Trending now

រយៈពេល២សប្ដាហ៍ ដើមខែឧសភានេះ ចលនាទេសចរ ក្នុងស្រុក បានបន្តកើនឡើង បណ្ដើរៗវិញហើយ

20:57 | 22/05/2020 (បូកសរុបដោយឌីណា)

រយៈពេល២សប្ដាហ៍ដើមខែឧសភា ឆ្នាំ២០២០នេះ ចលនាទេសចរក្នុងស្រុកបានបន្តកើនឡើងបណ្ដើរៗវិញហើយ ជាក់ស្ដែងភ្ញៀវទេសចរប្រមាណជាង ២៥ ម៉ឺននាក់បានចេញដើរទស្សនាកម្សាន្តនៅទូទាំងប្រទេស ដែលមានការកើនឡើងជិត ៤៧% បើធៀបនឹងពីរសប្តាហ៍ចុងខែមុន។ នេះបើតាមការចេញផ្សាយព័ត៌មានរបស់ក្រសួងទេសចរណ៍ នៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២០នេះ។

ចលនាទេសចរ ក្នុងស្រុក បានបន្តកើនឡើង បណ្ដើរៗវិញហើយ។ (រូបថត៖ cen.com.khmer)

បើតាម​ឯកឧត្ដម​រដ្ឋមន្ត្រី​បាន​ថ្លែងថា “​សម្រាប់​រយៈពេល​ចាប់ពី​ថ្ងៃទី​៤-១៧ ខែឧសភា ឆ្នាំ​២០២០ ភ្ញៀវទេសចរ ដែល​បាន​ធ្វើដំណើរ​កម្សាន្ត នៅតាម​គោលដៅ​ទេសចរណ៍​នានា ទូទាំងប្រទេស បាន​បន្ត​កើនឡើង​គួរ​ឲ្យ​កត់សម្គាល់ ដោយមាន​ចំនួន​សរុប​ប្រមាណ ២៥៦.៥៤១​នាក់ កើនឡើង ៤៦,៧៦​ភាគរយ​ធៀប នឹង​ពីរ​សប្តាហ៍​នៃ​ចុង​ខែមេសា​កន្លងមក​”​។​

​ឯកឧត្តម​រដ្ឋមន្ត្រី​បាន​បន្តថា ចំណោម​ភ្ញៀវទេសចរ​សរុប​ជាង ២៥​ម៉ឺន​នាក់​នោះ មាន​ភ្ញៀវ​ជាតិ​មាន​ប្រមាណ ២៥៣.២៥៦ នាក់​កើនឡើង ៤៦,៦៤ ភាគរយ និង​ភ្ញៀវ​បរទេស​មាន​ប្រមាណ ៤.២៨៥ នាក់​កើនឡើង ៧,៤៧ ភាគរយ​។​

​ឯកឧត្តម​រដ្ឋមន្ត្រី ថោង ខុន បានបង្ហាញ​ការកត់សម្គាល់ថា ប្រជាពលរដ្ឋ និង​ទេសចរ​បរទេស​ផ្ទៃក្នុង ភាគច្រើន​បានធ្វើ​ដំណើរ ទៅកាន់​តំបន់​អេកូ​ទេសចរណ៍ នា​ភូមិភាគ​ឦសាន ភាគ​និរតី និង​តំបន់ឆ្នេរ ពិសេស​ខេត្ត​ព្រះសីហនុ ខេត្តកំពត និង​ខេត្ត​កែប​។​

វិបត្តិកូវីដ១៩ បានធ្វើឲ្យប៉ះពាល់ដល់វិស័យទេសចរណ៍កម្ពុជាយ៉ាងធ្ងន់ធ្ងរ។ បើតាមអ្នកជំនាញ ក្នុងរយៈពេលមួយខែចុងក្រោយនេះ មិនសូវមានភ្ញៀវទេសចរណ៍បរទេសមកទស្សនាកម្ពុជានោះទេ។ យ៉ាងណាក្តី លោក អាង គឹមអៀង អ្នកជំនាញផ្នែកទេសចរណ៍ជើងចាស់ម្នាក់បានរំពឹងថា វិស័យទេសចរណ៍កម្ពុជា នឹងមានសកម្មភាពឡើងវិញ ក្នុងរយៈពេលយ៉ាងយ៉ូ០៦ខែទៀត។

​ឯកឧត្តម​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា ចំពោះមុខ នៃ​ការកើនឡើង​ចលនា​ទេសចរ​ផ្ទៃ​ក្នុងនេះ ក្រសួងទេសចរណ៍ បាន​សហការ​ជាមួយ​វិស័យ​ឯកជន រៀបចំ​នូវ​វិធានការ (​ស្ដង់ដារ​ពិសេស​) សម្រាប់​សុវត្ថិភាព​ទេសចរណ៍ ក្នុងនោះ​រួមមាន​ក្រម​ប្រតិបត្តិ គោលការណ៍​ណែនាំ​ចាំបាច់​មួយចំនួន​បន្ថែម ពីលើ​វិធានការ​សុវត្ថិភាព និង​អនាម័យ ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួងសុខាភិបាល ជាពិសេស​លក្ខខណ្ឌ​តម្រូវ​ចាំបាច់​មួយចំនួន ចំពោះ​បុគ្គលិក ភ្ញៀវទេសចរ និង​ដៃគូ​សហប្រតិបត្តិការ តាម​រមណីយដ្ឋាន សហគមន៍​ទេសចរណ៍ សណ្ឋាគារ ភោជនីយដ្ឋាន ដែល​នឹង​បញ្ចប់​ក្នុង​សប្តាហ៍​ក្រោយនេះ​៕​

(បូកសរុបដោយឌីណា)

(បូកសរុបដោយឌីណា)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់