Trending now

សហគមន៍ទេសចរណ៍ភ្នំជម្រកសត្វនៅខេត្តស្ទឹងត្រែង បើកបម្រើសេវាកម្ម ជូនភ្ញៀវទេសចរចាប់ពីរដូវបុណ្យភ្ជុំបិណ្ឌនេះទៅ

00:15 | 09/09/2020 (ហេង វុធ្ធ)

សហគមន៍ទេសចរណ៍ភ្នំជម្រកសត្វភូមិឆ្វាំង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ខេត្តស្ទឹងត្រែង បានបើកបម្រើសេវាកម្ម ជូនភ្ញៀវទេសចរចាប់ពីរដូវបុណ្យភ្ជុំបិណ្ឌនេះទៅ ដើម្បីបានប្រាក់ចំណូល បន្តរៀបចំអភិរក្សធនធានធម្មជាតិនៅតំបន់នោះឱ្យបានគង់វង្ស។

សហគមន៍ទេសចរណ៍ភ្នំជម្រកសត្វនៅខេត្តស្ទឹងត្រែង បើកបម្រើសេវាកម្ម ជូនភ្ញៀវទេសចរចាប់ពីរដូវបុណ្យភ្ជុំបិណ្ឌនេះទៅ


ក្នុងឱកាស ចុះពង្រឹងសេវាកម្មទេសចរណ៍របស់សហគមន៍ ភ្នំជម្រកសត្វនៅ កាលពីថ្ងៃទី០៧កញ្ញាឆ្នាំ ២០២០ លោកអ៊នប៉ោសឿន ប្រធានមន្ទីរទេសចរណ៍ខេត្តនេះ បញ្ជាក់ថា សមាជិកសហគមន៍ត្រូវរួមគ្នារៀបចំគ្រប់គ្រងសេវាកម្មជូនភ្ញៀវដែលមកកម្សាន្តនៅភ្នំជម្រកសត្វនេះឱ្យបានល្អ ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋមានលទ្ធភាពបង្កើតរបរលក់ដូរនៅក្នុងមូលដ្ឋានរបស់ខ្លួនកាន់តែច្រើន។

លោកបន្តថា ដោយសារតែផលប៉ះពាល់ពីឥទ្ធិពលជំងឺកូវីដ-១៩ទើបការបើកដំណើរការមានភាពយឺតយ៉ាវ តែទោះជាយ៉ាងណាក៏ដោយ ត្រូវតែប្រឹងប្រែងរួមគ្នាអភិវឌ្ឍន៍ និងអភិរក្សធនធានធម្មជាតិ ដើម្បីបម្រើឱ្យភ្ញៀវទេសចរក្នុងស្រុក ហើយផ្នែកសុខភាពក៏ត្រូវតែអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលផងដែរ។

លោកញាន ផុនប្រធានសហគមន៍នេះបានបញ្ជាក់ថាតំបន់ភ្នំជម្រកសត្វមានសក្តានុពលសម្រាប់ភ្ញៀវទេសចរមកទស្សនាព្រោះសម្បត្តិធម្មជាតិ មានព្រៃឈើ សត្វព្រៃ ល្អាងថ្ម ដូចរូបចម្លាក់ នៅតំបន់ភ្នំឈ្ងូគ ភ្នំក្ងោកមាស ភ្នំដំរីជល់ មានទេសភាពល្អប្រណិតផ្សេងៗទៀត ។

សហគមន៍ទេសចរណ៍ភ្នំជម្រកសត្វនៅខេត្តស្ទឹងត្រែង បើកបម្រើសេវាកម្ម ជូនភ្ញៀវទេសចរចាប់ពីរដូវបុណ្យភ្ជុំបិណ្ឌនេះទៅ


លោកបន្តថាការអភិវឌ្ឍសហគមន៍នេះអាជ្ញាធរពាក់ព័ន្ធបានឯកភាពជាមួយមន្ទីរទេសចរណ៍និងអង្គការដៃគូ រៀបចំឱ្យមានជណ្តើរឡើង មានមគ្គុទេសក៍ ទេសចរណ៍ មានកន្លែងលក់ចំណីអាហារ កន្លែងចតរថយន្ត ម៉ូតូ និងមានអ្នកយាមត្រឹមត្រូវផងដែរ។

លោកផល លុយប្រធានប្រតិបត្តិនៃសមាគមថែរក្សាបរិស្ថាន និងវប្បធម៌ប្រចាំខេត្តស្ទឹងត្រែងបញ្ជាក់ថា អង្គការដៃគូ នៅបន្តគាំទ្រការរៀបចំផែនការអភិវឌ្ឍវិស័យទេសចរណ៍នេះឱ្យចប់ចុងចប់ដើម ។លោកបន្ថែមថា៖ក្នុងពេលឆាប់ៗនេះគម្រោងនឹងរៀបចំដាក់ផ្ទាំង សូឡាភ្លើងបំភ្លឺតាមល្អាងកែសម្រួលផ្លូវឡើង តាមតំបន់នីមួយៗ និងរៀបចំផ្នែកបរិស្ថាន ដើម្បីលើកស្ទួយសោភណ្ឌភាពបន្ថែម។

សូមបញ្ជាក់ថាតំបន់ភ្នំជម្រកសត្វនេះ ស្ថិតនៅចម្ងាយពីទីរួមខេត្តប្រមាណជាង៥០គីឡូម៉ែត្រ ។ រមណីយដ្ឋានអេកូទេសចរណ៍ធម្មជាតិនេះ បានបើកឱ្យភ្ញៀវទេសចរជាតិនិងអន្តរជាតិចូលទស្សនាចាប់ពីរដូវបុណ្យភ្ជុំនេះតទៅហើយ៕

(ហេង វុធ្ធ)

(ប្រភពព័ត៌មាន: information.gov.kh)

(ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ