Trending now

វត្តឈើខ្មៅ នៅបាត់ដំបងមានអាយុកាល ១៣៣ ឆ្នាំ ផុសឡើងកណ្ដាលបឹងទន្លេសាប ស្អាតក្រៃលែង

15:10 | 03/08/2020

វត្តឈើខ្មៅ ជាទួលសក្តិសិទ្ធិ និង ជាកន្លែងដែលទាក់ទាញភ្ញៀវទេសចរមកទស្សនាគ្រប់រដូវកាល សំឡេង​កាណូត​បើក​កាត់​ផ្ទៃ​ទឹក​បង្កើតបានជា​រលក​តូចៗ​រត់​ប្រដេញ​គ្នា​តាម​ដងស្ទឹង​សង្កែ​ឆ្ពោះទៅកាន់ ​ភូមិ​កោះ​ជី​វាំង ឃុំ​ព្រៃ​ចាស់ ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ដែលមាន​ចម្ងាយ​ពី​ទី​រួម​ខេត្ត​ប្រមាណជា ៥៤ គី​ទ្បូ​ម៉ែត្រ។


វត្ត​នេះ​សាងសង់​ទ្បើង​នៅ​ឆ្នាំ ​១៨៨៧ ហើយ​ព្រះវិហារ​វត្ត​ឈើខ្មៅ​ធ្វើ​ទ្បើង​ពី​រុក្ខជាតិ​ឈើខ្មៅ​សុទ្ធសាធ ។ វត្ត​ឈើខ្មៅ​នេះ សាងសង់​លើទី​ទួល​មួយ ​ដែល​ពី​ដើម​សម្បូរ​ទៅដោយ​ដើមឈើ​ខ្មៅ ហើយ​គេ​បាន​កាប់​ឈើ​នោះ​យកមក​ធ្វើ​ព្រះវិហារ ទើប​គេ​ឱ្យ​ឈ្មោះថា​ វត្ត​ឈើខ្មៅ ។


ទោះបី​ជាមាន​ទឹកជំនន់​ធំ​ប៉ុណ្ណា ក៍៏ទួល​ដែល​សាងសង់​ព្រះវិហារ​នោះ​ពុំដែល​លិច​ទ្បើ​យ ។ ហេតុនេះ​ទើប​អ្នកស្រុក​ប្រសិទ្ធិ​នាម​វត្តនេះថា “​ទួល​អណ្តែត​” ។


នៅ​រដូវប្រាំង ​ព្រះវិហារ​នេះ​មើលទៅ​ដូចជា​ប្រាសាទ​មួយ​ស្ថិតនៅ​កណ្តាល​ព្រៃរនាម ហាក់ដូចជា​អណ្តែត​​ពី​ក្នុង​ផ្ទៃ​ទឹក​ ហើយ​នៅលើ​ទួល​នេះ​មាន​សល់​ទូកង​មួយ​ធ្វើ​ពី​ឈើ​គគីរ​ដែល​ដុះ​នៅលើ​ទួល​នោះ ដែល​គេ​កសាង​ទ្បើង​ តាំងពី​ពេល​កកើត​វត្ត​ ហើយ​មាន​បារមី​ខ្លាំងពូកែ​ពេល​ប្រកួត​ម្តងៗ​មិនដែល​ចាញ់​គេ​ទេ​ ។​ វត្ត​ឈើខ្មៅ​នេះមាន​អាយុកាលប្រមាណជា ១៣៣ ឆ្នាំមកហើយមកទល់ពេលនេះ ៕


(ប្រភពព័ត៌មាន: popular.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

យោធភូមិភាគទី៩ (កងទ័បប្រជាជនវៀតណាម) ស្វែងរក និងប្រមូលអដ្ឋិធាតុនៃយុទ្ធជនពលីបានចំនួន ៣,៨៤២ អដ្ឋិធាតុ
ប្រធានរដ្ឋសភាវៀតណាមលោក Vuong Dinh Hue ​ អញ្ជើញអបអរសាទរឧត្ដមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
សហគមន៍វៀតណាមនៅឥណ្ឌារួបរួមគ្នាឆ្ពោះទៅមាតុភូមិ
៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu៖ ការផ្លាស់ប្តូរប្រវត្តិសាស្រ្ត និងការចងចាំនៅប្រទេសបារាំង
មហោស្រពផ្លូវវប្បធម៌កូរ៉េឆ្នាំ ២០២៤៖ ដើរជុំវិញប្រទេសកូរ៉េនៅកណ្តាលទីក្រុងហាណូយ