Trending now

មនុស្សរាប់ពាន់នាក់ មកជួបជុំគ្នា និងទស្សនាតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យ របស់ណាហ្គាវើល៍ ដើម្បីស្វាគមន៍ឆ្នាំថ្មី

08:10 | 02/01/2020 (សរុបដោយ ហេង វុធ្ធ)

មានមនុស្សរាប់ពាន់នាក់ បានមកជួបជុំគ្នា និងទស្សនា តន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យរបស់ណាហ្គាវើល៍ នៅសួនច្បារសម្តេចតេជោ ហ៊ុន សែន នៅមុខ ណាហ្គាវើលដ៍ទី១ ដើម្បីស្វាគមន៍ឆ្នាំថ្មី២០២០ អមដោយពន្លឺកាំជ្រួចដ៏ភ្លឺផ្លេក។ ការប្រគំតន្ត្រីដ៏ធំនេះ មានការចូលរួមសម្តែងដោយកំពូលតារាចម្រៀងប្រចាំប្រទេសកម្ពុជា កញ្ញាឯកចក្រវាឡកម្ពុជា កញ្ញាឯកកម្ពុជា និងអ្នកសិល្បៈអន្តរជាតិប្រចាំណាហ្គាវើលដ៍។

មនុស្សរាប់ពាន់នាក់ មកជួបជុំគ្នា និងទស្សនាតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យ របស់ណាហ្គាវើល៍ ដើម្បីស្វាគមន៍ឆ្នាំថ្មី (FreshNews)

ទីមួយ គឺកំពូលតារាចម្រៀង សុគន្ធ និសា។ និសា បានធ្វើឲ្យអ្នកគាំទ្រ រាំជាមួយបទចម្រៀងពេញនិយមរបស់គាត់ ដូចជា បទ «Check In បេះដូង» «ឃើញជ្រូករាំ» និង «ក្រុងជួបស្រែ» អមដោយក្រុមរាំ ដែលមានទេពកោសល្យមួយក្រុមរបស់គាត់។

បន្ទាប់មក នីកូ ក៏ទទួលបានការចាប់អារម្មណ៍ មិនចាញ់និសាប៉ុន្មានដែរជាមួយបទ «Like ១», «ម៉ាប់ៗ» ខណៈក្រុមតូចពហុជំនាញ Small World Small Band បានទទួលសំឡេងទះដៃអបអរសាទរយ៉ាងច្រើនផងដែរ ជាមួយចង្វាក់ភ្លេង mix និងបទចម្រៀងដើមដែលនិពន្ធដោយពួកគេផ្ទាល់។

មនុស្សរាប់ពាន់នាក់ មកជួបជុំគ្នា និងទស្សនាតន្ត្រីឆ្លងឆ្នាំដ៏អស្ចារ្យ របស់ណាហ្គាវើល៍ ដើម្បីស្វាគមន៍ឆ្នាំថ្មី (FreshNews)

តន្ត្រីដ៏ធំកណ្តាលរាជធានីភ្នំពេញនេះ បានឈានដល់កម្រិតកំពូល នៅពាក់កណ្តាល់អធ្រាត្រនៅពេលប៉ុន្មានវិនាទី មុនឈានចូលឆ្នាំថ្មី២០២០! ទស្សនិកជន បានរាប់ថយក្រោយដោយផ្ទៀងជាមួយនឹងទ្រនិចនាឡិកានៅលើផ្ទាំងអិលអ៊ីឌីដ៏ធំ របស់ណាហ្គាវើលដ៍។

ទិដ្ឋភាពឆ្លងឆ្នាំ ក្នុងរាជធានីភ្នំពេញនេះ កាន់តែអស្ចារ្យជាមួយពន្លឺកាំជ្រួចដ៏ភ្លឺផ្លេករបស់ណាហ្គាវើលដ៍ ដែលបានធ្វើឲ្យពន្លឺនៅក្នុងអាកាសទល់មុខណាហ្គាវើលដ៍ទាំងពីរ មានភាពចែងចាំងនៅក្នុងឱកាសបើកទំព័រទី១ នៃឆ្នាំ២០២០៕

(សរុបដោយ ហេង វុធ្ធ)

(ប្រភពព័ត៌មាន: FreshNews)

(សរុបដោយ ហេង វុធ្ធ)

មតិពីមិត្តអ្នកអាន

ព័ត៌មានថ្មីៗ

គណៈប្រតិភូខេត្ត Tra Vinh (ប្រទេសវៀតណាម)អុជធូបគោរពវិញ្ញាណក្ខន្ធយុទ្ធជនពលីនៅស្ដូបមិត្តភាពកម្ពុជា-វៀតណាម
អ៊ីស្រាអែល៖ សិក្ខាសាលា "៧០ ឆ្នាំនៃជ័យជំនះ Dien Bien Phu"
ឱកាសលើកកម្ពស់ចំណេះដឹង និងជំនាញសម្រាប់ធនធានមនុស្សក្នុងវិស័យស្តារនីតិសម្បទា
បុណ្យ “យើងគឺជាមនុស្សតែមួយ” -  រួមចំណែកជំរុញការផ្លាស់ប្តូរវប្បធម៌រវាងវៀតណាម និងកូរ៉េខាងត្បូង
អ្នកជំនាញ IMF៖ វៀតណាមជាគោលដៅដ៏ទាក់ទាញសម្រាប់វិនិយោគិនបរទេស