Trending now

វៀតណាម ព្រមដាក់កីឡាជឺជិតស៊ូក្នុង SEA Games 2021 តាមសំណើកម្ពុជា

15:36 | 26/11/2020 (សរុបដោយ ហេង វុធ្ធី)

ទីបំផុតកីឡាជឺជិតស៊ូ ដែលជាប្រភេទកីឡាដ៏មានសក្ដានុពលរបស់កម្ពុជា នឹងបន្ដមានវត្តមានក្នុងការប្រកួតកីឡាស៊ីហ្គេមលើកទី៣១ នាឆ្នាំ២០២១ នៅប្រទេសវៀតណាម បន្ទាប់ពីម្ចាស់ផ្ទះបានយល់ព្រមតាមសំណើកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។

វៀតណាម ព្រមដាក់កីឡាជឺជិតស៊ូក្នុង SEA Games 2021 តាមសំណើកម្ពុជា

លោក វ៉ាត់ ចំរើន ថ្លែងប្រាប់ក្រោយកិច្ចប្រជុំ តាមវីដេអូអនឡាញ ឬ Video Conference ជាមួយគណៈកម្មការរៀបចំ ការប្រកួតកីឡា ស៊ីហ្គេមឆ្នាំ២០២១ និងកិច្ចប្រជុំ របស់ក្រុមប្រឹក្សាកីឡា ស៊ីហ្គេម ក្នុងចំណោមប្រភេទកីឡា ដែលកម្ពុជាបានស្នើដាក់បញ្ចូលក្នុងស៊ីហ្គេមឆ្នាំក្រោយ វៀតណាមបានឯកភាពលើកីឡាជឺជិតស៊ូមួយហើយ ខណៈកីឡា ២ប្រភេទទៀតកម្ពុជាកំពុងបន្ដតវ៉ា រួមមានកីឡាសូហ្វតេនីស និងកីឡាម៉ូតូទឹក។ លើសពីនេះកម្ពុជា បានស្នើម្ចាស់ផ្ទះវៀតណាម ក្នុងការបន្ថែមវិញ្ញាសា ស្របតាមនិយាមអន្តរជាតិ នៃប្រភេទកីឡាប៉េតង់ និងកីឡាវ៉ូវីណាមផងដែរ បន្ទាប់ពីកីឡាទាំង ២ប្រភេទនេះត្រូវបានដាក់ក្នុងការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២១ រួចរាល់ តែពុំទាន់មានវិញ្ញាសាគ្រប់តាមស្តង់ដារ របស់សហព័ន្ធអន្តរជាតិនៅឡើយ។

ចំពោះសំណើទាំងអស់វៀតណាមបានទទួល និងដាក់ទៅរដ្ឋអំណាចកីឡារបស់ខ្លួន ដើម្បីសម្រេចចុងក្រោយនាពេលឆាប់ៗខាងមុខ។ គួរបញ្ជាក់ថា ចំពោះកីឡាជឺជិតស៊ូនេះគឺជាលើកទី២ ហើយដែលកម្ពុជាបានចូលរួមប្រកួតនៅស៊ីហ្គេម បន្ទាប់ពីឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដោយម្ចាស់មេដាយមាសកីឡាអាស៊ី កញ្ញា ខាន់ ចេសា ដណ្ដើមបានមេដាយមាស ១គ្រឿង។ ដូច្នេះការដាក់ក្នុងស៊ីហ្គេមឆ្នាំ២០២១ នៅវៀតណាម កម្ពុជាក៏រំពឹងខ្ពស់ក្នុងការដណ្ដើមយកមេដាយមាសបន្ដទៀតដែរ។ ចំពោះការប្រកួតគ្រោងធ្វើឡើងពីថ្ងៃទី២១ ខែវិច្ឆិកាដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ដែលអាចនឹងមានប្រភេទកីឡាជាង ៤០ ចូលរួមការប្រកួតដ៏ធំនេះ៕

(សរុបដោយ ហេង វុធ្ធី)

(ប្រភពព័ត៌មាន: nokorwatnews និង FRESHNEWS)

(សរុបដោយ ហេង វុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ