Trending now

រកឃើញកន្លែងដើរលេងថ្មីនៅបាត់ដំបង មានកូនភ្នំ ព្រមទាំងទេសភាពស្អាតណាស់

23:27 | 28/07/2020

បាត់ដំបងដែនដីល្បីល្បាញស្ទើរគ្រប់វិស័យ មិនថាទេសចរណ៍ កសិកម្ម សុទ្ធតែមានសក្ដានុពល ស្ទួយឱ្យដែនដីមួយនេះ មានភាពរីកចម្រើនប្រជាជនរស់នៅប្រកបដោយភាពសម្បូររុងរឿង។

ទេសភាពនៅភ្នំព្រឹក

ចំពោះវិស័យទេសចរណ៍វិញ បាត់ដំបង មានសម្បូរបែបមិនខ្វះដើម្បីទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឡើយ ។ មានទាំងរមណីយដ្ឋានវប្បធម៌ ប្រវត្តិសាស្ត្រ តំបន់ធម្មជាតិ ព្រៃព្រឹក្សា ភ្នំ ទឹកជ្រោះដងព្រែក ។ ល។ ថ្មីៗនេះទេសចរមានការចាប់អារម្មណ៍ជាខ្លាំង ទៅលើកូនភ្នំមួយស្ថិតនៅឃុំភ្នំព្រឹក ស្រុកភ្នំព្រឹក គឺ ភ្នំព្រឹក ថ្វីដ្បិតជាកូនភ្នំដ៏តូចមួយ តែមានទេសភាពស្អាត មានការតុបតែងលម្អបន្ថែម ធ្វើឱ្យមានភាពទាក់ទាញគួរឱ្យចង់លម្ហែកម្សាន្ត ។


បច្ចុប្បន្ននេះភ្នំព្រឹក បានក្លាយជាកន្លែងកម្សាន្តដ៏ពេញនិយមសម្រាប់អ្នកខេត្តបាត់ដំបង នៅទីនោះមានខ្យល់អាកាសល្អបរិសុទ្ធ មានព្រៃព្រឹក្សាបៃតងខ្ចី យ៉ាងស្រស់បំព្រង ។ ដូច្នេះកុំភ្លេចណាចង់ដឹងថាស្រស់ស្រាយយ៉ាងណានោះ ចាំទៅលេងកម្សាន្តទាំងអស់គ្នា ៕








(ប្រភពព័ត៌មាន: popular.com.kh)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម អញ្ជើញទទួលជួបអនុព័ន្ធយោធាកម្ពុជា
គណៈប្រតិភូ នៃខេត្ត Binh Phuoc និងខេត្ត Tay Ninh ប្រទេសវៀតណាម បានអញ្ជើញទៅទស្សនកិច្ច និងជូនពរឆ្នាំថ្មីដល់អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្តត
យុវជនវៀតណាមធ្វើជាម្ចាស់បវិវត្តកម្មឌីជីថល
តារា​ចម្រៀង Jisoo បាន​បរិច្ចាគ​ប្រាក់​ដល់​គម្រោង​អភិវឌ្ឍន៍​ព្រៃ​កោងកាង​នៅ​ទីក្រុង Ca Mau ប្រទេស​វៀតណាម
កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ពង្រឹងទំនាក់ទំនងជិតស្និទ្ធរវាងវៀតណាម និងអ៊ីរ៉ង់