Trending now

វិស័យទេសចរណ៍កម្ពុជាមានការរីកចម្រើនល្អនៅក្នុងខែមិថុនា

14:33 | 26/06/2020 (សរុបដោយសាមេត)

យោងតាមស្ថិតិរបស់ក្រសួងទេសចរណ៍កម្ពុជា ក្នុងរយៈពេល ៣ សប្តាហ៍ ដើមខែមិថុនាឆ្នាំ ២០២០ ប្រទេសកម្ពុជាស្វាគមន៍ភ្ញៀវទេសចរចំនួន ៤៥២,៦៩២ នាក់មកកម្សាន្តនៅតាមរមណីយដ្ឋាននានា កើនឡើង ៧.២៤% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

វិស័យទេសចរណ៍កម្ពុជាមានការរីកចម្រើនល្អនៅក្នុងខែមិថុនា

លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បាបឱ្យដឹងថា ក្នុងចំណោមភ្ញៀវទាំងនោះ មានភ្ញៀវជាតិមានចំនួន ៤៤១,៣៩៧ នាក់ កើនឡើង ៦.៦១ ភាគរយ និងភ្ញៀវបរទេសមានចំនួន ១,២៩៥ នាក់ កើនឡើង ៣៩.៣៤ភាគរយ។

លោកបានបន្តទៀតថា ខេត្តតំបន់ឆ្នេរ (ពិសេសខេត្តកំពត និងកែប) នៅតែជាគោលដៅទេសចរណ៍សំខាន់ដែលបានទាក់ទាញភ្ញៀវទេសចរផ្ទៃក្នុងច្រើន (ជិត ៥០ភាគរយ នៃទេសចរផ្ទៃក្នុងសរុប)។ ចំណែកឯខេត្តសៀមរាប ក៏នៅតែបន្តបង្ហាញសញ្ញានៃការងើបឡើងជាបណ្តើរៗ ខណៈមូលដ្ឋានអាជីវកម្មទេសចរណ៍មួយចំនួន ពិសេសសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋាន បានបើកដំណើរការអាជីវកម្មឡើងវិញជាធម្មតា។

លោក ថោង ខុន បន្ថែមថា៖ “ជាមួយការបន្តងើបឡើងវិញនូវចលនាទេសចរណ៍ផ្ទៃក្នុងនេះ ក្រសួងទេសចរណ៍បានពង្រឹងកិច្ចសហការជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិ និងវិស័យឯកជន ក្នុងការជំរុញអនុវត្តវិធានសុវត្ថិភាពទេសចរណ៍សម្រាប់អាជីវកម្ម ៦ ប្រភេទ ដើម្បីទប់ស្តាត់ការរីករាលដាលនៃជំងឺរាតត្បាត COVID-19 ដែលរួមមានសេវាស្នាក់នៅ ភោជនីយដ្ឋាន ការដឹកជញ្ជូនទេសចរណ៍ផ្លូវគោក ការដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍”៕

(សរុបដោយសាមេត)

(សរុបដោយសាមេត)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស