយនឹង​ការជួសជុល​កែលម្អ ដើម្បី​ត្រៀម​ទទួល​ទេសចរ នៅក្រោយ​វិបត្តិ​កូ​វីដ​-១៩​ផងដែរ​./.

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន
ខែមនុស្សធម៌ជាតិរបស់វៀតណាម៖ បន្តដំណើរការសប្បុរសធម៌
ទីក្រុងហាណូយ៖ "ការសន្ទនារវាងអគ្គលេខាធិការអាស៊ានជាមួយយុវជននៃបណ្តាប្រទេសអាស៊ាន"
វៀតណាមបំផុសខែមនុស្សធម៌ជាតិឆ្នាំ ២០២៤៖ "ដំណើរមនុស្សធម៌ - ការប្រគល់និងទទួលសេចក្តីស្រឡាញ់"
កិច្ចព្រមព្រៀងទីក្រុងហ្សឺណែវបន្សល់ទុកនូវមេរៀនដ៏មានតម្លៃជាច្រើនរហូតដល់ថ្ងៃនេះ