Trending now

សួន​ស្នេហ៍​ជនបទ ទី​លំហែ​ចុង​សប្តាហ៍​ដ៏​ពេញនិយម​នៅ​បន្ទាយមានជ័យ​

11:43 | 06/08/2020

​តំបន់​ទេសចរណ៍ធម្មជាតិ​កែច្នៃ "សួន ស្នេហ៍​ជនបទ" ស្ថិតនៅ​ក្នុងភូមិ​កូន​ខ្លា សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោ​ភណ្ឌ ខេត្តបន្ទាយមានជ័យ​។ សួន ស្នេហ៍​ជនបទ គឺជា​ទីកន្លែង​សម្រាក​លំហែកាយ​នា​ថ្ងៃ​ចុង​សប្ដាហ៍​ដ៏​ពេញនិយម របស់​ប្រជាពលរដ្ឋ​មកពី​គ្រប់ទិសទី​។ នេះ​បើតាម​លោក ប៊ុន សុង អ្នកគ្រប់គ្រង​ទូទៅ របស់​រមណីយ​ដា្ន​ន​កែច្នៃ សួន ស្នេហ៍​ជនបទ​។

សួន​ស្នេហ៍​ជនបទ

លោក ប៊ុន សុង បាន​មានប្រាសាសថា​៖ "​ជា​មធ្យម​មាន​ភ្ញៀវទេសចរ​ប្រមាណ​១០០​នាក់ ទៅ​២០០​នាក់ បាន​មកលេង​កម្សាន្ត​នៅទីនេះ​ចំពោះ​ថ្ងៃ​ធម្មតា​។​ចំណែកឯ​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​វិញ អាច​នឹងមាន​ចំនួន​ច្រើនជាង​នេះ​ទ្វេដង​។"

​លោក​បាន​បន្តទៀតថា ភ្ញៀវ​ភាគច្រើន ជា​អ្នក​មកពី​បណ្ដា​ខេត្ត​ឆ្ងាយៗ និង​មិនសូវមាន​ភ្ញៀវ​បរទេស​នោះទេ​។ ប៉ុន្តែ​មុនពេល​កូ​វីដ​-១៩​មកដល់ សួន​ស្នេហ៍​ជនបទ ធ្លាប់មាន​ជនបរទេស​មកលេង​ក​ម្សា​ន្ត​ច្រើន មិន​ចាញ់​ភ្ញៀវ​ខ្មែរ​នោះឡើយ​។


​ក្រៅតែពី​សម្រស់​ដ៏​ស្រស់ត្រកាល ទេស​ភាពល្អ​ត្រជាក់​ភ្នែក សួន​នេះ​មាន​ផ្ដល់​សេវាកម្ម​ច្រើន​ប្រភេទ​ដល់​ភ្ញៀវទេសចរ​ដូចជា សេវាកម្ម​ចំណីអាហារ ទីកន្លែង​កម្សាន្ត​សម្រាប់​កុមារ ហើយ​អ្វីដែល​ជាការ​ចាប់អារម្មណ៍​បំផុត​នោះ គឺ​ការផ្ដល់​សេវាកម្ម​ថត Pre-wedding សម្រាប់​គូស្នេហ៍​ទៀតផង​។​

​បើតាម​ក្រសួងទេសចរណ៍ ក្នុង​ខេត្តបន្ទាយមានជ័យ មាន​តំបន់​ទេសចរណ៍​ច្រើន​ប្រភេទ រួមមាន តំបន់​ទេសចរណ៍ធម្មជាតិ​បែប​កែច្នៃ និង​តំបន់​ទេសចរណ៍​បែប​ប្រវត្តិសាស្ត្រ ក្នុងនោះ ប្រាសាទបន្ទាយឆ្មា បារាយណ៍​បុណ្យ និង​អាង​ជើងគ្រុស​ដែលជា​តំបន់​មាន​សក្ដានុពល​ជាងគេ​ក្នុង​ខេត្ត​នេះ​៕



(ប្រភពព័ត៌មាន: thmeythmey.com)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់