Trending now

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

06:43 | 19/04/2020 (សរុបដោយ ហេង វុធ្ធ)

ប្រាសាទសំបូរព្រៃគុក ភាគច្រើនកសាងឡើងដោយព្រះបាទឦសានវរ្ម័ន ដើម្បីឧទ្ទិសចំពោះព្រះសីវៈ ។ ប្រាសាទសំបូរព្រៃគុកសង់មានលក្ខណៈជាប្រាសាទទោល និងសង់ជាក្រុមក្នុងកំពែងតែមួយ។ សម្ភារៈសំណង់គឺ ឥដ្ឋកំបោរបាយអ ថ្មភក់ ឯប្លង់ប្រាសាទមានរាងបួនជ្រុង គ្រឿងលំអស្ថាបត្យកម្មមានផ្តែ និងសរសរពេជ្រ សុទ្ធសឹងធ្វើអំពីថ្មភក់ និង មានចំលាក់លើកំបោរបាយអ។

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

ក្រុមប្រាសាទសំបូរព្រៃគុកអ្នកប្រាជ្ញជំនាន់មុនបានកំណត់បែងចែកក្រុមប្រាសាទទាំងនោះជាបីក្រុមធំៗខុសគ្នា និង មានក្រុមតូចៗជាច្រើនទៀតដូចជា ៖

១. ក្រុមប្រាសាទខាងជើង (ក្រុមប្រាសាទសបូរ) សាងឡើងនៅដើមស.វទី ៧ ដោយព្រះបាទឦសនវរ្ម័នទី១។ ដែលព័ទ្ធជុំវិញដោយក្រុមប្រាសាទតូចៗជាច្រើន កសាងពីឥដ្ឋ​ ដើម្បីឧទ្ទិស​ចំពោះព្រះសិវៈ។

២-ក្រុមប្រាសាទកណ្តាល ហៅថាប្រាសាទតោ៖ ក្រៅ(ពីប្រាសាទតោ មានតួប៉មប្រាសាទតូចៗចំនួនប្រាំពីរទៀតសាងពីឥដ្ឋក្នុងដើមស.វ ទី៧ ដោយព្រះបាទឦសនវរ្ម័នទី១។ ចំពោះ​ប្រាសាទ​​តោដែលស្ថិតនៅក្នុងក្រុមកណ្តាល សាងឡើងក្នុងរជ្ជកាលរបស់ព្រះបាទជ័យវរ្ម័នទី២ ក្នុងស.វទី៩ តាម​រចនាបទរបស់ជ្វាឧទ្ទិសចំពោះព្រះសិវៈ ដែលគោរពលទ្ធិទេវរាជ។

៣-ក្រុមប្រាសាទខាងត្បូង ហៅថានាគព័ន្ធ ឬ យាយព័ន្ធ៖ សាងឡើងដោយព្រះបាទឦសានវរ្ម័នទី១ ដើមស.វទី​៧ ជាសំណង់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដែលសង់ឡើងមានតួប៉មកណ្តាលមួយឈ្មោះថាប្រាសាទនាគព័ន្ធ ឬប្រាសាទយាយព័ន្ធ និង តួប៉មបន្ទាប់​បន្សំទៀតមានចំនួន៧ ដែលស្ថិតនៅក្នុងកំពែងពីរជាន់ព័ន្ធជុំវិញ កំពែងខាងក្នុងសាងពីឥដ្ឋ កសាងឡើងសម្រាប់ឧទ្ទិស​ចំពោះព្រះសិវៈ(ជាសិល្បៈចម្លងចេញពីស្នាដៃសិល្បៈឥណ្ឌា) ។

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

តើប្រាសាទសំបូរព្រៃគុក នាសម័យបុរាណជាទីតំាងអ្វី ? ហើយពាក្យ «ព្រៃគុក» មានន័យយ៉ាងណា ?

អ្នកជំនាញផ្នែកអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថា បើនិយាយពីទីតំាងប្រាសាទសំបូរព្រៃគុក នាសម័យបុរាណ គឺជារាជធានីខ្មែរបុរាណ នគរភ្នំ។ ពាក្យ «គុក» សំដៅ «ប្រាសាទ ឬទីងងឹត» បានន័យថា ជាទីកន្លែងគោរពបូជាដ៏ស្ងប់ស្ងាត់ដើម្បីអប់រំចិត្ដ ព្រោះថាប្រាសាទជាទីកន្លែងសក្ការៈបូជា របស់ព្រះរាជា គឺមិនមែនជាទីកន្លែងសម្រាប់ព្រះអង្គគង់នៅទេ ហើយបច្ចុប្បន្នពាក្យ «គុក» ក៏មានន័យអប់រំចិត្ដដែរ គឺមិនមែនជាទីសម្រាប់សប្បាយនោះទេ។ ដោយក្នុងនោះចំពោះទីតំាង ភូមិសាស្រ្ដប្រាសាទសំបូរព្រៃគុកទៀតសោត បានភ្ជាប់ទៅនឹងទន្លេសាប ដោយមានផ្លូវបុរាណ ចេញពីកំពែងក្រុង។

ក្នុងបរិវេណនៃទីក្រុងនេះ គឺមានកំពែងព័ទ្ធជុំវិញដោយដីពីរជាន់ ហើយជ្រុងខាងលិចប្រវែងប្រមាណ២គីទ្បូម៉ែត្រ និងមានរៀបចំប្រព័ន្ធផ្លូវទឹកយ៉ាង សំបូរបែបទៀតផង។ ចំពោះការរស់នៅរបស់ប្រជាជនរស់វិញ មានចំនួនរាប់ម៉ឺនគ្រួសារ និងនៅចំកណ្ដាលក្រុង មានការរៀបចំអាសនៈយ៉ាងធំ សម្រាប់ព្រះរាជាធ្វើសវនការ ផងដែរ។

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

លោក រត្ន័ សណ្ដាប់ បានបន្ដថា ប្រាសាទសំបូរព្រៃគុក បានកសាងទ្បើងដោយព្រះបាទឥសានវរ្ម័នទី១ ក្នុងស.វ.ទី៧ នៃគ.ស. បើតាមសិលាចារឹក ជាភាសាសំស្រ្ដឹក និងភាសាខ្មែរ រាជធានីនេះ មានឈ្មោះថា «ឥសានបុរ» ជានាមរបស់ព្រះអង្គផ្ទាល់។ អ្វីដែលសំខាន់នោះ ក្នុងរជ្ជកាលព្រះអង្គ ចំពោះ ការគ្រប់គ្រង គឺផ្អែកតាមនយោបាយ និងសាសនា ដោយហេតុនេះបានជាក្នុងរាជ្យព្រះអង្គ មានការកសាងប្រាសាទយ៉ាងច្រើន។

ក្នុងនោះចំពោះការកសាងក៏មានច្រើនដំណាក់កាលផងដែរ បានន័យថា ចាប់ពីស.វ.ទី៧ ដល់ស.វ.ទី១១ ជាបន្ដបន្ទាប់ មានប្រមាណជា៨០ប្រាសាទ។ តែក្នុងចំណោមប្រាសាទនេះ គឺភាគច្រើនបានកសាងក្នុងរាជ្យស្ដេចបីអង្គគឺ៖ ទីមួយ៖ ឥសានវរ្ម័នទី១ ទីពីរ៖ ព្រះបាទមហេន្រ្ទវរ្ម័ន និងទីបី៖ ព្រះបាទភវរ្ម័នទី២ ព្រោះតែហេតុនេះ បានជាប្រាសាទសំបូរព្រៃគុក ត្រូវបានគេចាត់ថ្នាក់ក្នុងរចនាបថ មានដូចជា៖ សំបូរព្រៃគុក ព្រៃក្មេង កំពង់ព្រះ គូលេន និងបាពួន នាស.វ.ទី១១នេះឯង។

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

ក្នុងចំណោមប្រាសាទទំាងនេះផងដែរ ចំពោះចំណុចពិសេសផ្នែករចនាបថនោះ គឺក្បាច់ផ្កាឈូក ឬត្របកឈូកជាក្បាច់លម្អ មានអត្ថន័យសំខាន់ណាស់ ក្នុងជំនឿខ្មែរ រហូតមកដល់ថ្ងៃនេះគឺ «តំណាងឲ្យភាពស្អាតស្អំ និងបរិសុទ្ធ»។

ជាចុងបញ្ចប់លោក បានថ្លែងថា ស្ថិតក្នុងដំណាក់កាលប្រវត្ដិក្រោយមក ប្រាសាទសំបូរព្រៃគុក នៅឆ្នាំ១៩១១ ត្រូវបានជនជាតិបារំាងលោក ហង់រី ប៉ាតម៉ង់ទីចេ (Henri Parmentier) ជាតំណាងសាលាបារំាងចុងបូព៌ា (EFEO) លោក បានធ្វើការសិក្សាលម្អិត និងបានបែងចែកប្រាសាទសំបូរព្រៃគុកនេះ ជាបីក្រុម៖ ១៖ ក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) ប្រហែលជាប្រាសាទសាងចាស់ជាងគេស.វ.ទី៧។ ២៖ ក្រុមប្រាសាទខាងត្បូង និងចុងក្រោយ ក្រុមប្រាសាទតោ (ក្រុមកណ្ដាល)។

រមណីយដ្ឋានប្រាសាទសំបូរព្រៃគុក

តមកទៀត ក្នុងសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ១៩៧០មក ក្រុមប្រាសាទសំបូរព្រៃគុក ក៏ស្ថិតនៅក្នុងភាពឯកកោ នឹងមានការគំរាមកំហែងពីធម្មជាតិម្ដងទៀត។

នាបច្ចុប្បន្ន ប្រាសាទសំបូរព្រៃគុក ស្ថិតក្រោមការដឹកនំាសម្ដេចតេជោ ហ៊ុន សែន បានរះ និងបង្ហាញខ្លួនយ៉ាងខ្ពស់ត្រដែត ក្នុងនាមប្រជាជាតិខ្មែរ ធ្លាប់មានអរិយធម៌ដ៏រុងរឿង និងបានស្រែកប្រាប់ទៅពិភពលោកថា «កម្ពុជាបានសន្ដិភាព» ហើយ៕

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: pressocm.gov.kh​ និង kampongthom.gov.kh)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

របាយការណ៍ UPR វដ្តទី ៤ របស់វៀតណាមធានាគោលការណ៍តម្លាភាព កិច្ចសហប្រតិបត្តិការការសន្ទនាជាក់ស្ដែងនិងការស្ថាបនា
ទីក្រុងហូជីមិញ​​ - ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-ថៃ
សមាគមនារីវៀតណាមនៅហុងគ្រីមានបំណងប្រារព្ធខួបលើកទី ២០ របស់ខ្លួន
ពិព័រណ៍សៀវភៅអនឡាញបម្រើប្រជាជនវៀតណាមនៅបរទេស
UNDP ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ជួយ​វៀតណាម​ក្នុង​ការ​ជំរុញ​ការ​ប្រែ​ក្លាយ​បៃតង​ក្នុង​វិស័យ​ទេសចរណ៍