Trending now

រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់បញ្ចូលព្រៃសៀមប៉ាងជាតំបន់ការពារធម្មជាតិតែមួយ

17:56 | 28/11/2019 (ប្រភពនិងរបថត៖ information.gov.kh - សរុបដោយ ហេងវុធ្ធី)

រាជរដ្ឋាភិបាលកម្ពុជា សម្រេចដាក់បញ្ចូលដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាង ទៅជាតំបន់ការពារធម្មជាតិតែមួយមានឈ្មោះថា«ដែនជម្រកសត្វព្រៃសៀមប៉ាង»ដែលមានផ្ទៃដីទំហំសរុបជាង១៣ម៉ឺនហិកតា(១៣៣.៧០៧,៧៣) ហិកតាស្ថិតនៅក្នុងភូមិសាស្ត្រឃុំសន្តិភាព ឃុំថ្មកែវ ឃុំព្រែកមាស ស្រុក សៀមប៉ាង ខេត្តស្ទឹងត្រែង។

រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់បញ្ចូលព្រៃសៀមប៉ាងជាតំបន់ការពារធម្មជាតិតែមួយ

ឮព្រំប្រទល់ និងផ្ទៃក្រឡាដែនជម្រកសត្វព្រៃនេះ នឹងត្រូវធ្វើបច្ចុប្បន្នភាព និងកែសម្រួល តាមរយៈការសិក្សាស្រាវជ្រាវ និងប្រមូលទិន្នន័យ ដោយផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រ ដើម្បីធានាតម្លៃ និងផលប្រយោជន៍ធនធានជីវៈចម្រុះ សេដ្ឋកិច្ច និងសង្គម វប្បធម៌ ខណៈពីមុនដែនជម្រកសត្វព្រៃសៀមប៉ាងមានផ្ទៃដីទំហំ៦៦.៩៣២ហិកតា ចំណែកឯដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិចមានទំហំផ្ទៃដី៦៥. ៣៨៩ហិកតា។

ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន បានឱ្យដឹងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ការដាក់បញ្ចូលដែនជម្រកសត្វព្រៃសៀមប៉ាងខាងលិច និងដែនជម្រកសត្វព្រៃសៀមប៉ាងទៅជាតំបន់ការពារធម្មជាតិតែមួយនេះ គឺងាយស្រួលដល់ការគ្រប់គ្រង និងអភិរក្សកាន់តែមានប្រសិទ្ធភាព ដោយកាត់បន្ថយនូវការិយាល័យធិបតេយ្យ ងាយស្រួលដល់ការធ្វើផែនការគ្រប់គ្រង និងចំណេញថវិកា ស្របពេលដែនជម្រកសត្វទាំងពីរនេះ មានទីតាំងភូមិសាស្រ្ត និងស្ថានភាពប្រព័ន្ធអេកូឡូស៊ី ដែលមានលក្ខណៈដូចគ្នា។ ឯកឧត្តម បានថ្លែងថា ដែនជម្រកសត្វព្រៃទាំងពីរនេះ ជាអតីតតំបន់សត្វស្លាបយ៉ាងសំខាន់ និងកន្លងទៅ ក៏បានទទួលការសិក្សា និងស្នើសុំបង្កើត«ព្រៃការពារ»តែមួយ សម្រាប់អភិរក្សធនធានសេនេទិចរុក្ខជាតិ និងសត្វព្រៃផងដែរ។ ឯកឧត្តម បន្តថា ដែនជម្រកសត្វព្រៃ«សៀមប៉ាង» និង«សៀមប៉ាងខាងលិច» ភាគច្រើនគ្របដណ្តប់ទៅដោយព្រៃល្បោះស្ងួត ព្រៃពាក់កណ្តាលស្រោង និងវាលស្មៅសាវាណា ដែលបន្តភ្ជាប់គ្នាឆ្លងព្រំប្រទល់នៃតំបន់ទាំងពីរ ដែលជាផ្នែកមួយនៃតំបន់អេកូឡូស៊ីព្រៃត្រូពិចស្ងួតទន្លេមេគង្គក្រោម ដែលជាផ្នែកមួយនៃតំបន់ជីវៈជម្រុះមានតម្លៃនៅក្នុងតំបន់ឥណ្ឌូ-ភូមា មានសារៈសំខាន់ខ្ពស់សម្រាប់ការអភិរក្ស។ នៅក្នុងតំបន់នេះសំបូរទៅដោយសត្វស្លាបកម្រដូចជាសត្វត្មោត សត្វត្រដក់ សត្វដំរី ទន្សោង សត្វក្រៀល ជាដើម។

រាជរដ្ឋាភិបាលកម្ពុជាសម្រេចដាក់បញ្ចូលព្រៃសៀមប៉ាងជាតំបន់ការពារធម្មជាតិតែមួយ


ឯកឧត្តម នេត្រ ភក្ត្រា បានបញ្ជាក់ថា ការរៀបចំគ្រប់គ្រង និងអភិរក្សតំបន់ដែនជម្រកសត្វព្រៃ សៀមប៉ាងនេះ គឺដើម្បីធានាឱ្យមានការថែទាំសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញលក្ខខណ្ឌចាំបាច់ សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈចម្រុះ ក៏ដូចជាផ្តល់ផលិតផលនិងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តរភាព ព្រមទាំងលើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជន ក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់ឱ្យបានគង់វង្ស។
រហូតទល់បច្ចុប្បន្ន រាជរដ្ឋាភិបាល បានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិ ដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថាន លើផ្ទៃដីទំហំរហូតដល់ប្រមាណ៤១ភាគរយ នៃផ្ទៃប្រទេស គឺស្មើនឹងប្រមាណ៧,២លានហិកតា ដែលធ្វើឱ្យកម្ពុជាឈរលំដាប់ទី២ នៅអាស៊ី បន្ទាប់ពីប្រទេសប៊ូតាន។
ទន្ទឹមគ្នានេះ ក្រសួងបរិស្ថាន ក៏មានមន្ត្រីឧទ្យានុរក្សចំនួន១.២៦០នាក់ កំពុងប្រតិបត្តិការការងារល្បាត និងអនុវត្តវិធានការច្បាប់នៅក្នុងតំបន់ការពារធម្មជាតិសរុបចំនួន៥៦ តំបន់ និងរបៀងអភិរក្សជីវៈចម្រុះចំនួន៣ គ្របដណ្ដប់លើផ្ទៃដីសរុបប្រមាណជាង៧,២លានហិកតានេះផងដែរ៕

(ប្រភពនិងរបថត៖ information.gov.kh - សរុបដោយ ហេងវុធ្ធី)

(ប្រភពនិងរបថត៖ information.gov.kh - សរុបដោយ ហេងវុធ្ធី)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស
វេទិកាអនាគតអាស៊ាន (ASEAN Future Forum - AFF) - វៀតណាមរួមវិភាគទានដើម្បីអនាគតអាស៊ាន
អនុរដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Do Hung Viet: វៀតណាមមានបំណងចង់លើកកម្ពស់តួនាទីដឹកនាំ និងជាស្នូលក្នុងកិច្ចសហប្រតិបត្តិការនៅតំបន់និងពិភពលោក
វិចីត្រករ​​ Bui Quy Phong - រឿងរ៉ាវវិចិត្រករគូររបាំងមុខ នៅទីក្រុងបុរាណហូយអាន