Trending now

ហាងកាហ្វេប្តូរសំរាមយកភេសជ្ជៈនៅក្នុងប្រទេសកម្ពុជា

13:41 | 21/07/2019 (សរុបព័ត៌មាន ដោយ ស្រីព្រេជ)

យុគសម័យ - ហាងកាហ្វេមួយដែលសាងសង់ឡើងដោយកាកសំណល់និងប្រើប្រាស់កាកសំណល់ដើម្បីចំណាយសម្រាប់ភេសជ្ជៈ កំពុងទាក់ទាញចំណាប់អារម្មណ៍របស់អ្នកទេសចរជាច្រើននៅក្នុងប្រទេសកម្ពុជា។ នោះគឺ ហាង “កាហ្វេសំរាម” របស់លោក អ៊ុក វណ្ណដេ ស្ថាបនិកសាលាដូង នៅឧទ្យានជាតិគិរីរម្យ។

ទិដ្ឋភាពខាងមុខនៃ ហាងកាហ្វេសំរាមរបស់លោក អ៊ុក វណ្ណដេ (រូបថតៈ mediakhmer)

គួររំលឹកឲ្យដឹងផងដែរថាលោក អ៊ុក វណ្ណដេ ជាយុវជនស្ម័គ្រចិត្តមួយរូបដែលបានជួយក្មេងៗជាច្រើនឲ្យបានរៀនសូត្រ ព្រមទាំងបានកែច្នៃសំរាមឲ្យចេញជាសាលារៀន និងវត្ថុលំអជាច្រើន។ ថ្មីៗនេះលោកបានរៀបចំហាងកាហ្វេមួយនៅឯឧទ្យានជាតិគិរីរម្យដែលមានឈ្មោះថា “កាហ្វេសំរាម”។

វាពិតជាមិនងាយស្រួលនោះទេ ដែលសាងសង់ហាងកាហ្វេលើភ្នំបែបនេះ ព្រោះថាវាត្រូវចំណាយច្រើន និងពេលវេលាយូរ ជាពិសេសគឺពុំសូវមានអ្នកស្គាល់ព្រោះតែតំបន់នេះយូរៗទើបមានភ្ញៀវច្រើនឡើងទៅលេងកម្សាន្តម្តង។ ទោះបីជាយ៉ាងណាលោក អ៊ុក វណ្ណដេ ពុំដែលគិតថាបោះបង់នោះឡើយ ដោយពេលនេះកាហ្វេសំរាមរបស់លោកគឺទទួលបានជោគជ័យ លេចចេញជារូបរាងហើយ ប៉ុន្តែនៅខ្វះការតុបតែងលម្អបន្តិច។ ស្ថាបនិកវ័យក្មេងរូបនេះបានបង្ហោះសារថា "យកគ្រាប់ coffee ហូសដឺលេ មករៀបជារូបដំរី២ថ្ងៃហើយនៅតែមិនហើយ រួចហើយអស់កាហ្វេទៀត តើមានបងប្អួនណាមានគ្រាប់កាហ្វេហួសដឺលេទេ?"។

ទិដ្ឋភាពនៅខាងមុខហាងកាហ្វេសំរាម (រូបថតៈ mediakhmer)

លោកអ៊ុក វណ្ណដេបានសំណេះសំណាលថា របៀបតុបតែងលម្អរបស់ហាងនឹងជួយរំលឹកមនុស្សគ្រប់រូប យល់ដឹងពីការកែច្នៃសំរាម។ ជាពិសេសអតិថិជនអាចប្តូរកែវប្លាស្ទិច ១០០ ពែងដើម្បីយកកាហ្វេមួយពែងឬអាចទទួលបានការបញ្ចុះតម្លៃ ៣០% បើកាន់កែវរបស់ខ្លួនមកផឹកកាហ្វេ។

លោក អ៊ុកវណ្ណដា បានមានប្រសាសន៍ថា “យើងមិនអនុញ្ញាតឱ្យអតិថិជនចោលកាកសំណល់នៅទីនេះទេ។ យើងបើក ហាងលក់ពុំដើម្បីប្រាក់ចំណេញទេ ប៉ុន្តែចង់អំពាវនាវឱ្យប្រជាពលរដ្ឋឈប់ប្រើប្លាស្ទិចដើម្បីពិភពលោកល្អមួយ កាន់តែស្រស់ស្អាតបន្ថែមទៀត”៕

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

(សរុបព័ត៌មាន ដោយ ស្រីព្រេជ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស