Trending now

សម្តេចតេជោ ហ៊ុន សែន ចូលរួមអបសាទរកញ្ញា សៀវ ម៉ី និងកីឡាការិនីដទៃទៀត ដែលដណ្តើមបានមេដាយ

08:22 | 09/12/2019 (ប្រភពនិងរូបថត៖ Freshnews - សរុបដោយ ហេង​វុធ្ធី)

ភ្លាមៗបន្ទាប់ពីកញ្ញា ស៊ន សៀវម៉ី កីឡាការិនីតេក្វាន់ដូឆ្នើមរបស់កម្ពុជា ដណ្តើមបានមេដាយមាស និងកីឡាករិនីពីររូបទៀត ដណ្តើមបានមេដាយប្រាក់នោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចូលរួមអបអរសាទរ និងកោតសរសើរដល់ការប្រឹងប្រែងរបស់បួកគេផងដែរ។

កីឡាការិនីតេក្វាន់ដូ ឈឿង អាលីហ្សា

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៩នេះ កីឡាការិនីតេក្វាន់ដូកម្ពុជា កញ្ញា ស៊ន សៀវម៉ី បានដណ្តើមបានមេដាយមាស ១គ្រឿង ហើយកីឡារិនីតេក្វាន់ដូរពីររូបទៀតដណ្តើមបានមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍កីឡា SEA Games 2019 នៅប្រទេសហ្វីលីពិន។

កីឡាការិនីតេក្វាន់ដូ ឈឿង អាលីហ្សា

កីឡារិនីតេក្វាន់ដូពីររូបទៀត ដែលដណ្តើមបានមេដាយប្រាក់រួមមាន៖ កីឡាការិនីតេក្វាន់ដូ ឈឿង អាលីហ្សា និងកីឡាការិនីកូនកាត់ ថិប កាសាន់ទ្រេនីកូល។ជ័យជម្នះរបស់កញ្ញា ស៊ន សៀវម៉ី និងកីឡាការិនីពីររូបផ្សេងទៀត សម្រាប់ការប្រកួតនៅថ្ងៃនេះ បាននាំមកនូវមោទនភាព និងសប្បាយរីករាយជាខ្លាំងសម្រាប់ជនរួមជាតិកម្ពុជា។

គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះ ចំពោះមេដាយបណ្ដោះអាសន្ន និងអត្តពលិក ដែលកម្ពុជាដណ្ដើមបានព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣០ នៅប្រទេសហ្វីលីពីនមានចំនួន ៣៥គ្រឿង (មាស៣, ប្រាក់៦ និងសំរឹទ្ធ២៦)។

គិតត្រឹមថ្ងៃទី០៨ ខែធ្នូនេះ កម្ពុជាបានកើនមេដាយដល់ ៣៥គ្រឿងហើយ (មាស ៣, ប្រាក់ ៦ និងសំរឹទ្ធ ២៦) នៅក្នុងការប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០

គិតត្រឹមថ្ងៃទី០៨ ខែធ្នូនេះ កម្ពុជាបានកើនមេដាយដល់ ៣៥គ្រឿងហើយ (មាស ៣, ប្រាក់ ៦ និងសំរឹទ្ធ ២៦) នៅក្នុងការប្រកួតកីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅប្រទេសហ្វីលីពីន បន្ទាប់ពីដណ្ដើមបានមេដាយ ៨គ្រឿងបន្ថែមថ្ងៃនេះ រួមមានមេដាយមាស ១, ប្រាក់ ២ និងសំរឹទ្ធ ៥ ។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន នាយបេសកកម្មកីឡាស៊ីហ្គេមរបស់កម្ពុជា ។

ចំពោះមេដាយ ទើបដណ្ដើមបានថ្ងៃនេះ រួមមានវីរកីឡាការិនី ស៊ន សៀវម៉ី បានការពារមេដាយមាសលើប្រភេទទម្ងន់ ៧៣គីឡូក្រាមរបស់ខ្លួនបានសម្រេចជាថ្មី បន្ទាប់ពីវាយកឈ្នះដាច់ពិន្ទុលើកីឡាការិនីវៀតណាម ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងបន្ដយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ដើម្បីគ្រងមេដាយមាស ២ឆ្នាំជាប់គ្នា ដ្បិតកាលពីឆ្នាំ២០១៧ នាងក៏ឈ្នះមេដាយមាស នៅម៉ាឡេស៊ីដែរ ។

រីឯមេដាយប្រាក់ ២ គ្រឿងទៀត ក៏ដណ្ដើមបានដោយកីឡាការិនីតេក្វាន់ដូកម្ពុជាដែរ រួមមានកីឡាការិនី ឈឿង អាលីហ្សា ដែលប្រកួតចាញ់កីឡាការិនីម្ចាស់ផ្ទះហ្វីលីពីន ១២-៣ពិន្ទុ និងកីឡាការិនីកូនកាត់ខ្មែរ-អាមេរិក ប កាសាន់ទ្រេនីកូល បានប្រកួតចាញ់កីឡាការិនីវៀតណាម ដោយលទ្ធផល ១១-៩ពិន្ទុ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដូចគ្នា ។ រីឯមេដាយសំរឹទ្ធ ៥គ្រឿងទៀត ដណ្ដើមបានដោយអត្តពលិកកីឡាប្រដាល់សកលកម្ពុជា ។

កីឡាការិនីកូនកាត់ ថិប កាសាន់ទ្រេនីកូល

សរុបមេដាយ និងអត្តពលិក ដណ្ដើមបានមេដាយជូនជាតិ ពីព្រឹត្តិការណ៍កីឡាប្រចាំតំបន់ SEA Games 2019 នៅហ្វីលីពីន គិតត្រឹមល្ងាចថ្ងៃអាទិត្យនេះរួមមាន៖

• កីឡាគុនល្បុក្កតោ(ប្រកួតកីឡា Arnis) ឈ្នះមេដាយសរុប ២០គ្រឿង(មាស ១, ប្រាក់ ២ និងសំរឹទ្ធ ១៧) ។
• កីឡាប៉េតង់ ឈ្នះមេដាយមាស ១(វិញ្ញាសានារី ៣នាក់) និងប្រាក់ ១(វិញ្ញាសាវាគូបុរស) ។
• កីឡាតេក្វាន់ដូ ឈ្នះមេដាយមាស ១ (ស៊ន សៀវម៉ី) និងមេដាយប្រាក់ ២ គ្រឿង ។
• កីឡាសីប៉ាក់តាក្រ ឈ្នះមេដាយប្រាក់ ១គ្រឿង ។
• កីឡាប្រដាល់គុនខ្មែរ ឈ្នះមេដាយសំរឹទ្ធ ៣គ្រឿង ។
• កីឡាប្រដាល់សកល ឈ្នះមេដាយសំរឺទ្ធ ៥គ្រឿង
• កីឡាសូហ្វតិន្នីស ឈ្នះមេដាយសំរឹទ្ធ ១គ្រឿង ។

ប៉ុន្ដែការប្រកួតមិនទាន់បញ្ចប់នោះទេ ពោលគឺនៅសល់ ៣ថ្ងៃទៀត ហើយកម្ពុជាក៏រំពឹងនឹងដណ្ដើមបានមេដាយបន្ថែមផងដែរ ពិសេសកីឡាជឺជិតស៊ូ និងកីឡាចំបាប់ ដែលស្ថិតក្នុងបញ្ជីកីឡាមានសក្ដានុពល និងរំពឹងឈ្នះមេដាយមាសជូនជាតិបន្ថែមទៀតផង ៕

(ប្រភពនិងរូបថត៖ Freshnews - សរុបដោយ ហេង​វុធ្ធី)

(ប្រភពនិងរូបថត៖ Freshnews - សរុបដោយ ហេង​វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់