Trending now

ស្វែងយល់អំពីក្បាច់គុន​ល្បុក្កតោរបស់កម្ពុជា

13:06 | 24/04/2020 (សរុបដោយ ហេង វុធ្ធ)

គុន​ល្បុក្កតោ គឺជា​ក្បាច់គុន​ដ៏​ចំណាស់​មួយ​របស់​ខ្មែរ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ជនជាតិខ្មែរ​នៅលើ​ទឹកដី​ខ្មែរ​តាំង​ពីមុន​ការមកដល់​នៃ​អរិយធម៌​ឥណ្ឌា​កាលពី​ជាង​២​ពាន់​ឆ្នាំ​កន្លងមកហើយ​។ «​ល្បុក្កតោ​» គឺជា​បន្សំ​នៃ​ពាក្យ​«​ល្បុ​ក្ក​»​បូក​នឹង​«​តោ​»​មានន័យថា​សត្វ​តោ​មហា​កម្លាំង ឬ​មហា​ថាមពល​។ យោងតាម​វចនានុក្រម​របស់​សម្តេច​ព្រះសង្ឃរាជ ជួន ណាត ល្បុក្កតោ​ជា​អាវុធ​ដំបង​ខ្លី​មួយ​ប្រភេទ​អប​ភ្ជាប់​នឹង​កំ​ផួន​ដៃ​សម្រាប់​រង​នឹង​ដំបង​វែង ឬ​បុក​បុះ​ការពារ​ខ្លួន​។ ដូច្នេះ​គុន​ល្បុក្កតោ គឺជា​ក្បាច់គុន​មហា​កម្លាំង​ប្រើប្រាស់​នៅក្នុង​ចម្បាំង​ប្រឆាំង​សត្រូវ​ឈ្លានពាន ដើម្បី​ការពារ​ប្រទេស ប្រាសាទ គ្រួសារ ស្រុកភូមិ ព្រមទាំង​ការពារ​សុ​វត្តិភាព​ផ្ទាល់ខ្លួន និង​ទ្រព្យសម្បត្តិ ទប់ទល់​នឹង​សត្វ​សាហាវ​។​ល​។​

គុន​ល្បុក្កតោ គឺជា​ក្បាច់គុន​ដ៏​ចំណាស់​មួយ​របស់​ខ្មែរ​ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ជនជាតិខ្មែរ​នៅលើ​ទឹកដី​ខ្មែរ​តាំង​ពីមុន​ការមកដល់​នៃ​អរិយធម៌​ឥណ្ឌា​កាលពី​ជាង​២​ពាន់​ឆ្នាំ​កន្លងមកហើយ​។

​ក្បាច់គុន​នេះ​ទំនងជា​កើតឡើង​ដំណាលគ្នា​នឹង​ការកកើត​ទឹកដី​ខ្មែរ​ផងដែរ​។ រឿងរ៉ាវ​នេះ អាច​ត្រូវបាន​ស្វែងយល់​តាមរយៈ​រឿងព្រេង​ខ្មែរ​។ តាម​ការ​ដំណាល​តៗ​គ្នា​របស់​ដូនតា​ខ្មែរ ប្រវត្តិ​ដ៏​ចំណាស់​របស់​គុន​ល្បុក្កតោ​កើតចេញពី​ពលទាហាន​ម្នាក់​ដែល​បាន​ប្រើប្រាស់​ដំបង​រួម​ជាមួយនឹង​ក្បាច់​ដៃ​និង​ជង្គង់ ដើម្បី​វាយ​សត្វ​តោ​មួយ​ក្បាល​ដែល​តែងតែ​មក​វាយប្រហារ យាយី សម្លាប់ និង​បំផ្លាញ​ទ្រព្យសម្បត្តិ​របស់​អ្នកភូមិ​ជា​ញឹកញាប់​។ លើសពីនេះទៅទៀត ភស្តុតាង​ជាក់ស្តែង​នៃ​ប្រវត្តិ​ក្បាច់គុន​នេះ ត្រូវបាន​ប្រវត្តិវិទូ​រកឃើញថា មាន​ឆ្លាក់​នៅតាម​ជញ្ជាំង​ប្រាសាទ​តាំងពី​សតវត្សរ៍​ទី​៩ ដូចជា​ប្រាសាទ​ព្រះ​គោ បន្ទាយស្រី អង្គរវត្ត និង​បាពួន​។ ក្បាច់គុន​នេះ​បាន​ចាក់គ្រឹះ​យ៉ាងរឹងមាំ​នៅក្នុង​ប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ និង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ប្រជាជន​កម្ពុជា ហើយ​បាន​ក្លាយទៅជា​និមិត្តរូប​នៃ​អា​រិ​យ​ធម៌​ខ្មែរ​រហូតមកដល់​បច្ចុប្បន្ន​។

​ដូច​ក្បាច់គុន​ខ្មែរ​ផ្សេងទៀត​ដែរ គុន​ល្បុក្កតោ​ប្រមូលផ្តុំ​នូវ​ក្បាច់ និង​ស្នៀត​យ៉ាងច្រើន ដែល​យកតម្រាប់​តាម​តថភាព​ធម្មជាតិ​នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុ​ស្សនា​សម័យ​នោះ និង​កាយវិការ​របស់​សត្វ​ដូចជា​សត្វ​បក្សី សេះ ខ្លា ដំរី ពានរ កិន្នរ ក្រពើ ក្តាម ពស់ នាគ និង​ទា​។​ល​។ ជាងនេះទៅទៀត ទម្រង់​នៃ​គុន​ល្បុក្កតោ​បាន​បង្កប់ខ្លួន​នៅក្នុង​សិល្បៈ​បុរាណ​របស់​ខ្មែរ ដូចជា​របាំ​ប្រជាប្រិយ ល្បែង​ប្រជាប្រិយ និង​របាំ​បុរាណ​។ ចលនា ស្នៀត ក្បាច់ និង​កាយវិការ​នីមួយៗ​នៃ​ក្បាច់គុន​នេះ បាន​បង្កប់​នូវ​ភាពទន់ភ្លន់ ស្លូតបូត រស់​រវើក រឹងមាំ រហ័សរហួន និង​ឥរិយាបថ​រស់នៅ​របស់​មនុស្ស​នៅក្នុង​សង្គម​។ ក្បាច់គុន​នេះ​តម្រូវ​ឲ្យ​វាយ​កៀក​នឹង​គូប្រយុទ្ធ​ដោយ​ប្រើ​កែងដៃ​និង​ជង្គង់​ជា​មូលដ្ឋាន​។

គុន​ល្បុក្កតោ​ប្រមូលផ្តុំ​នូវ​ក្បាច់ និង​ស្នៀត​យ៉ាងច្រើន ដែល​យកតម្រាប់​តាម​តថភាព​ធម្មជាតិ​នៃ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​មនុ​ស្សនា​សម័យ​នោះ

ខុស​ពី​ក្បាច់គុន​នៅ​ប្រទេស​ផ្សេង​ៗ ដូច​ជា កា​រ៉ា​តេ​ដូ យូ​ដូ ឬ​ហាប់​គី​ដូ កម្រិត​នៃ​គុន ល្បុក្កតោ ត្រូវ​បាន​បែងចែក​ជា​៧​កម្រិត ដែល កម្រិត​នីមួយ​ៗ ត្រូវ​បាន​សម្គាល់​ដោយ​ពណ៌ នៃ​ក្រមា​ដែល​រួម​មាន ក្រមា ស​, បៃតង​, ក្រហម​, ត្នោត​, ខៀវ​, និង ក្រមា​ខ្មៅ ហើយ កម្រិត​ចុង​ក្រោយ​គេ​បង្អស់ គឺ​កម្រិត​ក្រមា​មាស ។ ក្រមា ខ្មៅ​មាន​ចាប់ពី​កម្រិត​ទី​១​ជាន់ រហូត​ដល់​កម្រិត ១០​ជាន់ ដែល​សិស្ស​គុន​ទាំងអស់​ត្រូវ​ហាត់ យ៉ាងតិច​១០​ឆ្នាំ និង​ចេះ​យ៉ាង​ហោច​ណាស់​ចំនួន មួយ​ពាន់​ក្បាច់ ។ កម្រិត​ខ្ពស់​បង្អស់់​នៃ​គុន ល្បុក្កតោ គឺ​កម្រិត​ក្រមា​មាស ដែល​អ្នក​ទទួល បាន​កម្រិត​នេះ​ត្រូវ​ចេះ​គុន​ល្បុក្ក​តោ​ស្ទើរ​គ្រប់ សព្វ​ទាំងអស់ ។ អ្នក​ហាត់គុន​ល្បុក្កតោ​មាន ឯកសណ្ឋាន​ស្រ​ដៀង​នឹង​ទាហាន​ខ្មែរ​នា​សម័យ​បុរាណ ។ សិស្ស​គុន​ត្រូវ​យក​ក្រមា​មក​ចង ជុំវិញ ចង្កេះ ហើយ​យក​រង្វេល​សូត្រ​ពណ៌​ក្រហម « ថ្ងៃ សង្វារ » មក​ចង​ជុំវិញ​ក្បាល​ដែល​ជា និមិត្តរូប​នៃ​ព​លា​នុ​ភាព ។

នៅ​ក្នុង​រយៈកាល​នៃ​សម័យ​អង្គរ គុន ល្បុក្កតោ បាន​ផ្សារ​ភ្ជាប់​យ៉ាង​ជ្រៅ​ទៅ​ក្នុង​យុទ្ធ សាស្ត្រ​ការពារ និង​អភិវឌ្ឍន៍​ប្រទេស​ជាតិ ។

អ្នក​ចម្បាំង​សម័យ​អង្គរ គឺជា​ភស្តុ​តាង​ជាក់ស្តែង ដែល​បាន​ច្បាំង​ពង្រីក​ចក្រភព​ខ្មែរ​ឲ្យ​គ្របដណ្តប់ លើ​ទឹកដី​ច្រើន​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ។ ចម្លាក់ នៅ​តាម​ជញ្ជាំង​ប្រាសាទ​ដែល​មាន​ចាប់​តាំង​ពី សតវត្សរ៍​ទី​៩ ដល់ទី​១២ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា ព្រះមហាក្សត្រ និង​បុព្វបុរស​យើង​បាន យក​គុន​ល្បុក្កតោ​ធ្វើ​ជា​មូលដ្ឋាន​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ការពារ និង​កសាង​ប្រទេស​ក្នុង​សម័យ​មុន អង្គរ សម័យ​អង្គរ និង​សម័យ​ក្រោយ​អង្គរ ។ ជាង​នេះ​ទៅ​ទៀត គុន​ល្បុក្កតោ​បាន​ផ្សារ​ភ្ជាប់ នឹង​វប្បធម៌​ជាតិ ។ នៅ​ពេល​មាន​ពិធីបុណ្យ ផ្សេង​ៗ ដូច​ជា​បុណ្យចូលឆ្នាំ​ខ្មែរ ភ្ជុំបិណ្ឌ បុណ្យដារ​លាន ឬ​ពិធីបុណ្យ​ដទៃ​ទៀត អ្នក ហាត់គុន​ល្បុក្កតោ​តែងតែ​ណាត់ជួប​គ្នា​ដើម្បី ប្រកួត​ជា​ការ​កម្សាន្ត កំដរ​ពិធីបុណ្យ ។

«​ល្បុក្កតោ​» គឺជា​បន្សំ​នៃ​ពាក្យ​«​ល្បុ​ក្ក​»​បូក​នឹង​«​តោ​»​មានន័យថា​សត្វ​តោ​មហា​កម្លាំង ឬ​មហា​ថាមពល​។

នៅ​ក្នុង​សម័យ​អាណាព្យាបាល​បារាំង ពី​ឆ្នាំ ១៨៦៣ ដល់​ឆ្នាំ​១៩៥៣ គុន​ល្បុក្កតោ​បាន​ទៅ លាក់​ខ្លួន​នៅ​តាម​ទី​វត្ត អារាម និង​នៅ​តាម តំបន់​ដាច់​ស្រយាល ដោយ​មិន​មាន​ស្ថាប័ន ទ្រទ្រង់​ជា​លក្ខណៈ​​​ប្រព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ ។

ព្រះសង្ឃ និង​ចាស់ព្រឹទ្ធាចារ្យ​នៅ​តាម​ស្រុកភូមិ បាន​ដើរតួ​នាទី​ជា​អ្នក​ថែរក្សា​ក្បាច់គុន​នេះ ដោយ​បាន​ផ្ទេរ​ចំណេះដឹង​ក្បាច់គុន​ទៅ អ្នក​ជំនាន់​ក្រោយ​នៅ​ក្នុង​ន័យ​អភិរក្ស​ផង សម្រាប់​ការពារ ខ្លួន​ទប់​ទល់​នឹង​អំពើ​ឆក់ ប្លន់ ផង និង​ដើម្បី កសាង​កម្លាំង​ប្រឆាំង​នឹង​ការ​ត្រួតត្រា​របស់ បារាំង ផង ។ គុន​ល្បុក្កតោ បាន​ធ្លាក់​ចុះ​ធ្ងន់ធ្ងរ​បំផុត នៅ​ក្នុង​សម័យ​នៃ​របប​ខ្មែរក្រហម ដែល​គ្រប់គ្រង ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ​១៩៧៩ ។ ដូច​ប្រជាជន​កម្ពុជា​នៅ​ទូ​ទាំង​ប្រទេស​ដែរ អ្នក​ដែល​ចេះ​ក្បាច់គុន​ក្បុ​ក្ក​តោ​ជា​ច្រើន ត្រូវ​បានរង​គ្រោះ និង​ជម្លៀស​ឲ្យ​ទៅ​រស់នៅ​តំបន់​ដាច់​ស្រយាល និង​បង្ខំ​ឲ្យ​ធ្វើការ​ជា​ទម្ងន់ ។ គ្រូ​គុន ល្បុក្ក​តោ​ផ្សេង​ទៀត​បាន​លាក់​អត្តសញ្ញាណ​មិន​ហ៊ាន​បង្ហាញ ​ឬ​បង្ហាត់​ក្បាច់គុន​ល្បុក្កតោ​នេះ​ទេ ដោយ​សារ​តែ​ការ​ហាត់​ក្បាច់គុន និង​សកម្មភាព ទាំងឡាយ​ណា​មិន​ត្រូវ​បាន​អនុញ្ញាត​ដោយ​អង្គការ​ខ្មែរ​ក្រហម​នឹង​ហាមឃាត់​ជា​ដាច់ខាត ។

​គុន​ល្បុក្កតោ​ចែកចេញជា​១២​ទ្វារ ដែល​ទ្វារ​ទី​១​ដល់ទី​៨​ប្រើប្រាស់​កាយសម្បទា ហើយ​ទ្វារ​ទី​៩​ដល់ទី​១២​ប្រើប្រាស់​អាវុធ ដែល​រួមមាន​អាវុធ​គ្រោះថ្នាក់ និង​អាវុធ​គ្មាន​គ្រោះថ្នាក់​។ អាវុធ​គ្រោះថ្នាក់​រួមមាន​កាំបិត ដាវ លំពែង ព្រួញ និង​ស្នា​។ អាវុធ​គ្មាន​គ្រោះថ្នាក់​រួមមាន​តម្បៀត​បោក​ស្រូវ ដំបង​ខ្លី ដំបង​វែង ខែល និង​ដំបង​ផ្កាឈូក​។ ជាងនេះទៅទៀត គុន​ល្បុក្កតោ​ក៏​អាច​ប្រើ​ក្រមា​ធ្វើជា​អាវុធ​បានដែរ​។ និយាយ​រួម​ទៅ​ក្បាច់​នេះ​មាន​ភាពបត់បែន​អាច​ការពារ​ខ្លួន​ទប់ទល់​នឹង​ការវាយប្រហារ​ពី​ទិស​ទាំង​៨ ហើយ​អ្វីៗ​ដែល​នៅ​ជុំវិញខ្លួន​សុទ្ធតែ​អាច​យកមកប្រើ​ជា​អាវុធ​បាន​ទាំងអស់​។



គុន​ល្បុក្កតោ​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ពី​សំណាក់​សាធារណជន តាមរយៈ​ការ​ចងក្រង​ជា​ខ្សែភាពយន្ត ការអញ្ជើញ​ឲ្យ​ទៅ​ចូលរួម​សម្តែង ការចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី​សំខាន់ៗ​ទាំង​នៅ​ថ្នាក់ជាតិ និង​អន្តរជាតិ


​ខុសពី​ក្បាច់គុន​នៅ​ប្រទេស​ផ្សេងៗ​ដូចជា​កា​រ៉ា​តេ​ដូ យូ​ដូ ឬ​ហាប់​គី​ដូ កម្រិត​នៃ​គុន​ល្បុក្កតោ​ត្រូវបាន​បែង​ចែកជា​៧​កម្រិត ដែល​កម្រិត​នីមួយៗ​ត្រូវបាន​សម្គាល់​ដោយ​ពណ៌​នៃ​ក្រមា​ដែល​រួមមាន ក្រមា​«​ស​», បៃតង​, ក្រហម​, ត្នោត​, ខៀវ​, និង​ក្រមា​ខ្មៅ ហើយ​កម្រិត​ចុងក្រោយ​គេ​បង្អស់​គឺ​កម្រិត​ក្រមា​មាស​។ ក្រមា​ខ្មៅ​មាន​ចាប់ពី​កម្រិត​ទី​១​ជាន់​រហូតដល់​កម្រិត​១០​ជាន់ ដែល​សិស្ស​គុន​ទាំងអស់​ត្រូវ​ហាត់​យ៉ាងតិច​១០​ឆ្នាំ និង​ចេះ​យ៉ាងហោចណាស់​ចំនួន​មួយ​ពាន់​ក្បាច់​។ កម្រិត​ខ្ពស់​បង្អស់់​នៃ​គុន​ល្បុក្កតោ គឺ​កម្រិត​ក្រមា​មាស ដែល​អ្នកទទួល​បានក​ម្រិ​ត​នេះ​ត្រូវ​ចេះ​គុន​ល្បុក្កតោ​ស្ទើរ​គ្រប់សព្វ​ទាំងអស់​។ អ្នក​ហាត់គុន​ល្បុក្កតោ​មាន​ឯកសណ្ឋាន​ស្រដៀង​នឹង​ទាហាន​ខ្មែរ​នា​សម័យបុរាណ​។ សិស្ស​គុន​ត្រូវយក​ក្រមា​មក​ចង​ជុំវិញ​ចង្កេះ ហើយ​យក​រង្វេល​សូត្រ​ពណ៌​ក្រហម​«​ថ្ងៃ​សង្វារ​»​មក​ចង​ជុំវិញ​ក្បាល​ដែលជា​និមិត្តរូប​នៃ​ព​លា​នុ​ភាព​។

​នៅក្នុង​រយៈកាល​នៃ​សម័យអង្គរ​គុន​ល្បុក្កតោ​បាន​ផ្សារភ្ជាប់​យ៉ាងជ្រៅ​ទៅក្នុង​យុទ្ធសាស្ត្រ​ការពារ និង​អភិវឌ្ឍន៍​ប្រទេសជាតិ​។ អ្នក​ចម្បាំង​សម័យអង្គរ គឺជា​ភស្តុតាង​ជាក់ស្តែង​ដែល​បាន​ច្បាំង​ពង្រីក​ចក្រភព​ខ្មែរ ឲ្យ​គ្របដណ្តប់​លើ​ទឹកដី​ច្រើន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ ចម្លាក់​នៅតាម​ជញ្ជាំង​ប្រាសាទ​ដែលមាន​ចាប់តាំងពី​សតវត្សរ៍​ទី​៩​ដល់ទី​១២​បានបង្ហាញ​ឲ្យ​ឃើញថា ព្រះមហាក្សត្រ​និង​បុព្វបុរស​យើង​បាន​យកគុន​ល្បុក្កតោ​ធ្វើជា​មូលដ្ឋាន​មួយ​យ៉ាងសំខាន់​ក្នុងការ​ការពារ និង​កសាង​ប្រទេស​ក្នុង​សម័យមុន​អង្គរ សម័យអង្គរ និង​សម័យ​ក្រោយ​អង្គរ​។ ជាងនេះទៅទៀត គុន​ល្បុក្កតោ​បាន​ផ្សារភ្ជាប់​នឹង​វប្បធម៌​ជាតិ​។ នៅពេល​មាន​ពិធីបុណ្យ​ផ្សេងៗ ដូចជា​បុណ្យចូលឆ្នាំ​ខ្មែរ ភ្ជុំបិណ្ឌ បុណ្យដារលាន ឬ​ពិធីបុណ្យ​ដទៃទៀត​អ្នក​ហាត់គុន​ល្បុក្កតោ​តែងតែ​ណាត់​ជួបគ្នា​ដើម្បី​ប្រកួត​ជាការ​កម្សាន្ត​កំដរ​ពិធីបុណ្យ​។



គុន​ល្បុក្កតោ​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ពី​សំណាក់​សាធារណជន តាមរយៈ​ការ​ចងក្រង​ជា​ខ្សែភាពយន្ត ការអញ្ជើញ​ឲ្យ​ទៅ​ចូលរួម​សម្តែង ការចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី​សំខាន់ៗ​ទាំង​នៅ​ថ្នាក់ជាតិ និង​អន្តរជាតិ


​នៅ​ក្នុងសម័យ​អាណាព្យាបាល​បារាំង​ពី​ឆ្នាំ​១៨៦៣​ដល់​ឆ្នាំ​១៩៥៣ គុន​ល្បុក្កតោ​បាន​ទៅ​លាក់ខ្លួន​នៅតាម​ទី​វត្ត​អារាម និង​នៅតាម​តំបន់​ដាច់ស្រយាល ដោយ​មិនមាន​ស្ថាប័ន​ទ្រទ្រង់​ជា​លក្ខណៈ​ប្រព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ​ទេ​។ ព្រះសង្ឃ និង​ចាស់ព្រឹទ្ធាចារ្យ​នៅតាម​ស្រុកភូមិ​បាន​ដើរតួនាទី​ជា​អ្នកថែរក្សា​ក្បាច់គុន​នេះ ដោយបាន​ផ្ទេរ​ចំណេះដឹង​ក្បាច់គុន​ទៅ​អ្នកជំនាន់ក្រោយ​នៅ​ក្នុងន័យ​អភិរក្ស​ផង សម្រាប់​ការពារ​ខ្លួន​ទប់ទល់​នឹង​អំពើ​ឆក់​ប្លន់​ផង និង​ដើម្បី​កសាង​កម្លាំង​ប្រឆាំងនឹង​ការត្រួតត្រា​របស់​បារាំង​ផង​។

គុន​ល្បុក្កតោ​បាន​ធ្លាក់ចុះ​ធ្ងន់ធ្ងរ​បំផុត​នៅក្នុង​សម័យ​នៃ​របប​ខ្មែរក្រហម​ដែល​គ្រប់គ្រង​ប្រទេស​កម្ពុជា​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩​។ ដូច​ប្រជាជន​កម្ពុជា​នៅ​ទូទាំងប្រទេស​ដែរ អ្នក​ដែល​ចេះ​ក្បាច់គុន​ក្បុ​ក្ក​តោ​ជាច្រើន​ត្រូវបាន​សម្លាប់ ជម្លៀស​ឲ្យ​ទៅ​រស់នៅ​តំបន់​ដាច់ស្រយាល និង​បង្ខំ​ឲ្យ​ធ្វើការ​ជា​ទម្ងន់​។ គ្រូ​គុន​ល្បុក្កតោ​ផ្សេងទៀត​បាន​លាក់​អត្តសញ្ញាណ​មិន​ហ៊ាន​បង្ហាញ ឬ​បង្ហាត់​ក្បាច់គុន​ល្បុក្កតោ​នេះ​ទេ ដោយសារតែ​ការហាត់​ក្បាច់គុន និង​សកម្មភាព​ទាំងឡាយណា​មិនត្រូវ​បានអនុញ្ញាត​ដោយ​អង្គការ​ខ្មែរក្រហម និង​ហាមឃាត់​ជាដាច់ខាត​។

គុន​ល្បុក្កតោ​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ពី​សំណាក់​សាធារណជន តាមរយៈ​ការ​ចងក្រង​ជា​ខ្សែភាពយន្ត ការអញ្ជើញ​ឲ្យ​ទៅ​ចូលរួម​សម្តែង ការចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី​សំខាន់ៗ​ទាំង​នៅ​ថ្នាក់ជាតិ និង​អន្តរជាតិ


​ក្រោយ​ការដួលរលំ​នៃ​របប​ខ្មែរក្រហម​នៅ​ខែមករា ឆ្នាំ​១៩៧៩ អ្នកចេះ​ក្បាច់គុន​ល្បុក្កតោ​ដែល​នៅ​រស់រានមានជីវិត​ពី​របប​នេះ​មាន​ចំនួន​តិចតួច​ណាស់​។ គ្រូ​គុន​ល្បុក្កតោ​មួយចំនួន​បាន​រត់​ភៀសខ្លួន​ទៅ​រស់នៅ​បរទេស ហើយ​គ្រូ​គុន​ដែល​សេសសល់​ក្នុងប្រទេស​មិនមាន​លទ្ធភាព​បន្តសកម្មភាព​ក្បាច់គុន​នេះ​បានទេ​។ ដោយសារ​ប្រទេស​ទើប​ងើប​ពីរ​បប​ប្រល័យពូជសាសន៍​និង​ដោយ​មិនមាន​ការស្រាវជ្រាវ​និង​អភិរក្ស​ផង​នោះ គុន​ល្បុក្កតោ​ស្ទើរតែ​ត្រូវបាន​បំភ្លេចចោល និង​បាត់ឈ្មោះ​ពី​ក្នុង​ប្រវត្តិសាស្ត្រ​ខ្មែរ​ទៅហើយ​។

​អត្តភាព​នៃ​គុន​ល្បុក្កតោ​ត្រូវបាន​ស្តារឡើងវិញ​ដោយសារ​គ្រូ​តា​ជាង​១០​នាក់​ដែល​នៅ​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​និង​ដោយមាន​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោកគ្រូ​តា​ទាំងអស់​បាន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​ឯកសារ​បង្កើត​សាលា​គុន លើកទឹកចិត្ត និង​បំផុស​ឲ្យ​មានការ​ហ្វឹក​ហាត់គុន​ល្បុក្កតោ កសាង​ក្លិប និង​សមាគម​នៅ​ទូទាំងប្រទេស ហើយ​ថែមទាំង​បាន​បង្កើត​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ដោយ​ជោគជ័យ​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០០៤ ដើម្បី​អភិរក្ស​ក្បាច់គុន​ល្បុក្កតោ​ដែលជា​ព្រលឹង​វប្បធម៌​ជាតិ និង​ជា​កេរ​មរតក​ដូនតា​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​តទៅ​។

អត្តភាព​នៃ​គុន​ល្បុក្កតោ​ត្រូវបាន​ស្តារឡើងវិញ​ដោយសារ​គ្រូ​តា​ជាង​១០​នាក់​ដែល​នៅ​រស់រានមានជីវិត​ពី​របប​ខ្មែរក្រហម​និង​ដោយមាន​ការយកចិត្តទុកដាក់​ពី​ថ្នាក់ដឹកនាំ​នៃ​រាជរដ្ឋាភិបាល​កម្ពុជា ជាពិសេស​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ លោកគ្រូ​តា​ទាំងអស់​បាន​ខិតខំ​ស្រាវជ្រាវ​ចងក្រង​ឯកសារ​បង្កើត​សាលា​គុន លើកទឹកចិត្ត និង​បំផុស​ឲ្យ​មានការ​ហ្វឹក​ហាត់គុន​ល្បុក្កតោ កសាង​ក្លិប និង​សមាគម​នៅ​ទូទាំងប្រទេស ហើយ​ថែមទាំង​បាន​បង្កើត​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​ដោយ​ជោគជ័យ​នៅ​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០០៤ ដើម្បី​អភិរក្ស​ក្បាច់គុន​ល្បុក្កតោ​ដែលជា​ព្រលឹង​វប្បធម៌​ជាតិ និង​ជា​កេរ​មរតក​ដូនតា​ទុក​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ​តទៅ​។

គុន​ល្បុក្កតោ​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ពី​សំណាក់​សាធារណជន តាមរយៈ​ការ​ចងក្រង​ជា​ខ្សែភាពយន្ត ការអញ្ជើញ​ឲ្យ​ទៅ​ចូលរួម​សម្តែង ការចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី​សំខាន់ៗ​ទាំង​នៅ​ថ្នាក់ជាតិ និង​អន្តរជាតិ

​ចាប់តាំងពី​បង្កើត​សហព័ន្ធ​កីឡា​គុន​ល្បុក្កតោ​កម្ពុជា​នេះ​មក គុន​ល្បុក្កតោ​ទទួលបាន​ការគាំទ្រ​កាន់តែច្រើន​ពី​សំណាក់​សាធារណ ជន តាមរយៈ​ការ​ចងក្រង​ជា​ខ្សែភាពយន្ត ការអញ្ជើញ​ឲ្យ​ទៅ​ចូលរួម​សម្តែង ការចូលរួម​ប្រកួត​នៅក្នុង​កម្មវិធី​សំខាន់ៗ​ទាំង​នៅ​ថ្នាក់ជាតិ និង​អន្តរជាតិ​។ នៅ​ទីបំផុត ក្បាច់គុន​ល្បុក្កតោ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​បញ្ជី​សារពើ​ភ័ណ​បេតិកភណ្ឌ​វប្បធម៌​អរូបី​ជាតិ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​នា​ឆ្នាំ​២០១១​។ ជាងនេះទៅទៀត រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​បង្កើត​គណៈកម្មកា​រ​អន្តរក្រសួង​រៀបចំ​បញ្ចូល​ក្បាច់គុន​ល្បុក្កតោ ជា​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៃ​មនុស្សជាតិ និង​ដាក់បញ្ចូល​ក្នុង​កម្មវិធីសិក្សា​កីឡា​នៅ​ថ្នាក់មធ្យមសិក្សា​ទូទាំងប្រទេស​ទៀតផង​៕

(សរុបដោយ ហេង វុធ្ធ)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស